កម្ពុជាដំណឹង

អាស៊ានថា ព្រះរាជា សីហមុនី ល្បី​ខាង​ការពារ​សិទ្ធិមនុស្ស​ដ៏ខ្លាំង​មួយអង្គ

សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា «អាស៊ាន / ASEAN» បានអះអាងថា ព្រះមហាក្សត្រកម្ពុជា ព្រះករុណាព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ទទួលបានការកោតសរសើក្រៃលែង ថាជាមេដឹកនាំ និងជាអ្នកការពារសិទ្ធិមនុស្ស ដ៏ខ្លាំងមួយអង្គ។

ស្ថាប័នអាស៊ាន បានអះអាងដូច្នេះ នៅលើទំព័រហ្វេសប៊ុកផ្លូវការបស់ខ្លួន កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ ពោលគឺនៅចំថ្ងៃចម្រើនព្រះជន្ម របស់ព្រះមហាក្សត្រកម្ពុជា ទ្រង់យាងចូល៦៦ព្រះវស្សា​។ សមាគមនៃប្រជាជាតិទាំង១០ ដែលមានលេខាធិការដ្ឋាន នៅក្នុងរដ្ឋធានី ចាការតា (ឥណ្ឌូនេស៊ី) បានសរសេរជាភាសាអង់គ្លេស ​ឲ្យដឹងថា៖

«សូមថ្វាយ​ព្រះពរ​ ក្នុងថ្ងៃចម្រើន​ព្រះជន្ម​របស់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី។ ព្រះអង្គទ្រង់ប្រសូត នៅឆ្នាំ​១៩៥៣ និងឡើងគ្រងរាជសម្បត្តិ នៅឆ្នាំ​២០០៤។ ព្រះអង្គទទួលបានការកោតសរសើរក្រៃលែង ក្នុងនាមជាអ្នកដឹកនាំ និងជាអ្នកការពារសិទ្ធិមនុស្ស ដ៏ខ្លាំងមួយអង្គ។»

ដោយអមមកជាមួយ នូវព្រះឆាយាល័ក្ខណ៍​របស់​ព្រះមហាក្សត្រ​ នរោត្ដម សីហមុនី មួយសន្លឹក​ផង (រូបខាងក្រោម) ទំព័រហ្វេសប៊ុកនោះ បានបន្តរៀបរាប់ថា៖

«ព្រះរាជពិធីចម្រើនព្រះជន្មរបស់ទ្រង់ ត្រូវប្រព្រឹត្តិទៅតាមទម្លាប់ ក្នុងរយៈពេលបីថ្ងៃ ដោយអាគាររដ្ឋាភិបាលជាច្រើន ត្រូវបានតុបតែងដោយព្រះឆាយាល័ក្ខណ៍ព្រះអង្គ និងដោតទង់ជាតិ៕»

Happy birthday to His Majesty the King of Cambodia Norodom Sihamoni! King Sihamoni was born in 1953 and became King in…

Publiée par ASEAN sur Lundi 13 mai 2019


លំអិតបន្ថែមទៀត

កម្ពុជា

ប្រមុខការទូត​អង់គ្លេស លើកពី​​បញ្ហា​សិទ្ធិមនុស្ស ជាមួយ​សមភាគី​កម្ពុជា

រដ្ឋមន្រ្តីការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស លោក ដូមីនិក រ៉ាអាប់ (Dominic Raab) ពិតជាបាន​«លើកពី​​បញ្ហា​សិទ្ធិមនុស្ស» ជាមួយលោក ប្រាក់ សុខុន សមភាគីកម្ពុជា នៅក្នុងជំនួបទ្វេភាគី ...
កម្ពុជា

សម រង្ស៊ី ថា​ការបញ្ជូន​ដីកាតុលាការ​ទៅ​អាស៊ាន គ្មាន​ឥទ្ធិពលអ្វីលើ​លោកទេ

មេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានថ្លែងតបពីរដ្ឋធានី ប៉ារីស ប្រទេសបារាំងថា ទង្វើរបស់លោក ហ៊ុន សែន ជុំវិញការបញ្ជូនដីកាតុលាការកម្ពុជា ទៅកាន់បណ្ដាប្រទេសអាស៊ាន ឲ្យចាប់ខ្លួនលោកនោះ ...
លោក រ៉ុង ឈុន ថតរូបជាមួយបង្គោលព្រំដែនមួយ នៅព្រំដែនកម្ពុជា-វៀតណាម។ (រូបថតលើហ្វេសប៊ុក)
កម្ពុជា

អង្គការសិទ្ធិមនុស្ស គ្រោងប្រតិកម្ម​ជុំវិញការចាប់ខ្លួន រ៉ុង ឈុន ដើមសប្ដាហ៍នេះ

ប្រតិកម្មកំពុងធ្លាក់ចុះ ជាបន្តបន្ទាប់ ជាពិសេសនៅ ដើមសប្ដាហ៍នេះ ។ ហើយ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (Human Rights Watch) ក៏ស្ថិតក្នុងចំណោមស្ថាប័ន​អន្តរជាតិ​ទាំងនោះ ដែលបាន​ប្រតិកម្ម ចំពោះការចាប់ខ្លួន​លោក រ៉ុង ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.