កម្ពុជាដំណឹង

អ្នកវិភាគ​ប្រាប់​អ្នកនៅរស់​អំពីករណីយកិច្ច ក្នុង​ការទាមទារ​យុត្តិធម៌

សម្រាប់អ្នកវិភាគឯករាជ្យ លោក ឡៅ ម៉ុងហៃ គេមិនត្រូវបំភ្លេចក្រុមបាតុករ ដែលបានស្លាប់ និងរបួស រាប់សិបនាក់ នៅក្នុងព្រឹត្តិការណ៍គប់គ្រាប់បែក នៅមុខអតីតវិមានរដ្ឋសភា កាលពីថ្ងៃទី៣០ ខែមិនា ឆ្នាំ១៩៩៧នោះទេ ជាពិសេសបណ្ដាជននៅរស់ ដែលមានឧត្ដមគតិដូចក្រុមបាតុករទាំងនោះដែរ ត្រូវមានករណីយកិច្ច ក្នុង​ការទាមទារ​យុត្តិធម៌ ជូនពួកគេ។

បើទោះជាថ្ងៃនេះ ជាខួបលើកទី២២ ទៅហើយក្ដី តែជនដៃដល់ និងអ្នកនៅពីក្រោយ ព្រឹត្តិការណ៍​ដ៏រង្គាលនោះ មិនដែល​ត្រូវបាន​ចាប់ខ្លួន យកមកផ្ដន្ទាទោសនោះឡើយ។ ជនរងគ្រោះភាគច្រើន គឺជាបាតុករដែលជួបជុំគ្នា ដើម្បីធ្វើបាតុកម្មទាមទារ ឲ្យមានកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ និងទាមទារដំឡើងប្រាក់ឈ្នួល ដល់កម្មកររោងចក្រកាត់ដេរ។

លោក ឡៅ ម៉ុងហៃ បានរំលឹកក្រុមជនរងគ្រោះទាំងនោះ មកវិញ តាមរយៈគណនីហ្វេសប៊ុករបស់លោកថា៖

«នឹកដល់ឧត្តមគតិរបស់ពួកអ្នកទាំងអស់ នឹកដល់ការទាមទារ របស់ពួកអ្នកទាំងអស់ ឲ្យមានតុលាការឯករាជ្យ ដើម្បីធានាបាននូវយុត្តិធម៌ សម្រាប់អ្នករស់នៅលើទឹកដីខ្មែរទាំងអស់គ្នា។»

«នៅនឹកខឹងនឹងការបំផ្ទុះគ្រាប់បែក កាត់ផ្តាច់ទាំងវាចាសន្តិភាពទាមទារ ទាំងជីវិតរបស់ពួកអ្នក ដែលក្រោយមកគេបានប្រមូលធាតុ យកមកបញ្ចុះនៅក្នុងចេតិយ ឲ្យពួកអ្នកសម្រាន្ដ ឲ្យបានសុខសន្តិភាព ជាស្ថាពររហូត – R.I.P។»

អ្នកវិភាគបានបញ្ជាក់ថា៖

«អ្នកនៅរស់មានឧត្តមគតិ ដូចពួកអ្នកដែរ ទទួលស្គាល់ និងឲ្យតម្លែខ្ពស់បំផុត ដល់ឧត្តមគតិ និងពលីកម្មរបស់ពួកអ្នក និងមានករណីយកិច្ច ទាមទាររកយុត្តិធម៌ជូនពួកអ្នក៕»



លំអិតបន្ថែមទៀត

កម្ពុជា

សម រង្ស៊ី ជូនពរ​«ឆ្នាំកុរ»​ដោយប្រើ​សារនយោបាយ​ប្ដេជ្ញា​ទម្លាក់ ហ៊ុន សែន

ប្រធានស្ដីទីគណបក្សប្រឆាំង លោក សម រង្ស៊ី បានថ្លែងជូនពរឆ្នាំថ្មី ឆ្នាំកុរ ព.ស.២៥៦៣ ដោយប្រើសារនយោបាយសង្កត់ធ្ងន់ អំពី«ការផ្លាស់ប្ដូរ» និងអះអាងអំពីអ្វីមួយ ដែលលោកបញ្ជាក់ថា ជា«ការរំដោះប្រទេសកម្ពុជា» ពីកណ្ដាប់ដៃ«លោក ...
កម្ពុជា

ផែង វណ្ណៈ រង​បណ្ដឹង​មួយទៀត ទារ​ជំងឺចិត្តជាង​«១លានដុល្លារ»

បន្ទាប់ពីបណ្ដឹងចំនួនបីមុន នៅថ្ងៃនេះ មន្ត្រីយោធា និងជាម្ចាស់គណនីហ្វេសប៊ុក ដ៏ល្បីល្បាញ លោក ផែង វណ្ណៈ បានរងបណ្ដឹងមួយទៀត ពីអ្នកប្រើប្រាស់បណ្ដាញសង្គមដូចគ្នា។ នោះ គឺបណ្ដឹងរបស់លោក ខាន់ សុវណ្ណ ...
កម្ពុជា

CPP បដិសេធ​ឯកសារមួយ ដែលអះអាង​ជាផ្ទៃក្នុង​បក្ស​ហើយ​គាំទ្រ ​សម រង្ស៊ី

តាំងពីព្រឹកម៉ិញនេះមក ឯកសារមួយដែលសរសេរក្រោមស្លាកសញ្ញា របស់គណបក្សប្រជាជនកម្ពុជា ( CPP ) និងមានដាក់ឈ្មោះថា «អ្នកស្នេហាជាតិ គណបក្សប្រជាជនកម្ពុជា» ត្រូវបានទំព័រហ្វេសប៊ុកមួយឈ្មោះ «Ar Kambang Knong ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.