កម្ពុជាដំណឹង

អង្គការ​លើកលែង​ទោស​ទម្លាយ​រូបភាព​ដ៏កម្រ នៃពន្ធនាគារ​«អន្សម»​កម្ពុជា

រូបភាពដ៏កម្រ នៃពន្ធនាគារ«អន្សម»មួយ នៅកម្ពុជា ត្រូវបានអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) យកមកបង្ហោះ នៅពាសពេញបណ្ដាញសង្គម កាលពីម្សិលម៉ិញ។ រូបភាពវីដេអូ ប្រមាណជា១៥វិនាទីនោះ ត្រូវបានថតចេញ ពីពន្ធនាគារមួយកន្លែង ដែលត្រូវបានអង្គការអន្តរជាតិមួយនេះ វាយតម្លៃថា មានស្ថានភាព«គួរឱ្យស្អប់ខ្ពើម»។

ភ្ជាប់នឹងវីដេអូនេះ អង្គការអន្តរជាតិខាងលើ ដែលមានស្នាក់ការធំ ក្នុងក្រុងហ្សឺណែវ ប្រទេសស្វីស បានសរសេរថា វាជារូបភាពគួរឱ្យភ្ញាក់ផ្អើល នៃភស្ដុតាងដំបូង ដែលបង្ហាញពីស្ថានភាព «អមនុស្សធម៌» និង«ភាពចង្អៀតណែនហួស» នៃពន្ធនាគារនៅកម្ពុជា។

វីដេអូខ្លី ត្រូវបាន«Amnesty International» អះអាងថា ទើបថតបានថ្មីៗ តែកាលបរិច្ឆេទ និងទីតាំងពិតប្រាកដ នៃវីដេអូ មិនត្រូវបានបង្ហាញទេ ដើម្បីការពារប្រភព។

ពន្ធនាគារ«អន្សម» ជា«គ្រាប់បែកប្រើម៉ោង»ពេលមាន«Covid-19»

សម្រាប់អង្គការខាងលើ បានហៅបណ្ដាពន្ធនាគារ នៅកម្ពុជា ថាជា«គ្រាប់បែកប្រើម៉ោង» ដែលអាចនឹងផ្ទុះឡើង​នៅពេលក្រោយ នៅខណៈដែល​ពន្ធនាគារទាំងនេះ រងការរាតត្បាត នៃជំងឺ«Covid-19» ដែលកំពុងយាយីពិភពលោក រាប់ទាំងប្រទេសកម្ពុជា។

លោក «David Griffiths» នាយកការិយាល័យអគ្គលេខាធិការ នៃអង្គការលើកលែងទោសអន្តរជាតិ ត្រូវបានស្រង់សំដី មកចុះផ្សាយថា៖

«ស្ថានភាពគួរឱ្យស្អប់ខ្ពើមទាំងនេះ ធ្វើឱ្យមានការសើចចំអក ដល់“គម្លាតសុវត្ថិភាព” រវាងមនុស្សនិងមនុស្ស និងបង្ហាញពីការធ្វេសប្រហែស របស់អាជ្ញាធរកម្ពុជា ចំពោះសិទ្ធិជាមូលដ្ឋាន របស់អ្នកទោសទាំងនេះ សូម្បីតែក្នុងពេល ដែលមានជំងឺរាតត្បាត ក៏ដោយ។»

លោកបន្តថា៖

«លក្ខខណ្ឌបែបនេះ មិនអាចទទួលយកបានទេ។ សព្វថ្ងៃនេះ ពួកគេមិនអាចធ្វើដូច្នេះ តទៅទៀតទេ។ អាជ្ញាធរត្រូវតែដោះស្រាយ ជាបន្ទាន់ នូវវិបត្តិចង្អៀតណែននេះ ហើយត្រូវផ្តល់ឱ្យអ្នកជាប់ឃុំ ទាំងអស់នោះ ទទួលបានការថែទាំសុខភាព ដោយត្រឹមត្រូវ និងដោយគ្មានការរើសអើង។»

ទិន្នន័យរបស់រដ្ឋាភិបាលកម្ពុជា បានឲ្យដឹងថា ពន្ធនាគារទាំងអស់ នៅទូទាំងប្រទេស​កម្ពុជា បានឃុំឃាំងមនុស្សចំនួន ៣៨,៩៩០ នាក់គិតត្រឹមថ្ងៃទី២ ខែមេសាឆ្នាំ ២០២០ ទោះបីពន្ធនាគារទាំងនោះ មានសមត្ថភាព អាចដាក់មនុស្សច្រើនបំផុត ត្រឹមតែ ២៦.៥៩៣នាក់នោះក្ដី។

អង្គការលើកលែងទោសអន្តរជាតិ បានលើកឡើងទៀតថា ចំនួនអ្នកជាប់ពន្ធនាគារ នៅកម្ពុជា បានកើនឡើងយ៉ាងខ្លាំង ប្រមាណ ៧៨% ចាប់តាំងពីខែធ្នូ ឆ្នាំ២០១៦ រហូតមកដល់​ពេលនេះ ក្រោមយុទ្ធនាការប្រឆាំងគ្រឿងញៀន របស់រដ្ឋាភិបាល។ ជាង ៧២% នៃអ្នកជាប់ឃុំទាំងអស់ ត្រូវបានគេរាយការណ៍ថា បានរងការឃុំខ្លួន ជាបណ្តោះអាសន្ន ខណៈមនុស្សរាប់ពាន់នាក់ ត្រូវបានឃុំខ្លួន ពីបទល្មើសតូចតាច និងអហិង្សា ដូចជាការប្រើប្រាស់ ឬរក្សាទុកគ្រឿងញៀនជាដើម៕



លំអិតបន្ថែមទៀត

ដំណឹង

កូរ៉េខាងជើងសាទរខ្លួនឯង អំពី​«ជ័យ​ជម្នះ​ដ៏អស្ចារ្យ»​លើ​«Covid-19»

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុង-អ៊ុន (Kim Jong Un) បានធ្វើការ​កោតសរសើរ​ខ្លួនឯង ដោយអះអាងថា ជា«ជ័យ​ជម្នះ​ដ៏អស្ចារ្យ» ចំពោះការទប់ស្កាត់ និងប្រយុទ្ធទល់​នឹងរោគរាតត្បាត «Covid-19»។ ...
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីតាំងពីឆ្នាំ១៩៨៥ នៅប្រទេសកម្ពុជា។ (រូបថតឆ្នាំ២០២០ បង្ហោះលើទំព័រហ្វេសប៊ុក)
កម្ពុជា

ព្រឹត្តិការណ៍២០កុម្ភៈ៖ ហ៊ុន សែន ឲ្យបិទសាលារៀន និងបន្ថែមវិធានការ

ក្រៅពីសម្រេច​«ឲ្យបិទសាលារៀន» ក្នុងរយៈពេលពីរសប្ដាហ៍ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ចាត់​វិធានការ​​បន្ថែមមួយចំនួនទៀត នៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល។ នេះ បើតាមរយៈសារពិសេសមួយ ដែល​លោកបានបង្ហោះ នៅលើបណ្ដាញសង្គម នៅយប់ថ្ងៃចន្ទ​ទី២២ ...
កម្ពុជា

Covid-19៖ កម្ពុជាមានអ្នកជំងឺ​ក្នុងសហគមន៍​ ៤នាក់ទៀត សរុប៣៨នាក់

អ្នកជំងឺកូវីដ-១៩ (Covid-19) ដែលឆ្លងក្នុងសហគមន៍ ត្រូវបានរកឃើញវិជ្ជមានបន្ថែម ៤នាក់ទៀត ដែលធ្វើឲ្យចំនួនអ្នកឆ្លង ក្នុងសហគមន៍សរុប មានចំនួនកើនឡើង ដល់៣៨នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ដែលទើបនឹងចេញផ្សាយ ក្នុងព្រឹកថ្ងៃពុធទី៩ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.