កម្ពុជាដំណឹង

អ្នកកាសែត​​ម្នាក់​​ថា កឹម មនោវិទ្យា ជាគ្រោះ​ដល់​លទ្ធិ​ប្រជាធិបតេយ្យ

មិនខ្វល់ខ្វាយ នឹងការសាកសួរ… ហើយរារាំង (Blocked) គណនី របស់អ្នកសារព័ត៌មាន ជាពិសេស មិនចង់ឲ្យ​មាន​ការរិះគន់ ពីអ្នកដទៃ … វាជាគ្រោះថ្នាក់ សម្រាប់លទ្ធិប្រជាធិបតេយ្យ។ ហើយកញ្ញា កឹម មនោវិទ្យា កូនស្រីច្បង របស់ប្រធានគណបក្សសង្គ្រោះជាតិ កំពុងស្ថិតក្នុងបញ្ជីមនុស្ស ដែលមាននិន្នាការបែបនោះ។

ខាងលើនេះ ជាការលើកឡើង របស់លោក ចន ប្រោន (John Brown) អ្នកសារព័ត៌មាន អ្នកនិពន្ធ និងជាអ្នកជំនាញខាងថតរូបមួយរូប ដោយថែមទាំងភ្ជាប់ស្ត្រីវ័យ ៣៥ឆ្នាំ ដែលជាមន្ត្រីជាន់ខ្ពស់មួយរូប របស់គណបក្សប្រឆាំងកម្ពុជា ទៅនឹងក្រុមនុស្ស ដែលមានផ្នត់គំនិត បែប«ផ្ដាច់ការ» នោះទៀត។

លោក ប្រោន បានអះអាងដូច្នេះ បន្ទាប់ពីលោកត្រូវបានកញ្ញា កឹម មនោវិទ្យា រារាំងគណនី នៅលើបណ្ដាញសង្គមទ្វីសធើរ (Twitter)។ លោក បានសរសេរបែបចំអក ប្រាប់ប្រិយមិត្តទាំងឡាយថា៖

«ខ្ញុំមានកិត្តិយសណាស់ ដោយសូមប្រកាសថា ខ្ញុំទើបត្រូវបានដាក់ចូល ទៅក្នុងក្រុមមនុស្ស ដ៏ពិសេសមួយ ដែលរារាំងគណនី (…) ដោយនាង កឹម មនោវិទ្យា ដែលខ្ញុំមើលទៅនាង ដូចជាមិនចូលចិត្តសេរីភាព នៃការបញ្ចេញមតិទេ។»

នៅចំពោះការលើកឡើង របស់ប្រិយមិត្តម្នាក់ ដែលថា រឿងនេះមិនមែនជារឿងល្អនោះ លោក ចន ប្រោន បានបន្តរិះគន់កូនស្រីច្បង របស់ប្រធានគណបក្សប្រឆាំងទៀតថា៖

«រឿងនេះ វាបង្ហញថា នាងមិនចូលចិត្ត ស្ដាប់យោបល់អ្នកដទៃ។ គណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច មិនចូលចិត្តស្ដាប់គំនិតប្រឆាំងទេ ហើយវាជារឿងអាក្រក់ណាស់។ បើដូចខ្ញុំ គ្រាន់តែជាបង្ហោះព័ត៌មាន នៅលើបណ្ដាញសង្គម វាមិនអីទេ។ តែសម្រាប់ថ្នាក់ដឹកនាំម្នាក់ វាមិនល្អឡើយ។ ដូចលោក ដូណាល់ ត្រាំ (Donald Trumps – ប្រធានាធិបតីអាមេរិក) អញ្ចឹង។ វាជាផ្នត់គំនិតមួយ របស់ជនផ្ដាច់ការ។»

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ មិនអាចសុំការបញ្ជាក់ ពីកញ្ញា កឹម មនោវិទ្យា បានទេ ក្នុងករណីនេះ។ កាលពីដើមខែធ្នូ កន្លងមក កូនស្រីប្រធានគណបក្សប្រឆាំង​បានរារាំង ឬប្លុក (Blocked) គណនីទ្វីសធើររបស់ទស្សនាវដ្ដី ដែលធ្វើឲ្យទស្សនាវដ្ដីមិនអាចចូល ទៅសាកសួរកញ្ញាដោយផ្ទាល់ នៅទីនោះបានទៀតឡើយ។

ប៉ុន្តែមិនមែន មានតែគណនី របស់ទស្សនាវដ្ដី និងរបស់លោក ចន ប្រោន ប៉ុណ្ណោះទេ។ បើសូម្បីលោក ចន ឡូរី (John Lowrie) មន្ត្រីតស៊ូមតិមួយរូប ដែលតែងការពារជនដែលងាយរងគ្រោះ និងតែងបញ្ចេញមតិ ការពារសិទ្ធិនយោបាយ និងសិទ្ធិពលរដ្ឋ របស់លោក កឹម សុខា ឪពុកនាងក៏ដោយ ក៏ត្រូវកញ្ញា កឹម មនោវិទ្យា រារាំងគណនីមិនឲ្យទាក់ទង ជាមួយកញ្ញាដែរ។

លោក ចន ឡូរី បានលើកឡើងថា៖

«តើខ្ញុំជាឧក្រិដ្ឋជនឬ ដែលគ្រាន់តែលើកឡើង ពីកំហុសរបស់នាង ដែលអាចប៉ះពាល់ ដល់ករណីលោក កឹម សុខា នោះ? ផ្ទុយទៅវិញ [មន្ត្រី]​គណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច មិនដែលរារាំងគណនីខ្ញុំទេ។»

លោក ចន ប្រោន បានឆ្លើយតប ទៅលើលោក ចន ឡូរី វិញថា៖

«ដោយសារហេតុនេះហើយ ទើបនាង (កឹម មនោវិទ្យា) គឺជាគ្រោះដល់លទ្ធិប្រជាធិបតេយ្យ»៕



លំអិតបន្ថែមទៀត

កម្ពុជា

រលំអគារចិន៖ CNRP ទាមទារ​ឲ្យ​ត្រួតពិនិត្យ​អគារ សង់ដោយ​ចិន​ទាំងអស់

ពីក្រៅប្រទេស គណបក្សសង្គ្រោះជាតិ ដែលត្រូវតុលាការកំពូលរំលោយចោល បានទាមទារឲ្យរបបក្រុងភ្នំពេញ ចាំបាច់ត្រូវត្រួតពិនិត្យអគារ របស់ចិន ឬ សង់ដោយ​ចិន​ទាំងអស់ ដើម្បីបញ្ចៀសសោកនាដកម្ម ដោយការរលំបាក់អគារ។ នេះ បើតាមសេចក្ដីថ្លែងការណ៍មួយ ដែលគណបក្សនេះ ...
កម្ពុជា

សភា​ឯកបក្ស​ខ្មែរគ្រោង​កែ​ច្បាប់​ទៀត ឲ្យ​មន្ត្រី​ប្រឆាំង​អាច​ធ្វើ​នយោបាយ​វិញ

រដ្ឋសភាកម្ពុជា ដែលមានតំណាងរាស្ត្រ មកពីគណបក្សប្រជាជនកម្ពុជាតែមួយ កំពុងគ្រោងធ្វើវិសោធនកម្មច្បាប់ជាថ្មីទៀត ទៅលើច្បាប់ ស្ដីពីគណបក្សនយោបាយ ដើម្បីបើកផ្លូវ «ឲ្យមន្ត្រីប្រឆាំង»ទាំង១១៨នាក់ ដែលត្រូវបានតុលាការកំពូលហាមឃាត់ មិនឲ្យធ្វើនយោបាយចំនួន៥ឆ្នាំនោះ អាចធ្វើនយោបាយឡើងវិញ។ សេចក្ដីជូនដំណឹង របស់រដ្ឋសភាឯកបក្សកម្ពុជា ...
កម្ពុជា

មន្ត្រី​​អ៊ឺរ៉ុប​ហៅ​ការគម្រាម​របស់ ហ៊ុន សែន ថា​មាន​ចរិត​បែប​ម៉ាហ្វីយ៉ា

សំដីរបស់នាយករដ្ឋមន្ត្រីកម្ពុជា ពិតជាបានឮដល់​ អ៊ឺរ៉ុប! នោះគឺការគម្រាម របស់លោក ហ៊ុន សែន កាលពីព្រឹកម៉ិញ ដែលអះអាងថា នឹងកម្ទេចគណបក្សប្រឆាំង នៅកម្ពុជាចោល ប្រសិនជាសហភាពអ៊ឺរ៉ុប និងសហរដ្ឋអាមេរិក ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.