កម្ពុជាដំណឹង

អង្គការ​ជាតិ​-​​អន្តរជាតិ ចំនួន​​៣៣ ស្នើ​​ឲ្យ​យក​ពលរដ្ឋ​ខ្មែរ​ ពីប្រទេស​ម៉ាឡេស៊ី​

អង្គការ​សិទ្ធិមនុស្ស ជាតិនិង​អន្តរជាតិ​ ចំនួន​​៣៣ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​មួយ ក្នុងចុងខែឧសភានេះ ដោយ​អំពាវនាវ​ទៅ​រដ្ឋាភិបាល​​កម្ពុជា ឲ្យអន្តរាគមន៍​ជា​បន្ទាន់ ក្នុងការ​នាំ​​យក​ពលរដ្ឋ​ខ្មែរ ​ដែល​កំពុង​ជាប់​គាំង ​នៅ​ប្រទេស​ម៉ាឡេស៊ី​ ចូល​មក​មាតុភូមិ​វិញ​ដោយ​​សុវត្ថិភាព​។

ការ​អំពាវនាវ​ដែលទើបតែចេញផ្សាយ នៅថ្ងៃទី២៩ ខែឧសភា បានធ្វើឡើង ​២​ថ្ងៃ​ក្រោយ​ពី​លោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន​ បាន​សម្រេច​ឲ្យ​ពលរដ្ឋ​ខ្មែរ ​ដែល​កាន់​លិខិត​ឆ្លង​ដែន​កម្ពុជា ​អាច​វិល​ចូល​ប្រទេស​វិញ​ ដោយ​មិន​តម្រូវ​ ឲ្យ​មាន​វិញ្ញាបនប័ត្រ​បញ្ជាក់​សុខភាព​ថា​ពួកគេគ្មាន​ជំងឺ«Covid-19»​។

សេចក្តី​ថ្លែង​ការណ៍​រួម របស់អង្គការជាតិ​និងអន្តរជាតិ ចំនួនសរុប៣៣អង្គការ ​ដែល​ផ្សព្វផ្សាយ​ នៅលើគេហទំព័រ​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស (Human Rights Watch) បានសរសេរបញ្ជាក់ថា ការ​អន្តរាគមន៍​​ឱ្យ​ពលរដ្ឋ​ខ្មែរ​វិល​មក​ប្រទេស​ខ្លួន​វិញ គឺ​ជា​កាតព្វកិច្ច​របស់​កម្ពុជា ដែល​មាន​ចែង​​ក្នុង​ច្បាប់​​សិទ្ធិ​មនុស្ស​អន្តរជាតិ​ ខណៈមាត្រា៤០ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា ក៏​ចែង​ការពារ​សិទ្ធិ​ របស់​ពលរដ្ឋ​កម្ពុជា​ ក្នុង​ការ​តាំង​លំនៅ​នៅ​បរទេស និង​វិល​ត្រឡប់​មក​កម្ពុជា​វិញនោះដែរ​។

អង្គការទាំង៣៣​បានរកឃើញថា ​ពលករ​ខ្មែរ​និង​និស្សិត​កម្ពុជា​ប្រមាណ ១៥០នាក់ កំពុង​ជាប់​គាំង​នៅ​ប្រទេស​ម៉ាឡេស៊ី ចាប់​តាំង​ពី​ថ្ងៃ​ទី៧ ខែ​មេសា ពោលគឺនៅខណៈ​ពេល ដែល​អ្នក​ទាំង​នោះ​ បម្រុង​ហោះហើរ​វិលមក​កម្ពុជា​វិញ តែបែរជា​ត្រូវលោក ហ៊ុន សែន ចេញបញ្ជា​យ៉ាងតក់ក្រហល់ ​មិន​អនុញ្ញាត​​ឱ្យ​ពួកគេចូល​ប្រទេស ក្រោមហេតុផល​«ខ្លាចនាំជំងឺ​ចូល​ស្រុក»។ សេចក្ដីថ្លែងការណ៍បានបន្តថា រហូតមកដល់សព្វថ្ងៃ ពលរដ្ឋខ្មែរទាំងនោះ​បាន​ប្រឈម​​ការ​លំបាក​ ផ្នែក​ជីវភាពយ៉ាងធ្ងន់ធ្ងរ។

យ៉ាងណា លោក ហ៊ុន សែន បាន​ប្ដូរជំហរលោក​ជាលើកទី៣ ដោយសម្រេចនៅថ្ងៃទី២៧ ខែឧសភា ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ដែល​កាន់​លិខិត​ឆ្លង​ដែន​កម្ពុជា​ អាច​វិល​ចូល​ប្រទេស​វិញ​ ដោយ​មិន​តម្រូវ​ឲ្យ​មាន​វិញ្ញាបនប័ត្រ​ បញ្ជាក់​សុខភាព​ថា​ គ្មាន​ជំងឺ​«Covid-19»នោះ​ឡើយ​។

ប៉ុន្តែ​ពេល​វិល​ត្រឡប់​មក​ដល់​ប្រទេស​វិញ ពលរដ្ឋទាំងនោះត្រូវ​ឆ្លងកាត់ការពិនិត្យ​សុខភាព​ និង​ពិនិត្យ​សំណាក​ ព្រមទាំងត្រូវ​ដាក់​ឲ្យ​ស្នាក់​នៅ ​ដាច់​ដោយ​ឡែក​ ចំនួន​១៤​ថ្ងៃ​ រង់​ចាំ​លទ្ធផល​​សំណាក​ថា តើមាន​រោគ​ឆ្លង​ឬ​អត់​ ទើប​អនុញ្ញាត​ឲ្យ​ទៅ​ផ្ទះ​​៕



លំអិតបន្ថែមទៀត

កម្ពុជា

សម រង្ស៊ី ព្រមាន​រឹបអូស​ទ្រព្យត្រកូល ហ៊ុន នៅពេល ហ៊ុន សែន អស់អំណាច

តបនឹងការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលឲ្យមេធាវីលោកប្ដឹងរឹបអូសទ្រព្យសម្បត្តិបណ្ដាមន្ត្រីប្រឆាំងកាលពីព្រឹកម៉ិញនេះ មេដឹកនាំប្រឆាំងរបស់ប្រទេសកម្ពុជា លោក សម រង្ស៊ី បានថ្លែងខ្លាំងៗព្រមានឡើងថា ក្រុមលោកនឹងរឹបអូសទ្រព្យសម្បត្តិ របស់ក្រុមគ្រួសារត្រកូល ហ៊ុន វិញ ...
ដំណឹង

សហគ្រាសចិន ទិញវ៉ាក់សាំងពីអាល្លឺម៉ង់ ខណៈប៉េកាំង​បង្ហាញវ៉ាក់សាំងខ្លួន

សហគ្រាសចិន ឈ្មោះ«FosunPharma» បានប្រកាសថាខ្លួន បានបញ្ជាទិញវ៉ាក់សាំងបង្ការជំងឺកូវីដ (Covid-19) ចំនួនយ៉ាងហោច១០០លានដូស ពីសហគ្រាស«BioNTech» របស់ប្រទេសអាល្លឺម៉ង ហើយថាវ៉ាក់សាំងទាំងនេះ នឹងនាំមកដល់ប្រទេសចិន ក្នុងដើមឆ្នាំ២០២១នេះ។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មានមួយ ...
កម្ពុជា

ចិន​មិនឆ្លើយ​តប​សំនួរ ថា​ខ្លួន​បដិសេធ​«កិច្ចព្រមព្រៀង​សម្ងាត់»​ជាមួយ​​កម្ពុជា

ប្រសិនបើក្រុងភ្នំពេញ បានបដិសេធយ៉ាងដាច់អហង្កា អំពីព័ត៌មាន ដែលអះអាងថា ខ្លួនបានចុះ«កិច្ចព្រមព្រៀង​សម្ងាត់» ជាមួយប្រទេសចិន ដើម្បីអនុញ្ញាតឲ្យចិនប្រើមូលដ្ឋានទ័ពជើងទឹក នៅខេត្តព្រះសីហនុនោះ រដ្ឋាភិបាលក្រុងប៉េកាំងឯណោះ បានបដិសេធ មិនឆ្លើយនឹងសំនួរ ដែលចង់ដឹងថា តើចិនច្រានចោលព័ត៌មាននេះ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.