នាយករដ្ឋមន្ត្រីកាណាដា លោក ចាសស្ទីន ទ្រូដូ (Justin Trudeau) បានចូលរួមសំដែងអំណរ និងការជូនពរឆ្នាំថ្មី ឆ្នាំកុរ ព.ស.២៥៦៣ ជាមួយសហគមន៍ខ្មែរ នៅប្រទេសកាណាដា ដោយហៅពិធីចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ថាជាឱកាសដើម្បីសម្លឹងទៅមុខ ដោយក្ដីអំណរ និងប្រកបដោយសុទិដ្ឋិនិយម។
តាមរយៈលិខិតមួយ ផ្ញើរជូនពុទ្ធបរិស័ទ្ធចំណុះជើងវត្តខ្មែរ នៅទីក្រុង «Hamilton» ហៅថា «វត្តខ្មែរក្រោមហាមិលតុន (Wat Khmer Krom Hamilton)» លោក ចាសស្ទីន ទ្រូដូ បានឲ្យដឹងថា៖
«ខ្ញុំមានសេចក្ដីរីករាយ ក្នុងការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះសមាជិកវត្តខ្មែរកម្ពុជាក្រោម នៅទីក្រុង Hamilton ក្នុងឱកាសប្រារព្ធពិធីចូលឆ្នាំថ្មី។ នេះជាឱកាសដ៏ពិសេស ដើម្បីជួបជុំក្រុមគ្រួសារ និងមិត្តភក្តិ ពិភាក្សាពីរឿងរ៉ាវ ដែលកើតឡើងក្នុងឆ្នាំចាស់ ដើម្បីសម្លឹងទៅមុខដោយក្ដីអំណរ និងសុទិដ្ឋិនិយម។ នៅទូទាំងប្រទេសកាណាដា និងជុំវិញពិភពលោក សហគមន៍ទាំងឡាយនឹងសាទរឆ្នាំថ្មី ឆ្នាំកុរ ឆ្នាំនៃសត្វ ដែលតំណាងឲ្យទ្រព្យសម្បត្តិ និងវិបុលភាព។»
នាយករដ្ឋមន្ត្រីវ័យក្មេង បានឲ្យដឹងទៀតថា៖
«រដូវកាលឈប់សម្រាកនេះ ក៏ផ្ដល់នូវឱកាសដ៏សំខាន់ ដើម្បីទទួលស្គាល់នូវការរួមចំណែកដ៏ធំធេង របស់ពលរដ្ឋកាណាដាដើមកំណើតខ្មែរ ដែលបានធ្វើ និងបន្តធ្វើសម្រាប់ប្រជាជាតិយើង។ សូមឆ្លៀតឱកាសនេះ ដើម្បីលើកពីគុណតម្លៃ នៃភាពចម្រុះជាតិសាសន៍ ដែលបានធ្វើឱ្យប្រទេសរបស់យើង ក្លាយជាទឹកដីដ៏អស្ចារ្យ សម្រាប់ការរស់នៅ។»
ខ្លឹមសារទាំងស្រុង នៃលិខិតរបស់លោក ចាសស្ទីន ទ្រូដូ៖