ស្ត្រីម្នាក់ដែលកំពុងរស់នៅ ក្នុងប្រទេសបារាំង និងដាក់ឈ្មោះ​ «Ped Baly» បានបរិហាររបបក្រុងភ្នំពេញ ជុំវិញ​វីដេអូ«សំដែងល្ខោន»​សុំទោស​របស់ស្ត្រីម្នាក់ ដែលត្រូវបាន​យកបង្ហោះ នៅលើគណនេយ្យហ្វេសប៊ុក របស់លោក ផែង វណ្ណៈ មន្ត្រីស្និតគណបក្សប្រជាជនកម្ពុជា របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

ស្ត្រីរូបនោះ ដែលប្រកាសឈ្មោះខ្លួនឯង «ស៊ុន សូរី» និងមានអាយុ៦២ឆ្នាំ បាននិយាយក្នុងវីដេអូនោះថា អ្នកស្រី «Baly» គឺជាកូនស្រីរបស់គាត់។ ពាក់អាវគណបក្សប្រជាជនកម្ពុជា និងថ្លែងពីស្នាក់ការគណបក្សសង្កាត់វាលវង់ រាជធានីភ្នំពេញ ស្ត្រីវ័យចំណាស់បានធ្វើ«សុំទោស» ចំពោះលោក ហ៊ុន សែន ជុំវិញការបង្ហោះវីដេអូនានា របស់​អ្នកស្រី​«Baly» ដែលនិយាយថា លោក ហ៊ុន សែន ទំនងជាបានស្លាប់ហើយ។

ម្ដាយបង្កើត​ នាង​ បាលី​ ចេញ​ វីដេអូ​ គោរព​សុំទោស​សម្ដេច​តេជោ​ ហ៊ុន​ សែន​ ដែល​កូនបង្កេីត​របស់​គាត់​នៅ​ប្រទេស​បារាំង​ ជេរប្រមាថ​សម្ដេច​តេជោ​ ។

Posted by Vannak Pheng on Tuesday, July 6, 2021

ក្របខណ្ឌផ្សព្វផ្សាយ នៃវីដេអូដែលបង្ហោះ នៅលើគណនេយ្យលោក ផែង វណ្ណៈ បានក្លាយជាកិច្ចការរបស់រដ្ឋាភិបាល​ក្រុងភ្នំពេញ បន្ទាប់ពីវីដេអូ«សុំទោស»​ទាំងពីរនោះ ត្រូវបានលោក ផៃ ស៊ីផាន ប្រធាន​អ្នកនាំពាក្យរដ្ឋាភិបាល យកទៅចែក​រំលែកបន្ត។

ជាប្រតិកម្មតបវិញ អ្នកស្រី«Baly» ដែលប្រកាសថា ខ្លួនជាកូនកំព្រាឪពុកម្ដាយតាំងពីតូច បានហៅឈុតឆាក​របស់ស្ត្រីវ័យចំណាស់​ខាងលើ ជារឿងដ៏អាម៉ាស​​របស់របប​ក្រុងភ្នំពេញ ដែលតែងបញ្ចេញវីដេអូ«សុំទោស» នៅក្នុង​សំនុំរឿងនយោបាយ។

អ្នកស្រី«Baly»ដែលជាអ្នកគាំទ្រគណបក្សប្រឆាំង យ៉ាងមុតមាំ បានចេញមុខបដិសេធ ពីប្រទេសបារាំងថា អ្នកស្រី​«ស៊ុន សូរី»មិនមែនជាម្ដាយ ហើយបើទោះជាម្ដាយ ក៏ស្ត្រីនោះជាម្ដាយ ដែល​គ្មានព្រហ្មវិហារធម៌ ចំពោះកូនចៅ​របស់​ខ្លួន ព្រោះគ្មានម្ដាយឯណា ធ្វើការបកអាក្រាត​អំពីកូនខ្លួនឯងដូច្នេះទេ៕

(វីដេអូប្រតិកម្មខាងក្រោម របស់អ្នកស្រី«Baly» អាចប៉ះពាល់អារម្មណ៍)

VKC.TV

ថ្ងៃ​ អង្គារ​ ទី​ ៦​ ខែ​ កក្កដា​ ឆ្នាំ​ ២០២១—————————-អ្នក​គ្រូ​ បាលី​ ប្រតិកម្ម​តប​ទៅ​នឹង​ ផែង​ វណ្ណៈ​ ព្រម​ទាំង​គណបក្ស​ប្រជាជន​ដែល​យក​ស្រ្តី​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​អះអាង​ថា​ជា​ម្ដាយ​របស់​អ្នក​គ្រូ​បាលី​ ហើយ​សុំទោស​ជន​ផ្តាច់​ការ​ ហ៊ុន​ សែន​ ។ តាម​ការ​ពឹត​ស្រ្តី​នោះ​មិន​មែន​ជា​ម្ដាយ​របស់​អ្នក​គ្រូ​បាលី​ទេ​ ។ សូម​ទស្សនា​ដូច​តទៅ​ ៈ

Posted by ទូរទស្សន៍សម្លេងមនសិការខ្មែរ VKC.TV on Tuesday, July 6, 2021


លំអិតបន្ថែមទៀត

កម្ពុជា

សម រង្ស៊ី ថា​​កំពុង​ត្រៀម​វិធានការ​«ការពារ​អ្នកគាំទ្រ» ពេល​លោក​វិល​ចូល​ស្រុក

«ខ្ញុំត្រូវតែ ការពារ​អ្នកគាំទ្រ គណបក្សសង្គ្រោះជាតិ និងអ្នកដែលចូលរួម រៀបចំដំណើរ​មាតុភូមិនិវត្តន៍របស់ខ្ញុំ» នេះ ជាការអះអាងឡើង របស់មេដឹកនាំប្រឆាំង លោក សម រង្ស៊ី ពីរដ្ឋធានីប៉ារីស ប្រទេសបារាំង ...
កម្ពុជា

ហ៊ុន សែន «ពុក»​នឹង​ត្រឡប់​មក​កម្ពុជា​វិញ នៅ​ថ្ងៃពុធ​នេះ

នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន ដែលត្រូវបានក្រុមអ្នកគាំទ្រ ហៅថាជាសម្ដេច​«ពុក» បានអះអាងថា លោកនឹងវិលមកមាតុប្រទេសវិញ នៅថ្ងៃពុធ ទី១០ ខែកក្កដានេះ ​ដើម្បី​ត្រៀម​ដឹកនាំ​ កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ប្រចាំ​សប្តាហ៍​ ...
កម្ពុជា

បន្ទាប់ពី​កូរ៉េខាងត្បូង តើ សម រង្ស៊ី គ្រោងទៅ​ប្រទេស​ណាទៀត​នៅអាស៊ី?

មន្ត្រីស្និតលោក សម រង្ស៊ី មេដឹកនាំប្រឆាំង បានអះអាងថា ការជួបជាមួយពលករខ្មែរ ក្នុងប្រទេសថៃ អាចជាជំហានក្រោយ បន្ទាប់ពី​កូរ៉េខាងត្បូង ដែលជាជំនួបជាមួយពលកររាប់ពាន់នាក់ កាលពីសប្ដាហ៍មុនរួច។ ប៉ុន្តែសម្រាប់អ្នកវិភាគ បានគិតថា ...

យល់ស៊ីជម្រៅផ្នែក ខ្មែរនៅបរទេស

ខ្មែរនៅបរទេស

អ្នកនិពន្ធ​ម្នាក់​ផ្ញើ​លិខិត​អរគុណនាយករដ្ឋមន្ត្រី​សិង្ហបូរី ដែលរំឭក«រឿងពិត»

ខ្មែរនៅបរទេស

នាយក​រដ្ឋមន្ត្រី​​កាណាដា ជូនពរ​ឆ្នាំថ្មី​ដល់​សហគមន៍​​ខ្មែរក្រោមនៅ​​កាណាដា

នាយក​រដ្ឋមន្ត្រី​​កាណាដា ជូនពរឆ្នាំថ្មី សម្រាប់សហគមន៍ខ្មែរនៅកាណាដា ដោយហៅពិធីបុណ្យនេះ ថាដើម្បីសម្លឹងទៅមុខ ដោយក្ដីអំណរ និងដោយ​សុទិដ្ឋិនិយម។
ខ្មែរនៅបរទេស

ស្ថានទូតកម្ពុជា​នៅថៃ​ប្រាប់ពលរដ្ឋខ្មែរ ពី​«ឥទ្ធិពលខ្យល់កខ្វក់»

ឥទ្ធិពលខ្យល់កខ្វក់ «PM2.5» នៅថៃ អាចបង្កគ្រោះថ្នាក់ដល់សុខភាពធ្ងន់ធ្ងរ ប្រសិនជាគេដកដង្ហើមយកខ្យល់នេះ ចូលទៅក្នុងសួត។ ស្ថានទូតកម្ពុជាក្នុងរាជធានីបាងកក បានប្រាប់ពលរដ្ឋខ្មែរ ដែលរស់នៅក្នុងប្រទេសថៃ ឲ្យប្រុងប្រយ័ត្នចំពោះវត្តមានខ្យល់ប្រភេទនេះ នៅក្នុងបរិយាកាស និងត្រូវពាក់ម៉ាសការពារប្រភេទ «N95»។ ...

Comments are closed.