កម្ពុជាដំណឹង

ហ៊ុន សែន ចំអក​ឲ្យ សម រង្ស៊ី ថា​«វា​ក្មេង​ពេក ខ្ចី​ពេក»

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានថ្លែងសារនយោបាយខ្លីមួយ ចំអកឲ្យអ្នកនយោបាយប្រឆាំងណាមួយនោះ ដែលលោកមិនបញ្ចេញឈ្មោះ ដោយចាត់ទុកថា អ្នកនយោបាយរូបនោះ នៅ«ក្មេងពេក ខ្ចីពេក»។

អ្នកនយោបាយ ដែលបុរសខ្លាំងកម្ពុជា សំដៅឡើងនោះ ត្រូវបានគេមើលថា គ្មាននរណាផ្សេង ក្រៅពីលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលសព្វថ្ងៃត្រូវបានសន្និសីទក្រុងអាត្លង់តា ជ្រើសតាំងកាលពីដើមខែធ្នូ ឆ្នាំ២០១៨ ឲ្យក្លាយជាប្រធានស្ដីទីគណបក្សនោះឡើយ។

សារដ៏ខ្លីរបស់លោក ហ៊ុន សែន បានអះអាងជាដំបូងថា សេចក្ដីព្រាងច្បាប់ធ្វើវិសោធនកម្ម នៃច្បាប់ស្ដីពីគណបក្សនយោបាយ ដែលនឹងត្រូវរដ្ឋសភាពិភាក្សា និងអនុម័តនៅថ្ងៃស្អែកនេះ ជាច្បាប់ដែលគោលដៅ ទៅរកគណបក្សនយោបាយទាំងអស់ នៅកម្ពុជា និងថា មន្ត្រីគណបក្សណាមួយ ដែលត្រូវតុលាការហាមឃាត់ ធ្វើនយោបាយ ហើយមានបំណងចង់លើកបម្រាមនេះវិញ ត្រូវធ្វើសេចក្ដីស្នើសុំ ទៅកាន់រូបលោក តាមរយៈរដ្ឋមន្ត្រីមហាផ្ទៃ។

បន្ទាប់មក លោកនាយករដ្ឋមន្ត្រី បានថ្លែងចំអក ទៅឲ្យលោក សម រង្ស៊ី ថា៖ «ខ្ញុំមិនចង់តមាត់តក ជាមួយនរណាទាំងអស់ ព្រោះវាក្មេងពេក ខ្ចីពេក។ អត់និយាយ! ហើយទុកឲ្យគេវិនិច្ឆ័យ​សភាពការណ៍​ខ្លួន​គេ​ចុះ (…) ខ្ញុំបាននិយាយហើយថា ខ្ញុំមិនតបតរ ខ្ញុំនៅស្ងៀម។»៕



លំអិតបន្ថែមទៀត

កម្ពុជា

សភាអ៊ីតាលី​អនុម័ត​ញត្តិ​ស្នើឲ្យ​ភាគីកម្ពុជា​ជជែកគ្នា និង​ចូលរួម​នីតិវិធីព្យួរ EBA

រដ្ឋសភានៃប្រទេសអ៊ីតាលី ដែលជាសមាជិកដ៏សំខាន់មួយ របស់សហភាពអ៊ឺរ៉ុប បានអនុម័តញត្តិមួយ កាលពីថ្ងៃអង្គារទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ដើម្បីចាត់រដ្ឋាភិបាលរបស់ខ្លួន ឲ្យ«អញ្ជើញ»ភាគីជម្លោះខ្មែរទាំងអស់ធ្វើការជជែកគ្នា និងត្រូវចូលរួមយ៉ាងសកម្ម ក្នុងដំណើរការនីតិវិធី របស់គណៈកម្មការអ៊ឺរ៉ុប ដើម្បីឈានទៅព្យួរប្រទេសកម្ពុជា ...
កម្ពុជា

ហ៊ុន សែន ឲ្យ​កម្ទេច​កងកម្លាំង​ណា ដែលកាង​គ្រឿងញៀន​​នៅ​«រ៉ុក»

នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន បានបញ្ជាឲ្យជីករកឫសគល់ នៃបណ្ដាញគ្រឿងញៀន នៅមណ្ឌលកម្សាន្ដ«រ៉ុក» ឲ្យខាងតែបាន បើទោះជាឫសនោះ មានជម្រៅដល់ណា ឬមានកងកម្លាំងណា ដែលកាងចំពោះករណីនេះក៏ដោយ។ លោក ហ៊ុន ...
កម្ពុជា

សម រង្ស៊ី៖ ហ្វេសប៊ុក​អាច​បិទ​ទំព័រ ហ៊ុន សែន បើ​បន្ត​បង្ក្រា​បអ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម

ប្រធានស្ដីទីគណបក្សប្រឆាំងធំជាងគេ នៅក្នុងប្រទេសកម្ពុជា បានអះអាងថា ក្រុមហ៊ុន «Facebook» អាចបិទទំព័រ «Facebook» របស់លោក ហ៊ុន សែន ប្រសិនណាជាអាជ្ញាធរក្រុងភ្នំពេញ នៅតែគាបសង្កត់ និងគំរាមកំហែង ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.