កម្ពុជាដំណឹង

ហ៊ុន សែន ថាមុខ​មន្ត្រី​ប្រឆាំង «មិនមែនមុខដូចម៉ែអញ»

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ (រូបថត AFP)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ បានប្រើពាក្យ«មុខហ្អែង មិនមែនមុខដូចម៉ែអញ» ដើម្បីព្រមានបិទទ្វានៃការផ្ដល់សិទ្ធិធ្វើនយោបាយ សម្រាប់ក្រុមមន្ត្រីគណបក្សប្រឆាំងវិញ ដោយលោកទុកពេលឲ្យ រហូតដល់ពេលក្រោយចូលឆ្នាំខ្មែរខាងមុខ។

បុរសខ្លាំងកម្ពុជាដែលអង្គុយនៅក្នុងតំណែង តាំងពីជាង៣៤ឆ្នាំមកនោះ បានបើពាក្យថា បើក្រុមមន្ត្រីប្រឆាំងដែលនៅសេសសល់ មិនស្នើសុំសិទ្ធិធ្វើនយោបាយ ពីលោកវិញទេ «មុខហ្អែង»ទាំងអស់នោះ «មិនមែនមុខដូចម៉ែអញ»ទេ។

នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងដូច្នេះ នៅក្នុងពិធីបើកការដ្ឋាន សាងសង់សំណង់ផ្សេងៗ ក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩នេះ។ 

លោក ហ៊ុន សែន បានប្រកាសថា មានអ្នកខ្លះរង់ចាំថ្ងៃនេះថ្ងៃនោះ ដូច្នេះអ្នកឯង មិនអាចចូលរួមបោះឆ្នោត ជ្រើសតាំងក្រុមប្រឹក្សាឃុំសង្កាត់ នៅឆ្នាំ២០២២នោះទេ។ លោកថា៖

«បើអ្នកឯងឈ្លើយ ទ្វារនឹងត្រូវបិទ នៅមុនឬក្រោយ ចូលឆ្នាំខ្មែរ (…) ហើយបើហ្អែងមិនសុំមកទេ មុខហ្អែង មិនមែនដូចម៉ែអញទេ»។

រាប់ចាប់តាំងពីថ្ងៃដែលច្បាប់ធ្វើវិសោធនកម្ម ទៅលើច្បាប់ស្ដីពីគណបក្សនយោបាយ បានចូលជាធរមាន រហូតមកដល់ថ្ងៃនេះ មានមន្ត្រីគណបក្សប្រឆាំងតែ៣នាក់ប៉ុណ្ណោះ ពីក្នុងចំណោមមន្ត្រី១១៧នាក់ (ទាំងអស់១១៨នាក់ តែមានម្នាក់ទទួលមរណភាព) ដែលរងការហាមឃាត់ការធ្វើនយោបាយ និងដែលបានដាក់ស្នើសុំសិទ្ធធ្វើនយោបាយឡើងវិញ។

សម្រាប់អ្នកវិភាគឯករាជ្យ លោក គឹម សុខ បានពន្យល់ថា អ្នកនយោបាយណា ដែលសុំសិទ្ធិធ្វើនយោបាយ ពីលោក ហ៊ុន សែន ជាអ្នកនយោបាយ ដែលដេកយល់សប្ដិ។ លោកលើកឡើងថា៖

នយោបាយសុំសិទ្ធិគឺនយោបាយយល់សប្តិសុំសិទ្ធិធ្វើនយោបាយគឺយល់សប្តិធ្វើនយោបាយ

Gepostet von Kim Sok am Sonntag, 3. März 2019


លំអិតបន្ថែមទៀត

កម្ពុជា

ខៀវ កាញារីទ្ធ៖ «អ្នកវិភាគខ្លះ ហេតុតែ​ចង់បាន​អំណាច បន់ឲ្យខ្មែរស្លាប់»

តើអ្នកវិភាគរូបណាទៅ រងការឌឺដង ពីរដ្ឋមន្ត្រីព័ត៌មាន របស់ប្រទេសកម្ពុជា? ការឌឺដងនោះ រហូតលោករដ្ឋមន្ត្រីសន្និដ្ឋានថា អ្នកវិភាគទាំងនោះ ហេតុតែ​ចង់បាន​អំណាច បែរជាបន់ឲ្យខ្មែរស្លាប់។  លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងមួយ ...
កម្ពុជា

សម រង្ស៊ី លើកពី​មូលហេតុ​៣ ដែល​ប្រាក់រៀល​មិន​ត្រូវបាន​ប្រើ ឲ្យ​ធំ​ទូលាយ

មេដឹកនាំប្រឆាំង លោក សម រង្ស៊ី ដែលជាអ្នកសេដ្ឋកិច្ច​មួយរូបផង បាន​«លើកពី​មូលហេតុ​៣» ដើម្បីពន្យល់ថា ហេតុអ្វីបានជាចរាចរណ៍ប្រាក់រៀល នៅកម្ពុជា មានចំនួន​ដ៏តិចតួច។ ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានលើកឡើង នៅលើបណ្ដាញសង្កមថា ...
វប្បធម៌ និងជីវិត

ពេលដែល ហ៊ុន សែន បង្ហាញ​នាឡិកា ដែល​មានតម្លៃ​ជាង​៣លាន​ដុល្លារ

តើនាឡិកា របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មួយគ្រឿង ដែល​មានតម្លៃ​ជាង​៣លាន​ដុល្លារ មានយីហោអ្វី? ផលិតពីអ្វី? ស្ថាប័នអ៊ីតាលីមួយ ឈ្មោះ «Insane Luxury Life» ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.