នាយករដ្ឋមន្ត្រីនៅកម្ពុជា លោក ហ៊ុន សែន បានចេញសារ បន្ទោស​អភិបាល​ខេត្ត-ក្រុង ដែលលោកថាបាន​ផ្ដល់សិទ្ធិ និងអំណាចឲ្យ ដើម្បីចាត់វិធានការ​ផ្អាកការរៀបចំពិធីមង្គលការ និងពិធីផ្សេងៗ ដើម្បីបញ្ចៀសការរាតត្បាត​ជំងឺកូវីដ-១៩ (Covid-19)។ នេះបើតាម​សារសំឡេងមួយ ដែលបុរសខ្លាំងបានបង្ហោះ នៅលើបណ្ដាញសង្គម ក្នុងរសៀល​ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ។

តាមរយៈសារសំឡេងនោះ លោក ហ៊ុន សែន បានថ្លែងឡើងថា បើទោះលោកបានផ្តល់សិទ្ធិ និងអំណាច​ដល់​ពួកគេ​ក៏ដោយ ក៏អភិបាល​រាជធានី-ខេត្តទាំងនោះ មិនទាន់ចាត់វិធានការនៅឡើយ ក្នុងការសម្រេចបិទ​នូវសកម្មភាព​សង្គម​ផ្សេងៗ ដែលបង្កឲ្យមាន​ការចម្លង ពីអ្នកមានជំងឺកូវីដ១៩ ដែលទៅចូលរួមក្នុងពិធីទាំងនោះ ទៅកាន់អ្នកចូលរួម​ផ្សេងទៀត ជាបន្តបន្ទាប់។

នាយករដ្ឋមន្ត្រីបានថ្លែងឡើងថា៖

«ការរៀបអាពាហ៍ពិពាហ៍ តែងកើតឡើងនូវហានិភ័យ ដូចជាករណីថ្មីៗ គឺកើតឡើងនៅខេត្តតាកែវ ហើយក៏មាន​អ្នក​ចូលរួមស៊ីការ ពីកន្លែងមួយ ទៅកន្លែងមួយ។ ដូច្នេះ បញ្ហានេះសុំឲ្យបណ្ដាខេត្តធ្វើការពិចារណា អំពីការបិទ ការផ្អាក​ការរៀបចំណាមួយ តាមសេចក្ដីសម្រេចរបស់ខេត្ត។»

«រឿងនេះ ខ្ញុំបានប្រគល់សិទ្ធិ ទៅដល់ឯកឧត្ដមលោកជំទាវស្រេចទៅហើយ នៅឡើយតែឯកឧត្ដមលោកជំទាវ ចេះប្រើប្រាស់នូវសិទ្ធិ ដែលខ្ញុំបានផ្ដល់នោះ របៀបណាតែប៉ុណ្ណោះ។»

បន្ទាប់មក លោក ហ៊ុន សែន បានដាក់បញ្ជាឡើងថា៖

«សូមឯកឧត្តម លោកជំទាវ ពិនិត្យមើល ដើម្បីរៀបចំនូវលិខិតជូនដំណឹង ដើម្បីស្នើសុំការយោគយល់ ពីសំណាក់​ប្រជាពលរដ្ឋ ទៅលើការផ្អាកជាបណ្តោះអាសន្ន នូវការរៀបមង្គលការជាដើម៕»



លំអិតបន្ថែមទៀត

កម្ពុជា

ហ៊ុន សែន ចេញ​ទៅ​ធ្វើ​ទស្សនកិច្ច​ពីរថ្ងៃ​នៅ​ ឡាវ

កាលពីមុននេះបន្តិច ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានដឹកនាំគណៈប្រតិភូកម្ពុជា ចេញទៅបំពេញ​ទស្សនកិច្ចផ្លូវការ នៅប្រទេស ឡាវ សម្រាប់រយៈពេលពីរថ្ងៃ (ថ្ងៃទី៥ និងទី៦ ខែធ្នូ ...
ដំណឹង

ហ្វីលីពីន បញ្ជូនវ៉ាក់សាំង «Sinopharm» ទៅឲ្យ​ប្រទេសចិ​នវិញ

កោះហ្វីលីពីន បានបញ្ជូនវ៉ាក់សាំងចិន បង្ការជំងឺកូវីដ-១៩ (Covid-19) ទៅឲ្យ​ប្រទេសចិ​នវិញ បើទោះជាប្រធានាធិបតី លោក រ៉ូឌ្រីចូ ឌូតែតេ (Rodrigo Duterte) បានចាក់វ៉ាក់សាំងនេះ ដើម្បីបង្ហាញពីភាពជឿជាក់របស់លោក ...
កម្ពុជា

កូនស្រីធម៌ ហ៊ុន សែន រងបណ្ដឹង​ពី​ប្អូនស្រី ហ៊ុន សែន ពីបទ​បរិហាកេរ្ដិ៍

នៅថ្ងៃអង្គារនេះ អ្នកស្រី ហ៊ុន ស៊ីណាត ប្អូនស្រីបង្កើតលោក ហ៊ុន សែន បានដាក់ពាក្យ​បណ្ដឹង ឡើង​ទៅតុលាការ ប្ដឹងតារា​ចម្រៀង​វ័យជ្រេ នាង ម៉េង កែវពេជ្ជតា ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.