• គ្រាប់បែក​បង្កៃ​នៅ​លីយ៉ុង៖ អាជ្ញាធរ​បារាំង​បាន​ឃាត់ខ្លួន មនុស្ស​៤នាក់

    ជាសរុប មនុស្ស​៤នាក់ ត្រូវបានអាជ្ញាធរបារាំង​ឃាត់ខ្លួន រាប់ចាប់តាំង​​ពីព្រឹកថ្ងៃចន្ទនេះ​មក នៅក្នុងសំណុំរឿងបំផ្ទុះគ្រាប់បែក ក្នុងកញ្ចប់ផ្លុងចោលកណ្ដាលក្រុងលីយ៉ុង (ភាគខាងត្បូង) ដែលបានកើតឡើង កាលពីថ្ងៃសុក្រមុន។ ជនសង្ស័យសំខាន់បំផុត នៅក្នុងសំនុំរឿងនេះ ត្រូវបានអាជ្ញាធរចាប់ខ្លួន បានមុនគេ ក្នុងវេលាព្រឹកព្រលឹម នៅខណៈពេលជននេះ បានចុះចេញពីរថយន្ដក្រុង។ ជនសង្ស័យ ត្រូវបានតាមដានដោយក្រុមនគរបាលសម្ងាត់ មុននឹងត្រូវបានឃាត់ខ្លួន នៅម៉ោងប្រមាណជាង៩ព្រឹក។ ភ្លាមៗ ក្រោយការឃាត់ខ្លួន លោក គ្រីស្ដូហ្វ កាស្តាណេ (Christophe Castaner) រដ្ឋមន្ត្រីមហាផ្ទៃបារាំង បានចេញមកអះអាង ពីឃាត់ខ្លួនខាងលើ តាមរយៈទំព័រទ្វីសធើររបស់លោក។ ទូរទស្សន៍ក្នុងស្រុក «BFMTV» ដែលផ្សាយព័ត៌មានបន្តផ្ទាល់ បានអះអាង ...
  • អាជ្ញាធរបារាំង​តាមប្រមាញ់​«ជនជិះកង់» ក្នុង​ការបំផ្ទុះ​គ្រាប់បែក​បង្កៃ​នៅលីយ៉ុង

    អាជ្ញាធរបារាំង​កំពុងតាមប្រមាញ់​«ជនជិះកង់»​ម្នាក់ យ៉ាងសកម្ម​បំផុត។ ជនម្នាក់នេះ ទំនងជាប់សង្ស័យ នៅក្នុងហេតុការណ៍បំផ្ទុះកញ្ចប់ផ្លុងចោល នៅខាងមុខហាងនំប៉័ង កណ្ដាលក្រុងលីយ៉ុង (ភាគខាងត្បូង) កាលពីថ្ងៃសុក្រសប្ដាហ៍មុន។ រហូតមកដល់ម៉ោងនេះ ការបំផ្ទុះ ដែលបង្ករបួសដល់មនុស្សច្រើននាក់ មិនមានក្រុមណាមួយចេញមុខ មកទទួលខុសត្រូវទេ។ កាលពីល្ងាចថ្ងៃសៅរ៍ នគរបាលជាតិបារាំង បានបញ្ចេញរូបភាពថ្មីៗទៀត អំពីជនសង្ស័យខាងលើ ដែលមានអាយុប្រមាណជាង៣០ឆ្នាំ និងដែលត្រូវបានថតជាប់ ដោយកាម៉េរ៉ាសុវត្ថិភាព ឃើញបានយកស្បោង – ទំនងជាផ្ទុកដោយគ្រាប់បែកបង្កៃ – ទៅដាក់នៅទីកន្លែងកើតហេតុ។ ប្រភពពីអ្នកស៊ើបអង្កេត បានឲ្យដឹងថា ស្លាកស្នាម «ADN» ត្រូវបានរកឃើញនៅលើកញ្ចប់ផ្លុងចោលនោះ ប៉ុន្តែនៅមិនទាន់​ស្គាល់​អត្តសញ្ញាណ ពីម្ចាស់«ADN»នេះ​នៅឡើយ។ រីឯគ្រាប់បែកបំផ្ទុះនោះ ឆ្នៃឡើងដោយដៃ ...
  • ផ្ទុះ​កញ្ចប់​ផ្លុងចោល​មួយ ក្នុង​ក្រុង​លីយ៉ុង ខាងត្បូង​បារាំង របួស​៨នាក់

    ការផ្ទុះមួយ បានកើតឡើងនៅល្ងាចថ្ងៃសុក្រនេះ ក្នុង​ក្រុង​លីយ៉ុង (Lyon) ភាគខាងត្បូងបារាំង នៅលើដងផ្លូវសម្រាប់អ្នកថ្មើរជើង (សង្កាត់លេង២)។ តុល្យភាព ដែលផ្ដល់ដោយស្នងការដ្ឋាននគរបាលតំបន់ បានអះអាងថា មនុស្ស៨នាក់បានរងរបួសស្រាល និងភាគច្រើនពីក្នុងចំណោមនោះ បានរងរបួសនៅនឹងជើង។ បណ្ដាអ្នករងរបួស ត្រូវបានក្រុមអ្នកជួយសង្គ្រោះ យកចិត្តទុកដាក់ភ្លាមៗ និងបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ប្រភពពីនគរបាលបានឲ្យដឹងថា នៅវេលាម៉ោងប្រមាណជា១៧ និង៣០នាទី កញ្ចប់មួយដែលត្រូវបានយកមកផ្លុងចោល នៅខាងមុខហាងលក់នំប័ងមួយកន្លែង បានផ្ទុះឡើង។ កញ្ចប់នោះ មានសុទ្ធតែដែកគោល និងដែកខ្ចៅខ្ចង។ Video shows broken glass at the scene of an ...
  • កងទ័ព​បារាំង​ប្រតិបត្តិការ​រំដោះ ចំណាប់ខ្មាំង​៤នាក់ តែ​ពលីទាហាន​២នាក់

    ទាហានបារាំងពីរនាក់​បានបាត់បង់ជីវិត ក្នុងប្រតិបត្តិការដ៏សំខាន់មួយ នៅប្រទេសប៊ួគីណាហ្វាសូ (ទ្វីបអាហ្វ្រិកខាងលិច) ដើម្បីរំដោះ ចំណាប់ខ្មាំង​៤នាក់ ក្នុងនោះ២នាក់ជាតិបារាំង ម្នាក់ជាតិអាមេរិកាំង និងម្នាក់ទៀតជាតិកូរ៉េខាងត្បូង។ វិមានប្រធានាធិបតីបារាំង «Elysée» បានឲ្យដឹង នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា៖ «ការរំដោះនេះ អាចធ្វើទៅបាន ដោយសារប្រតិបត្តិការយោធា ដែលដឹកនាំដោយកងកុម្មង់ដូពិសេសបារាំង នៅក្នុងយប់ថ្ងៃព្រហស្បត្តិ ចូលមកព្រឹកថ្ងៃសុក្រ នាតំបន់ភាគខាងជើងនៃប្រទេស ប៊ួគីណាហ្វាសូ ។» ទេសចរណ៍ជាតិបារាំងពីរនាក់ ត្រូវបានចាប់ជាចំណាប់ខ្មាំង នៅថ្ងៃទី១ ខែឧសភា  នៅពេលពួកគេ និងមគ្គុទេ្ទសក៍ទេសចរណ៍ម្នាក់ កំពុងដើរកំសាន្ដ នៅក្នុងប្រទេសបេណាំង (ក្នុងទ្វីបអាហ្វ្រិកខាងលិច) ដែលពីមុនមក មិនធ្លាប់មានបញ្ហាអសន្តិសុខ កើតឡើងដូច្នេះទេ ខណៈស្ថានភាពតំបន់ ...
  • បាតុកម្ម​​អាវ​កាក់​​លឿង​ទី២៣​៖ ឃាត់ខ្លួន​២៤៩នាក់​ នៅ​ទូទាំងប្រទេស

    មនុស្ស២៤៩នាក់ ត្រូវបានឃាត់ខ្លួន ក្នុងនោះ១៨២នាក់ ត្រូវបានចាប់ដាក់ឃុំ ជាបណ្ដោះអាសន្ន ពីក្នុងចំណោមបាតុករ ប្រមាណជា ២៧ ៩០០នាក់ នៅ​ទូទាំងប្រទេស បារាំង ដែលបានចុះដើរនៅតាមដងផ្លូវ ក្នុងថ្ងៃសៅរ៍ទី២០ ខែមេសា ឆ្នាំ២០១៩នេះ។ បាតុករដែលបានដើរដង្ហែជាក្បួន នៅក្នុងរដ្ឋធានីប៉ារីស ត្រូវបានរាប់ដឹង ថាមានប្រមាណជា ៩០០០នាក់។ នេះ បើតាមតួលេខផ្ដល់ដោយក្រសួងមហាផ្ទៃបារាំង នៅវេលាយប់ថ្ងៃដដែល ដែលជាតុល្យភាពផ្លូវការ នៃបាតុកម្មរបស់ក្រុមអាវកាក់លឿង លើកទី២៣របស់ពួកគេ។ តួលេខមានការកើនឡើងបន្តិច សម្រាប់បាតុកម្មនៅក្នុងរដ្ឋធានី បើធៀបនឹងចុងសប្ដាហ៍មុន ដែលក្រុមបាតុករមានចំនួន ប្រមាណតែ ៥០០០នាក់ប៉ុណ្ណោះ។ យ៉ាងណា ក៏តុល្យភាពនេះ តែងត្រូវបានជំទាស់ដោយអ្នករៀបចំបាតុកម្ម ...
  • ទិដ្ឋភាព​មើល​ពីលើ​អាកាស នៃ​«ដំបូលឆេះ»​របស់ Notre-Dame

    ក្នុងរយៈពេលតែប៉ុន្មានម៉ោង ក្នុងយប់ថ្ងៃចន្ទ ចូលមកថ្ងៃអង្គារ បេតិភ័ណ្ឌមួយរបស់មនុស្សជាតិ ដែលមានវ័យជាង៨៥០ឆ្នាំ ត្រូវបានព្រះអគ្គិឆក់ត្របាក់ ដោយបន្សល់ទុក តែ«ដំបូលឆេះ»ពណ៌ខ្មៅ គួរឲ្យសោកសង្រេង។ ដូចបានឃើញ ក្នុងរូបភាពដែលថតពីលើអាកាស ដោយចេញផ្សាយ ដោយគេហទំព័រ រ៉ូស្ស៊ីមួយ ស្ដីពីទិដ្ឋភាពនៃព្រះវិហារ «Notre-Dame de Paris» នៅក្រោយពេលអគ្គិភ័យ ត្រូវបានពន្លត់រួចរាល់។ យ៉ាងណា អគ្គិភ័យមិនបានបំផ្លាញ គ្រោងសំណង់សំខាន់​របស់ព្រះវិហារ ដែលធ្វើអំពីថ្មនោះទេ។ នេះ បើតាមការអះអាង របស់ប្រធានស្ថាប័នពន្លត់អគ្គិភ័យ នៃរដ្ឋធានីប៉ារីស កាលពីព្រឹកថ្ងៃអង្គារ។ បើតាមរដ្ឋអាជ្ញារបារាំង ដែលបានប្រកាស បើកការស៊ើបអង្កេត អំពីហេតុការណ៍ខាងលើ បានពន្យល់ថា ក្នុងដំណាក់កាលនេះ ...