ដំណឹងបារាំង

បារាំង​បើក​ការ​ប្រកួត​ជា​អន្តរជាតិ​គម្រោងសង់​«កំពូល Notre-Dame»

នាយករដ្ឋមន្ត្រីបារាំង លោក អេឌូអារ ហ្វីលីព (Edouard Philippe) បានប្រកាសក្នុងថ្ងៃពុធនេះ អំពីការបើកប្រកួតប្រជែង ជាលក្ខណៈអន្តរជាតិ នូវគម្រោងស្ថាបត្យកម្ម ដើម្បីសង់«កំពូល»ចុងស្រួច នៃព្រះវិហារ «Notre-Dame» ដែលត្រូវបានលេបត្របាក់ ដោយអណ្ដាតភ្លើង កាលពីយប់ថ្ងៃចន្ទ។

ថ្លែងនៅពេលចេញពីកិច្ចប្រជុំ របស់គណៈរដ្ឋមន្ត្រី នៃរដ្ឋាភិបាលបារាំង កាលពីមុននេះបន្តិច លោកនាយករដ្ឋមន្ត្រី បានឲ្យដឹងថា កម្មវត្ថុនៃការប្រកួតប្រជែង ជាលក្ខណៈអន្តរជាតិនេះ គឺចង់ផ្ដល់ជូនសម្រាប់ព្រះវិហារ «Notre-Dame» នូវកំពូលចុងស្រួចថ្មីមួយ ដែលអាចសម្រប ទៅតាមបច្ចេកទេសថ្មី តែនៅតែរក្សាបាន នូវរចនាបទដើម នៃសម័យកាលសាងសង់ដំបូង របស់ព្រះវិហារ។

កិច្ចប្រជុំរបស់គណៈរដ្ឋមន្ត្រី ក្នុងថ្ងៃនេះ ដែលធ្វើឡើង ក្នុងវិមានប្រធានាធិបតី «អេលីហ្សេ» បានឧទ្ធិស របៀបវារៈរបស់ខ្លួនទាំងស្រុង ទៅនឹងព្រះវិហារ «Notre-Dame»​ ដែលមួយផ្នែកធំត្រូវបានឆេះបំផ្លាញ ដោយអគ្គិភ័យ។

ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានប្រកាស កាលពីយប់ថ្ងៃអង្គារម្សិលម៉ិញ ថាលោកចង់ឲ្យមហាគ្រឹះដ៏ល្បីមួយនេះ ត្រូវបានជុសជុលហើយ នៅក្នុងរយៈពេល៥ឆ្នាំទៅមុខ៕



លំអិតបន្ថែមទៀត

ដំណឹង

រដ្ឋាភិបាល​បារាំង​ហៅ​«កងទ័ព» ឲ្យជួប​ទប់​បាតុកម្ម​អាវកាក់​លឿង

ក្រុមដើរល្បាតនៃ«កងទ័ព»បារាំង ប្រឆាំងភេរវកម្ម នឹងត្រូវដាក់ពង្រាយ ដើម្បីជួយពង្រឹកសណ្ដាប់ធ្នាប់ នៅថ្ងៃសៅរ៍ខាងមុខ ក្នុងក្របខណ្ឌនៃបាតុកម្ម របស់បណ្ដាជនអាវកាក់លឿង ជាពិសេសដើម្បីការពារអាគារសាធារណៈ និងចំណុចសំខាន់ៗ ផ្សេងទៀត។ អ្នកនាំពាក្យរដ្ឋាភិបាលបារាំង លោក «Benjamin ...
គំនូរ ចម្លាក់

រកឃើញ​«ម្ឈូសបុរាណ​ធ្វើពី​សំណ» នៅក្រោមព្រះវិហារ​«Notre-Dame»

«ម្ឈូសបុរាណ​ធ្វើពី​សំណ»មួយ ដែលមានវ័យចំណាស់ ទំនងតាំងពីសតវត្សទី១៤ ត្រូវបានកាយរកឃើញ នៅក្រោមព្រះវិហារ«Notre-Dame» នៃរដ្ឋធានីប៉ារីស ប្រទេសបារាំង។ នៅក្នុងរណ្ដៅកំណាយ នៅកណ្ដាលព្រះវិហារ ក្រុមអ្នកបុរាណវិទូនៅបាន​រកឃើញ​វត្ថុបុរាណ ជាច្រើនផ្សេងទៀត ដែលមានទម្រង់ជាសំណល់សាកសព តែអ្វីដែលគួរឲ្យកត់សម្គាល់ជាងគេ ...
ដំណឹង

ទទួល«អំណោយ»ជិត​១ពាន់លាន​អ៊ឺរ៉ូ ដើម្បីជុសជុល Notre-Dame

គ្រាន់តែក្នុងរយៈពេល​មិនដល់ពីរថ្ងៃ ស្រួលបួលផងទេ សហគ្រាសយក្សធំៗ និងមហាសេដ្ឋី របស់ប្រទេសបារាំង បានរួមគ្នាធ្វើ«អំណោយ» សម្រាប់ជុលជុលព្រះវិហារ «Notre-Dame» ឡើងវិញ។ មកដល់ម៉ោងនេះ ទឹកប្រាក់អំណោយមានប្រមាណជិត ១ពាន់​លាន​អ៊ឺរ៉ូហើយ។ តាមច្បាប់បារាំង ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.