ដំណឹងបារាំង

ប្រធានាធិបតី​បារាំង​ចង់​ជុសជុល​​ព្រះវិហារ Notre-Dame រួច​ក្នុង​«៥ឆ្នាំ»

ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានថ្លែងក្នុងយប់ថ្ងៃអង្គារថា ព្រះវិហារ «Notre-Dame» ដ៏ល្បីនៃរដ្ឋធានីប៉ារីស នឹងត្រូវជុសជុលឡើងវិញ ឲ្យបានរួចរាល់ នៅក្នុងរយៈពេល«៥ឆ្នាំ»។

ថ្លែងនៅតាមកញ្ចក់ទូរទស្សន៍ លោក អេម៉ានុយអែល ម៉ាក្រុង បានបញ្ជាក់ថា៖

«យើងនឹងសាងសង់ព្រះវិហារ “Notre-Dame”នេះឡើងវិញ ឲ្យកាន់តែស្រស់ស្អាតថែមទៀត។ ខ្ញុំចង់ធ្វើវាឲ្យរួចរាល់ នៅក្នុងរយៈពេល”៥ឆ្នាំ”។ យើងពិតជាអាចធ្វើបាន ហើយក្នុងពេលនេះ យើងកំពុងតែត្រៀមអ្វីៗគ្រប់យ៉ាង។»

ប៉ុន្តែសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍ របស់ប្រធានាធិបតី ម៉ាក្រុង បានបង្កការខកចិត្ត សម្រាប់ប្រជាជនបារាំងខ្លះ ដែលទន្ទឹងឲ្យលោកថ្លែង ពីបញ្ហាសង្គមជាច្រើន ជុំវិញការធ្វើកំណែទម្រង់ នៃរដ្ឋាភិបាលរបស់លោក ដោយហេតុថា លោកបានពន្យាពេល ដើម្បីប្រកាស ពីចំណាត់ការទាំងនោះ ទៅថ្ងៃខាងមុខវិញ។

លោកថា៖

«ខ្ញុំនឹងវិលត្រឡប់ មកនិយាយឡើងវិញ នៅប៉ុន្មានថ្ងៃខាងមុខ ដើម្បីលើកឡើងអំពីអ្វី ដែលយើងត្រូវធ្វើ ទាក់ទងនឹងបញ្ហានយោបាយ និងសង្គម។ នៅថ្ងៃស្អែក នយោបាយ និងព្រឹត្តិការណ៍ទាំងឡាយ នៅជុំវិញបញ្ហានយោបាយ នឹងវិលមករកតុជជែកគ្នាវិញ។ តែនៅពេលនេះ មិនមែនជាពេលវេលា ដែលត្រូវជជែក ពីបញ្ហាទាំងនេះទេ។»

ក្នុងយប់ថ្ងៃចន្ទ ព្រះវិហារ «Notre-Dame de Paris» បានរងអគ្គិភ័យយ៉ាងសន្ធោសន្ធៅ បង្កឲ្យសំណង់មហាគ្រឹះមួយភាគ ជាពិសេសដំបូលធ្វើអំពីឈើ ដែលមានវ័យចំណាស់ តាំងពីច្រើនរយឆ្នាំ ត្រូវបានកម្ទេចក្លាយជាផេះ។ ក្នុងយប់នោះ លោកប្រធានាធិបតីបានគ្រោងថ្លែង ទៅកាន់ប្រជាជាតិ អំពីគោលនយោបាយទាំងឡាយ ដែលរដ្ឋាភិបាលរបស់លោក នឹងត្រូវដាក់ចេញ សម្រាប់កំណែទម្រង់។

តែអគ្គិភ័យមិនបានបំផ្លាញ គ្រោងសំណង់របស់ព្រះវិហារ ដែលធ្វើអំពីថ្មនោះទេ។ នេះ បើតាមការអះអាង របស់ប្រធានស្ថាប័នពន្លត់អគ្គិភ័យ នៃរដ្ឋធានីប៉ារីស ដែលគូសបញ្ជាក់ ពីការងារដ៏គួរឲ្យកត់សម្គាល់ នៃបណ្ដាអ្នកលត់អគ្គិភ័យ ច្រើនជាង៤០០នាក់ ដែលត្រូវបានបញ្ជូន ទៅពន្លត់អគ្គិភ័យ។

បើតាមរដ្ឋអាជ្ញារបារាំង ដែលបានប្រកាស បើកការស៊ើបអង្កេត អំពីហេតុការណ៍ខាងលើ បានពន្យល់ថា ក្នុងដំណាក់កាលនេះ គ្រោះឧប្បត្តិវហេតុបណ្ដាល​ពីការដ្ឋាន​ ជុសជុសព្រះវិហារ ជាការសង្ស័យខ្លាំងជាងគេ របស់អាជ្ញាធរ។ សហគ្រាស «Europe Échafaudage» ក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុនជាច្រើន ដែលទទួលបន្ទុក​ជុសជុល​ព្រះវិហា បានអះអាងថា គ្រប់ចំណុចនៃវិធានការសុវត្ថិភាព នៅក្នុងការដ្ឋាន ត្រូវបានគោរពយ៉ាងខ្ពាប់ខ្ជួន៕



លំអិតបន្ថែមទៀត

ដំណឹង

បាតុកម្មអាវកាក់លឿង៖ នគរបាល​ដក​កាំភ្លើង ក្នុង​ការ​ប្រឈម​មួយ

ស្ថានការណ៍នៅល្ងាចថ្ងៃសៅរ៍ ម្សិលម៉ិញ កណ្ដាលរដ្ឋធានីប៉ារីស (ប្រទេសបារាំង) បានប្រែក្លាយភាពតានតឹង ប្រកបដោយគ្រោះថ្នាក់ ក្នុងរយៈពេលខ្លីមួយ រវាងក្រុមបាតុករ អាវកាក់លឿង និងកងកម្លាំងនគរបាល ដែលជិះម៉ូតូ ប្រមាណជាបីនាក់ នៅលើដងមហាវិថី ...
ជីវិតប្រចាំថ្ងៃ

បារាំង៖ ប្រតិទិន​​នៃវិស្សមកាល ក្នុងឆ្នាំសិក្សា ២០២១-២០២២

តារាង​«ប្រតិទិន​​នៃវិស្សមកាល» ខាងក្រោមនេះ នឹងជួយសម្រួល ដល់ឪពុកម្ដាយ ឬអាណាព្យាបាល​ទាំងឡាយ ជាពិសេសពលរដ្ឋ ខ្មែរ-បារាំង ដែលរស់នៅ ក្នុងប្រទេសបារាំង អាចពិគ្រោះបាន​ជាមុន នូវវិស្សមកាល​ទាំង៥ នៃឆ្នាំសិក្សា ២០២១-២០២២ ...
ដំណឹង

ទិដ្ឋភាព​ខ្ទេចខ្ទាំ​នៃ​ការផ្ទុះ​ចេញពី​​ហាង​នំប៉័ង​ម្សិលម៉ិញ នៅប៉ារីស

ជារូបភាពដ៏រន្ធត់ ប្រៀបបាននឹងសមរភូមិ ដ៏ក្ដៅមួយ ដែលទើបឆ្លងកាត់ការប្រយុទ្ធរួច។ រូបភាពនេះ ថតដោយអ្នកសារព័ត៌មានអ៊ីតាលីមួយរូប ឈ្មោះ «Valerio Orsolini» ដែលមានវត្តមាន នៅក្នុងសណ្ឋាគារ ទល់មុខហាងលក់នំប៉័ង ដែលរងការផ្ទុះដ៏ខ្លាំងមួយ ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.