ដំណឹងបារាំង

ជនសង្ស័យ​បង្កៃគ្រាប់បែក​បាន​«សារភាព» និង​ត្រូវបញ្ជូន​ឲ្យ​ចៅក្រម​សម្រេច

ជនសង្ស័យសំខាន់ជាងគេ នៅក្នុងហេតុការណ៍ បំផ្ទុះកញ្ចប់ផ្លុងចោល កណ្ដាលក្រុងលីយ៉ុង (ភាគខាងត្បូងបារាំង) កាលពីថ្ងៃសុក្រសប្ដាហ៍មុន បាន«សារភាព»ទង្វើរបស់ខ្លួន នៅចំពោះអ្នកស៊ើបអង្កេត។

បន្ទាប់ពីត្រូវបានអាជ្ញាធរចាប់ខ្លួន កាលពីថ្ងៃទីចន្ទ ទី២៧ ខែឧសភារួច យុវជនជាតិអាហ្សេរី ឈ្មោះ «Mohamed Hichem M.» អាយុ២៤ឆ្នាំ បានបដិសេធយ៉ាងដាច់អហង្កា នូវរាល់ការជាប់ពាក់ព័ន្ធ នៅក្នុងការបង្កៃគ្រាប់បែក ដែលបណ្ដាលឲ្យមនុស្ស ១៣នាក់រងរបួស ក្នុងមានម្នាក់ ជាកុមារីអាយុ១០ឆ្នាំ។

ទស្សនាវដ្ដីបារាំង «Le Point» បានអះអាងថា ប៉ុន្តែភស្ដុតាងជាច្រើន ដែលក្រុមអ្នកស៊ើបអង្កេត បានយកទៅបង្ហាញជនសង្ស័យ បានតម្រូវឲ្យជននេះ បង្ខំចិត្តត្រូវសារភាព ថាគ្រាប់បែកបង្កៃនោះ ពិតជាត្រូវខ្លួនផលិតឡើង នៅក្នុងផ្ទះរបស់ខ្លួន ដែលស្ថិតនៅតំបន់ជាយក្រុង ភាគខាងត្បូង​ក្រុង លីយ៉ុង។

«សារភាព»ថាបានបំផ្ទុះគ្រាប់បែក ក្នុងនាម ISIS…

ចម្លើយ«សារភាព»របស់និស្សិត ជាតិអាហ្សេរីរូបនេះ ដែលបានចូលមកសិក្សា នៅក្នុងប្រទេសបារាំង កាលពីរដូវក្ដៅឆ្នាំ២០១៧ បានធ្វើឲ្យគេគិតថា ការផលិត និងការបង្កៃគ្រាប់បែក របស់ជននេះ មានគម្រោងរៀបចំ តាំងពីច្រើនសប្ដាហ៍ហើយ។ យុវជន «Mohamed Hichem M.» បានអះអាងថា បានទិញ និងទទួលបានសម្ភារៈជាបន្តបន្ទាប់ ដើម្បីផលិតគ្រាប់បែក ពីគេហទំព័រលក់ទំនិញ នៅលើអ៊ិនធើណែត ដូចយ៉ាងគេហទំព័រ​«Amazon» ជាដើម។

នៅក្នុងការចូលទៅឆែកឆេរ នៅក្នុងគេហដ្ឋាន របស់ឪពុកម្ដាយជនសង្ស័យ (ជនសង្ស័យរស់នៅ​ ជាមួយ​ឪពុកម្ដាយខ្លួន) ភ្លាមៗក្រោយការចាប់ខ្លួននោះ អាជ្ញាធរបានរកឃើញ សម្បកកញ្ចប់ថ្មពិល ដូចគ្នានឹងថ្មពិល ដែលប្រើក្នុងគ្រាប់បែក – សារធាតុអាម៉ូញ៉ាក់ – សារធាតុអាស៊ីតក្លរីដ្រីច និងទឹកអ៊ុកស៊ីសែន ជាច្រើនដប ព្រមទាំងរកឃើញឧបករណ៍ សម្រាប់វាស់កម្លាំងអគ្គិសនី (Ampèremètre) មួយសម្រាប់ផង។

ជនសង្ស័យត្រូវបានបញ្ជូនខ្លួន ទៅឲ្យចៅក្រមបារាំងជំនាញខាងភេរវកម្ម កាលពីថ្ងៃសុក្រម្សិលម៉ិញ ដើម្បីឲ្យចៅក្រមរូបនោះ សម្រេចពីវាសនាជននេះ ក្នុងជំហានបឋម។

នៅក្នុងការសារភាពជាបន្តបន្ទាប់ ជនសង្ស័យបានអះអាងថា បានស្បថស្បែរធ្វើការឲ្យអង្គការភេរវនិយម រដ្ឋអ៊ីស្លាម (ពាក្យ​អារ៉ាប់​ហៅ Daech ពាក្យ​កាត់​​បារាំង​​ហៅ EI ​​​អង់គ្លេស​​​ហៅ ISIS)។ អ្នកស៊ើបអង្កេតបារាំង ក៏បានរកឃើញស្លាកស្នាមជាច្រើន នៅក្នុងកំព្យូទ័ររបស់ជននេះ ដែលជាទំនាក់ទំនង ជាមួយអង្គការភេរវនិយម ខាងលើដែរ។

យ៉ាងណា មកដល់ម៉ោងនេះ គេមិនទាន់រកឃើញថា មានក្រុមណា ឬអង្គការភេរវនិយមណាមួយ ចេញមុខមកទទួលស្គាល់ ការបំផ្ទុះគ្រាប់បែកបង្កៃ ខាងលើទេ៕



លំអិតបន្ថែមទៀត

ដំណឹង

បារាំង៖ នគរបាល៣រូប​ត្រូវបានសម្លាប់ ក្នុង​​ជម្លោះ​ក្នុងគ្រួសារមួយ

នគរបាល៣រូប​ត្រូវបានសម្លាប់ នៅខណៈពួកគេ ត្រូវបានហៅដើម្បីធ្វើអន្តរាគមន៍ ក្នុងជម្លោះគ្រួសារមួយ ក្នុងក្រុង «Saint-Just» នៃតំបន់ «Puy-de-Dôme» ស្ថិតនៅភាគខាងត្បូង​ប្រទេសបារាំង។ ហេតុការណបានកើតឡើង ក្នុងយប់ថ្ងៃអង្គារទី២២ ចូលមកព្រឹក​ថ្ងៃពុធទី២៣ ខែធ្នូ។ ...
កំសាន្ដ

គ្រួសារ អូបាម៉ា នឹង​មកធ្វើ​វិស្សមកាល​១សប្ដាហ៍ នៅ​ភាគ​ខាងត្បូង​បារាំង

អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) និងគ្រួសាររបស់លោក នឹងធ្វើវិស្សមកាល រយៈពេលមួយសប្ដាហ៍ នៅក្នុងទឹកដីភាគខាងត្បូង នៃប្រទេសបារាំង។ សារព័ត៌មានបារាំង បានរាយការណ៍ថា ...
ដំណឹង

មុននេះ ការផ្ទុះដ៏ខ្លាំងមួយ បាន​កើតឡើង កណ្ដាល​ប៉ារីស

ក្នុងព្រឹកថ្ងៃសៅរ៍នេះ ការផ្ទុះដ៏ខ្លាំងមួយ បានលាន់ឮឡើង ចេញពីហាងធ្វើនំប៉័ងមួយកន្លែង កណ្ដាលរដ្ឋធានីប៉ារីស នៃប្រទេសបារាំង។ ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង ប្រមាណជា ៩ នៅក្នុងសង្កាត់លេខ៩ បានកំទេចកញ្ចក់ បង្អួច ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.