ដំណឹងបារាំង

ទិដ្ឋភាព​ខ្ទេចខ្ទាំ​នៃ​ការផ្ទុះ​ចេញពី​​ហាង​នំប៉័ង​ម្សិលម៉ិញ នៅប៉ារីស

ជារូបភាពដ៏រន្ធត់ ប្រៀបបាននឹងសមរភូមិ ដ៏ក្ដៅមួយ ដែលទើបឆ្លងកាត់ការប្រយុទ្ធរួច។ រូបភាពនេះ ថតដោយអ្នកសារព័ត៌មានអ៊ីតាលីមួយរូប ឈ្មោះ «Valerio Orsolini» ដែលមានវត្តមាន នៅក្នុងសណ្ឋាគារ ទល់មុខហាងលក់នំប៉័ង ដែលរងការផ្ទុះដ៏ខ្លាំងមួយ កាលពីព្រឹកម្សិលម៉ិញ។

ហេតុការណ៍បានកើតឡើង នៅព្រឹកថ្ងៃសៅរ៍ វេលាម៉ោងប្រមាណជា ៩ព្រឹក នៅផ្លូវ «Trévise» នៃសង្កាត់ទី៩ របស់រដ្ឋធានី ប៉ារីស បណ្ដាលឲ្យមានមនុស្ស យ៉ាងហោច ៣នាក់ ស្លាប់ និងច្រើនជាង១០នាក់ រងរបួសធ្ងន់ ខណៈជាង៤០នាក់ផ្សេងទៀត រងរបួសស្រាល។ នេះ បើតាមតុល្យភាព ជាបណ្ដោះអាសន្ន ផ្ដល់ដោយអាជ្ញាធរបារាំង នៅវេលាល្ងាច។

អាគារ និងផ្លូវ នៅមុនការផ្ទុះ។ (រូបថត Google street)

តាមពិតទៅ អ្នកសារព័ត៌មានអ៊ីតាលីខាងលើ បានធ្វើដំណើរមកកាន់រដ្ឋធានី ប៉ារីស ដើម្បីរង់ចាំផ្ដិតយកទិដ្ឋភាព និងធ្វើសេចក្ដីរាយការណ៍ ពីបាតុកម្មអាវកាក់លឿង ដែលគ្រោងធ្វើក្នុងចុងសប្ដាហ៍នេះ នៅទូទាំងប្រទេសបារាំង។ តែលោក «Valerio Orsolini» ដែលស្នាក់ក្នុងសណ្ឋាគារ ជាន់ទីមួយ បែរជាត្រូវធ្វើបទយកការណ៍ ពីទិដ្ឋភាពផ្ទុះដ៏រញ្ជួលនេះ ដែលអ្នកកាសែតខ្លួនឯង ស្ថិតក្នុងហេតុការណ៍ដែរ។

ដោយរងរបួស នៅត្រង់មុខផង លោក «Valerio Orsolini» បានថតផ្តិតយករូបភាព ចាប់ពីក្នុងបន្ទប់របស់ខ្លួន ដែលស្ថិតនៅជាន់ទីមួយ ចុះមកដល់បញ្ជរទទួលភ្ញៀវ ជាន់ផ្ទាល់ដី នៃសណ្ឋាគារ និងបានចេញទៅដល់ផ្លូវថ្នល់ នៅខាងមុខហាងនំប៉័ង។ ទិដ្ឋភាព… ដែលពិបាកនឹងពិពណ៌នា៕



លំអិតបន្ថែមទៀត

ដំណឹង

បាតុកម្មអាវកាក់លឿង ទី១៨៖ ទិដ្ឋភាព​សោកសៅ​នៃការបំផ្លាញ​នៅប៉ារីស

ដូចទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានជូនដំណឹងនៅក្នុងអត្ថបទមុនរួច បាតុកម្មអាវកាក់លឿង ក្នុងថ្ងៃសៅរ៍ទី១៦ ខែមិនា ឆ្នាំ២០១៩នេះ បានយកយករដ្ឋធានីប៉ារីស ធ្វើជាទិសដៅនៃការជួបជុំគ្នា សម្រាប់ចលនាលើកទី១៨របស់ពួកគេ ដើម្បីសំដែងការខឹងសម្បារ​ទល់នឹងនយោបាយដឹកនាំ របស់រដ្ឋាភិបាលបារាំង។ ប៉ុន្តែនៅទីបំផុតទៅ ក្រុមបាតុករដែលមានសមាសភាចម្រុះគ្នា ...
ដំណឹង

បាតុកម្ម​អាវ​កាក់​លឿង – នាយក​រដ្ឋមន្ត្រី​ថ្លែង​ពី​​ការ​ចាប់​ខ្លួន​​៤៨១នាក់

នាយករដ្ឋមន្ត្រីបារាំង លោក អេឌូអារ ហ្វីលីព (Edouard Philippe) បានអះអាងតាមកញ្ចក់ទូរទស្សន៍ នៅមុននេះ ថាមកដល់ម៉ោងនេះ មនុស្សចំនួន ៤៨១នាក់ ត្រូវបានចាប់ខ្លួន និង២១១នាក់ ...
ទិដ្ឋភាពកងកម្លាំងនគរបាល កំពុងធ្វើប្រតិបត្តិការ បង្ក្រាបភេរវកម្ម នៅកណ្ដាលរដ្ឋធានីវីយែន ប្រទេសអូទ្រីស ក្នុងយប់ថ្ងៃចន្ទទី២ ខែវិច្ឆិកា ឆ្នាំ២០២០។ (រូបថតសហការីលើទ្វីសធើរ)
ដំណឹង

អូទ្រីស៖ ផ្ទុះអំពើភេរវកម្ម​៦កន្លែង ក្នុងរដ្ឋធានី​វីយែន យប់ថ្ងៃចន្ទនេះ

ការផ្ទុះអាវុធជាច្រើន បានកើតឡើង ក្នុងរដ្ឋធានី​វីយែន (Vienne) នៃប្រទេសអូទ្រីស យប់ថ្ងៃចន្ទនេះ។ របាយការណ៍ដំបូង ផ្សាយដោយសារព័ត៌មានក្នុងស្រុក ឲ្យដឹងថា នគរបាលម្នាក់ និងខ្មាន់កាំភ្លើងម្នាក់ទៀត បានស្លាប់ ខណៈមនុស្សច្រើននាក់ ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.