ដំណឹងបារាំង

អាជ្ញាធរបារាំង​តាមប្រមាញ់​«ជនជិះកង់» ក្នុង​ការបំផ្ទុះ​គ្រាប់បែក​បង្កៃ​នៅលីយ៉ុង

អាជ្ញាធរបារាំង​កំពុងតាមប្រមាញ់​«ជនជិះកង់»​ម្នាក់ យ៉ាងសកម្ម​បំផុត។ ជនម្នាក់នេះ ទំនងជាប់សង្ស័យ នៅក្នុងហេតុការណ៍បំផ្ទុះកញ្ចប់ផ្លុងចោល នៅខាងមុខហាងនំប៉័ង កណ្ដាលក្រុងលីយ៉ុង (ភាគខាងត្បូង) កាលពីថ្ងៃសុក្រសប្ដាហ៍មុន។

រហូតមកដល់ម៉ោងនេះ ការបំផ្ទុះ ដែលបង្ករបួសដល់មនុស្សច្រើននាក់ មិនមានក្រុមណាមួយចេញមុខ មកទទួលខុសត្រូវទេ។

កាលពីល្ងាចថ្ងៃសៅរ៍ នគរបាលជាតិបារាំង បានបញ្ចេញរូបភាពថ្មីៗទៀត អំពីជនសង្ស័យខាងលើ ដែលមានអាយុប្រមាណជាង៣០ឆ្នាំ និងដែលត្រូវបានថតជាប់ ដោយកាម៉េរ៉ាសុវត្ថិភាព ឃើញបានយកស្បោង – ទំនងជាផ្ទុកដោយគ្រាប់បែកបង្កៃ – ទៅដាក់នៅទីកន្លែងកើតហេតុ។

ប្រភពពីអ្នកស៊ើបអង្កេត បានឲ្យដឹងថា ស្លាកស្នាម «ADN» ត្រូវបានរកឃើញនៅលើកញ្ចប់ផ្លុងចោលនោះ ប៉ុន្តែនៅមិនទាន់​ស្គាល់​អត្តសញ្ញាណ ពីម្ចាស់«ADN»នេះ​នៅឡើយ។ រីឯគ្រាប់បែកបំផ្ទុះនោះ ឆ្នៃឡើងដោយដៃ និងមានកម្លាំងខ្សោយ។

កាលពីរសៀលថ្ងៃសៅរ៍ បណ្ដាជនអ្នករស់នៅ និងអ្នករកទទួលទាន នៅតាមបណ្ដោយផ្លូវដែលកើតហេតុ បានជួបជុំគ្នា ដើម្បីបង្ហាញកម្លាំងរួមគ្នា ប្រាប់ទៅជនប្រព្រឹត្តិថា ទង្វើដ៏កំសាក ដូចយ៉ាងការបង្កៃគ្រាប់បែកនេះ នឹងមិនធ្វើឲ្យពួកគេក្លបខ្លាច ឬប្ដូរទម្លាប់នោះទេ។

បើតាមតុល្យភាពចុងក្រោយ នៅក្នុងហេតុការណ៍នោះ បានបង្ហាញថា មនុស្ស១៣នាក់បានរងរបួសស្រាល ក្នុងនោះ៩នាក់ជាស្ត្រី ដោយមានម្នាក់ ជាកុមារីអាយុ១០ឆ្នាំ។ មនុស្សរងរបួស១១នាក់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាល នៅឯមន្ទីរពេទ្យ។

បើតាមរូបភាពដែលផ្ដល់ដោយអាជ្ញាធរ បញ្ជាក់ថា ជនជិះកង់​ពាក់អាវពណ៌បៃតងចាស់ ស្លៀកខោខ្លីត្រឹមជង្គង់ពណ៌ស និងមានសាកាដូ​នៅពីក្រោយខ្នង។ អាជ្ញាធរក្រុងលីយ៉ុង បានប្រកាសពង្រឹងសន្តិសុខ ក្នុងចុងសប្ដាហ៍នេះ និងបានប្រកាសថា នឹងប្រើគ្រប់មធ្យោបាយ ដើម្បីតាមស្វែងរកជនសង្ស័យនោះ មកផ្ដន្ទាទោស។

មកដល់ម៉ោងនេះ រដ្ឋាភិបាលបារាំងនៅមិនទាន់សន្និដ្ឋានថា ទង្វើខាងលើជាអំពើភេរវកម្មនៅឡើយ៕



លំអិតបន្ថែមទៀត

ដំណឹង

បារាំង៖ វិស្វករម្នាក់​ត្រូវបាន​ចាប់ខ្លួន បន្ទាប់ពី​ផ្ទុះអាវុធ សម្លាប់ស្ត្រី២នាក់

វិស្វករម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីបានផ្ទុះអាវុធ សម្លាប់ស្ត្រីពីរនាក់ ក្នុងនោះម្នាក់ ជាទីប្រឹក្សានៅក្នុងភ្នាក់ងាររដ្ឋ ដើម្បីស្វែងរកការងារធ្វើ (Pôle emploi) ប្រចាំក្រុង«Valence» និងម្នាក់ទៀត ជាមន្ត្រីទទួលបន្ទុក«HR» ក្នុងសហគ្រាសមួយ នៅក្រុង ...
កីឡា និងបច្ចេកវិទ្យា

Euro Cup 2020៖ ស្វីស ទម្លាក់ បារាំង ម្ចាស់ពាន​ពិភពលោក​ឆ្នាំ២០១៨

ក្រុមជម្រើសជាតិ បារាំង ម្ចាស់ពាន​ពិភពលោក​ឆ្នាំ២០១៨ បាន«ហាលអាវ»ត្រឹមវគ្គ១/៨ ក្នុងការប្រកួតទល់នឹងក្រុម ស្វីស នាយប់ថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២១ ដោយគ្រាប់បាល់កាត់សេចក្ដី ៤-៥ បន្ទាប់ពីទទួលលទ្ធផលស្មើ ...
កម្ពុជា

សម​​ រង្ស៊ី បង្កើតសមាគមការពារ​សិទ្ធិ នៃអតីត​អ្នកជំងឺ​កូវីដ-១៩

ក្នុងប្រទេសបារាំង លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានបើកសមាគមថ្មីមួយ ហៅថា​«សមាគម​ការពារសិទ្ធិ និងសេរីភាព នៃអតីត​អ្នកជំងឺ​កូវីដ-១៩ (Association de Défense des ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.