ដំណឹងសេដ្ឋកិច្ច

របាយការណ៍ អ.ស.ប៖ កម្ពុជា​ខាតបង់​បើ​អង់គ្លេស​ចេញ​«ឆៅ»ពី EU

ការចាកចេញ«ឆៅ»របស់ចក្រភពអង់គ្លេស ពីសហភាពអ៊ឺរ៉ុប ដោយគ្មានកិច្ចព្រមព្រៀង (No-Deal) បង្កឲ្យមានផលចំណេញ ដល់ប្រទេសមួយចំនួន និងការខាតបង់សម្រាប់ប្រទេសមួយចំនួនទៀត ដែលក្នុងនោះ មានប្រទេសកម្ពុជាមួយផង។

នេះ បើតាមរបាយការណ៍មួយ របស់ស្ថាប័ន «UNCTAD» ដែលបានចេញផ្សាយពីទីស្នាក់ការខ្លួន ក្នុងប្រទេសស្វីស កាលពីថ្ងៃអង្គារ ទី៩ ខែមេសា ឆ្នាំ២០១៩ («UNCTAD» សរសេរជាអក្សរពេញ «United Nations Conference on Trade and Development» ដែលមានន័យជាខេមរភាសាថា «វេទិកាសន្និសីទនៃអង្គការសហប្រជាជាតិ ស្ដីពីពាណិជ្ជកម្មនិងការអភិវឌ្ឍ»)។

របាយការណ៍បានដាក់កម្ពុជា ទៅក្នុងលេខរៀងទី៧ នៃបណ្ដាប្រទេស ដែលរងការខាតបង់ ជាច្រើន​រយ​-ពាន់​លាន​ដុល្លា ចំពោះការនាំផលិតផលរបស់ផងខ្លួន ចេញទៅកាន់ទីផ្សារ របស់ចក្រភពអង់គ្លេស នៅពេលដែលប្រទេសមួយនេះ បានចាកចេញ​«ឆៅ»​ពីសហភាពអ៊ឺរ៉ុប ឬនិយាយម្យ៉ាងទៀត ថាជាការចាកចេញ ដោយគ្មានកិច្ចព្រមព្រៀង «No-Deal Brexit»។

បើតាមស្ថាប័នអន្តរជាតិខាងលើ ក្នុងឆ្នាំកន្លងមក អាត្រានាំចេញរបស់កម្ពុជា ក្នុងការនាំផលិតផលរបស់ខ្លួន ចេញទៅកាន់ទីផ្សារ នៃចក្រភពអង់គ្លេស មានប្រមាណជា១២​ភាគរយ នៃការនាំចេញរបស់កម្ពុជាទាំងអស់ ចេញទៅកាន់សហភាពអ៊ឺរ៉ុប។ អាត្រានេះ ត្រូវនឹងទឹកប្រាក់ ប្រមាណជា ១៥៩លានដុល្លារ (ក្នុងឆ្នាំកន្លងទៅ)។

«UNCTAD» បានពន្យល់ថា ការខាតបង់សម្រាប់បណ្ដាប្រទេសមួយចំនួននោះ គឺដោយ​សារ​ប្រព័ន្ធអនុគ្រោះពន្ធ ដែលត្រូវបានអនុវត្តន៍ នៅក្នុងសហភាពអ៊ឺរ៉ុប នឹងមិនត្រូវចក្រភពអង់គ្លេសអនុវត្តន៍បន្តនោះទេ ហើយបណ្ដាផលិតផលនាំចូលទាំងឡាយ នឹងត្រូវចាប់ឲ្យបង់ពន្ធភ្លាមៗ រាប់ចាប់ពីថ្ងៃ​ដែលអង់គ្លេស​​ចេញពីសហភាព​អ៊ឺរ៉ុប។

នៅក្នុងវេទិកាជាមួយវិស័យឯកជន កាលពីថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលទន្ទឹងមើលការចាកចេញរបស់អង់គ្លេស ពីសហភាពអ៊ឺរ៉ុបនោះ បានបង្ហើបឲ្យដឹងថា នាយករដ្ឋមន្ត្រីអង់គ្លេស អ្នកស្រី ថេរេសា ម៉េ (Theresa May) បានថ្លែងផ្ទាល់មាត់ជាមួយលោក ពីបំណងរបស់ចក្រភពអង់គ្លេស ចង់រក្សាទុកនូវប្រព័ន្ធអនុគ្រោះពន្ធ «EBA» សព្វថ្ងៃ ដែលកម្ពុជាទទួលបានពីសហភាពអ៊ឺរ៉ុប នៅពេលដែលអង់គ្លេសចេញពីសហភាពអ៊ឺរ៉ុប។

អង់គ្លេសចេញ«ឆៅ»… កម្ពុជាខាតបង់ ខណៈថៃ វៀតណាម ឥណ្ឌូនេស៊ី ទទួលផល!

យ៉ាងណា របាយការណ៍របស់ «UNCTAD» បានបន្តពន្យល់ថា បើទោះជាចក្រភពអង់គ្លេស អាចនឹងបន្តផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធ ទៅដល់ប្រទេសក្រីក្រមួយចំនួនក្ដី តែប្រទេសតូចៗទាំងនេះ មិនអាច​ប្រកួតប្រជែង​តម្លៃទីផ្សារ ទល់នឹងប្រទេសធំៗ ដែលអង់គ្លេសចង់ឲ្យមានទំនាក់ទំនងពាណិជ្ជកម្ម (MFN – Most Favoured Nation) ជាមួយនោះបានទេ។

ភាពមិនអាចប្រកួតប្រជែងបាននេះ នឹងធ្វើឲ្យការនាំចូលក្នុងទីផ្សារអង់គ្លេស ពីបណ្ដា​ប្រទេសក្រីក្រទាំងនោះ មានការថយចុះ ឬឈានទៅបាត់រូបតែម្ដង។

ដោយឡែក របាយការណ៍ «UNCTAD» បានដាក់បណ្ដាប្រទេសជាច្រើន ដែលទទួលបានប្រយោជន៍ ពីព្រឹត្តិការណ៍ «No-Deal Brexit» នោះ មានជាអាទិ៍ ដូចជាប្រទេសចិន សហរដ្ឋអាមេរិក និងប្រទេសជប៉ុនជាដើម ខណៈប្រទេសនៅក្នុងអាស៊ាន ដែលទទួលផលចំណេញ ពីព្រឹត្តិការណ៍នេះដែរនោះ មានប្រទេសថៃ វៀតណាម និងប្រទេស​ឥណ្ឌូនេស៊ី។

ដូចបានជម្រាបខាងលើរួច ថាបណ្ដាប្រទេសទទួលបានប្រយោជនទាំងនេះ សុទ្ធសឹងជាប្រទេស ដែលមានសក្ដានុពលផ្នែកពាណិជ្ជកម្ម ដែលធ្វើឲ្យប្រទេសអង់គ្លេស ចាត់ទុកថា ជាក្រុមប្រទេស ដែលខ្លួនចង់មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ ជាងបណ្ដាប្រទេសដទៃ។

ក្នុងជំនួបកំពូលកាលពីថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ២០១៩ ក្រុមប្រមុខរដ្ឋ ដែលជាសមាជិកសហភាពអ៊ឺរ៉ុប បានកំណត់យកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ជាថ្ងៃពន្យាពេលលើកចុងក្រោយ សម្រាប់ការចាកចេញ របស់ចក្រភពអង់គ្លេស។ ប៉ុន្តែការកំណត់ជាថ្មីនោះ មានមកជាមួយនូវលក្ខខណ្ឌជាច្រើន ដើម្បីបញ្ចៀសការប៉ះពាល់ ដល់ដំណើរការរបស់ស្ថាប័នអ៊ឺរ៉ុប៕



លំអិតបន្ថែមទៀត

ដំណឹង

នាយករដ្ឋមន្ត្រី ម៉េ៖ ការបញ្ចេញ​អង់គ្លេស​ពី EU ជា​«ភារកិច្ច»​ខ្ញុំ

នាយករដ្ឋមន្ត្រីអង់គ្លេស អ្នកស្រី ថេរេសា ម៉េ (Theresa May) បានថ្លែងអះអាងថា វាជា«ភារកិច្ច»របស់អ្នកស្រី ក្នុងការបញ្ចេញប្រទេស ពីសហភាពអ៊ឺរ៉ុប «Brexit»។ នេះ បើតាមការអះអាងរបស់អ្នកស្រី ...
របាយការណ៍

ពិត​ឬ បុព្វហេតុ ហ៊ុន សែន ទៅ​ហៅ​វៀតណាម​មករំដោះ​​កម្ពុជា?

ជាថ្មីម្ដងទៀត លោក ហ៊ុន សែន បានរំលើកពី«បុព្វហេតុ»របស់លោក ដោយហៅការចាកចេញ​ពីប្រទេស​កម្ពុជា ចូលទៅក្នុងប្រទេស​វៀតណាម ថា​ជា​«ការស្វែង​រកការជួយ​ឧបត្ថម្ភ» ក្នុងការរំដោះជាតិ​ចេញពីរបបខ្មែរក្រហម។ បញ្ហា… ​នៅ​ត្រង់​ថា ពលរដ្ឋ​ខ្មែរ​នៅ​ខ្វះប្រភព​ឯករាជ្យ ដែល​អាច​បញ្ជាក់​ពីប្រវត្តិសាស្ត្រ​ត្រង់នេះ ...
និមិត្តសញ្ញារបស់ស្ថានទូតអាមេរិក និងលោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិ។ (រូបថតកាត់ត)
កម្ពុជា

អាមេរិកប្រាប់ក្រុងភ្នំពេញ ឲ្យ​«តម្កល់សុខុមាល​​​ភាព»​ជាតិ​ខ្ពស់ជាង​អ្វីទាំងអស់

«សូមអំពាវនាវ ឲ្យ​មេដឹកនាំកម្ពុជា”តម្កល់សុខុមាល​​​ភាព”របស់ប្រទេស ឲ្យខ្ពស់ជាង​​ផលប្រយោជន៍​ផ្ទាល់ខ្លួន និងផលប្រយោជន៍​​នយោបាយ» នេះ ជាអ្វីដែលគេបានអាន នៅក្នុងសេចក្ដីថ្លែងការណ៍មួយ របស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ដើម្បីប្រតិកម្មទៅនឹងការបើកនីតិវិធីផ្លូវការ របស់សហភាពអ៊ឺរ៉ុប ដើម្បីឈានទៅដកប្រទេសកម្ពុជា ចេញពីប្រព័ន្ធអនុគ្រោះពន្ធ «EBA»។ ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.