មហាសេដ្ឋី«Elon Musk» ម្ចាស់នាយកសហគ្រាស«Tesla» និង«SpaceX» បានព្រមព្រៀងជាផ្លូវការ និងជាស្ថាពរ ជាមួយក្រុមប្រឹក្សាភិបាល របស់«ទ្វីសធើរ-Twitter»  នៅថ្ងៃចន្ទនេះ ដើម្បីទិញយកសហគ្រាសបណ្ដាញសង្គមយក្សមួយនេះ ក្នុងតម្លៃ៥៤.២០ដុល្លារ សម្រាប់មួយភាគហ៊ុន ដែលសរុបតម្លៃទាំងអស់ ត្រូវជា៤៤ពាន់លានដុល្លារ សហរដ្ឋអាមេរិក។

ក្នុងសេចក្ដីប្រកាសព័ត៌មាន ចេញផ្សាយដោយសហគ្រាស«Twitter» បានដកស្រង់សំដីរបស់លោក«Elon Musk» មកបញ្ជាក់ថា៖

«សេរីភាពនៃការបញ្ចេញមតិ គឺជាមូលដ្ឋានគ្រឹះ ​នៃលទ្ធិប្រជាធិបតេយ្យ​ដែលមានដំណើរការទៅមុខ ហើយទ្វីសធើរជាទីលានឌីជីថលសាធារណៈ ដែលបណ្ដាប្រធានបទគន្លឺះទាំងឡាយ ស្ដីពីអានាគតរបស់មនុស្សជាតិ ត្រូវបានយកមកជជែកពិភាក្សា។»

កាលពីសប្ដាហ៍មុន លោក«Elon Musk» ដែលជាមហាសេដ្ឋីមានប្រាក់ច្រើនជាងគេបំផុត ក្នុងពិភពលោក បានឲ្យដឹងថា លោកបានត្រៀមប្រាក់ ប្រមាណជា៤៦ពាន់លានដុល្លារ ដើម្បីឈានទៅទិញសហគ្រាស​បណ្ដាញសង្គម​មួយនេះ ឲ្យខាងតែបាន។ លោកថា ប្រាក់ដ៏សន្ធឹកសន្ធាប់នេះ មួយភាគទទួលបាន​តាមរយៈកម្ចីពីធនាគារ និងមួយភាគទៀត ជាទ្រព្យសម្បត្តិផ្ទាល់ខ្លួនលោក។

បើតាមទស្សនាវដ្ដី«Forbes» បានអះអាងថា ក្នុងពេលនេះ លោក«Elon Musk»មានទ្រព្យសម្បត្តិ ប្រមាណជា២៦៩ពាន់លានដុល្លារ។

សម្រាប់លោក​«Parag Agrawal» នាយកសហគ្រាស«Twitter» ដែលកំពុងស្ថិតក្នុងតំណែងនេះនៅឡើយ បានថ្លែងឲ្យដឹង នៅក្រោយការប្រកាសលក់​ខាងលើថា៖

«Twitter មានគោលបំណង និងអត្ថន័យដែលទាក់ទង នឹងពិភពលោកទាំងមូល។ ខ្ញុំពិតជាមានមោទនភាពណាស់ ចំពោះក្រុមការងារ​របស់យើង និងទទួលបានបទពិសោធន៍ការងារ ដ៏សំខាន់បំផុត មិនដែលធ្លាប់មានពីមុន។»



លំអិតបន្ថែមទៀត

កីឡា និងបច្ចេកវិទ្យា

ហ្វេសប៊ុក និង​អ៊ិនស្ដាហ្គ្រាម ជួបភាពរអាក់រអួលក្នុងថ្ងៃនេះ

ប្រសិនជាប្រិយមិត្តចង់បង្ហោះ ឬចែករំលែកអ្វីមួយ​មិនបាន​នៅលើ ហ្វេសប៊ុក និង​អ៊ិនស្ដាហ្គ្រាម នោះ វាមិនមែនជាកំហុសរបស់ប្រិយមិត្តទេ សម្រាប់ថ្ងៃអង្គារទី១២ ខែមិនា ឆ្នាំ២០១៩នេះ នៅពេលជាមួយគ្នា ស្រាប់តែមានសារមួយឃ្លា ចេញមកនៅលើអេក្រង់ សរសេរក្នុងន័យថា ...
កីឡា និងបច្ចេកវិទ្យា

ទ្វីសធើរ និងហ្វេសប៊ុក បិទគណនេយ្យ ដូណាល់ ត្រាំ មួយរយៈ

ទ្វីសធើរ (Twitter) និងហ្វេសប៊ុក (Facebook) បានសម្រេចបិទគណនេយ្យ របស់ប្រធានាធិបតីចប់អាណត្តិ លោក ដូណាល់ ត្រាំ (Donald Trump)។ ក្នុងជំហានដំបូងនេះ គណនេយ្យទ្វីសធើរ ...
ដំណឹង

មហាសេដ្ឋី​អាមេរិក «Jeffrey Epstein» បាន​សម្លាប់​ខ្លួន​ក្នុង​ពន្ធនាគារ

មហាសេដ្ឋី​អាមេរិក លោក «Jeffrey Epstein» ត្រូវបានប្រទះឃើញស្លាប់ ដោយព្យួរករ នៅក្នុងពន្ធនាគារ ក្នុងព្រឹកថ្ងៃសៅរ៍នេះ។ បើតាមសារព័ត៌មានអាមេរិក បានរាយការណ៍​ថា មរណភាពនេះ ជាការសម្លាប់ខ្លួន មុននឹងត្រូវអះអាងបន្ថែម ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.