នៅចុងបញ្ចប់ នៃសន្និសីទពិភពលោក រៀបចំឡើងពីម្សិលម៉ិញ មកដល់ថ្ងៃនេះ ដោយក្រុមអ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ​​នៅ​បរទេស លោក សម រង្ស៊ី អតីតប្រធានគណបក្ស និងជាប្រធានចលនាសង្គ្រោះជាតិ ត្រូវបានជ្រើសតាំង ឲ្យធ្វើ«ជាប្រធាន​ស្ដីទី​គណបក្ស» ដើម្បីដឹកនាំគណបក្សនៅក្នុងរយៈពេល ដែលលោក កឹម សុខា ប្រធានគណបក្ស កំពុងស្ថិតក្រោមការឃុំខ្លួន នៅក្នុងគេហដ្ឋានរបស់លោក ឯរាជធានីភ្នំពេញ ដោយរបបដឹកនាំលោក ហ៊ុន សែន។

លោក សម រង្ស៊ី ដែលអះអាងទទួលខ្លួន ធ្វើតាមការសម្រេចនោះ បានឡើងថ្លៃងនៅទីបញ្ចប់ បញ្ជាក់ច្បាស់ៗថា ការយល់ព្រមរបស់លោក ធ្វើឡើងក្រោមលក្ខខណ្ឌ ចំនួនបី៖

១) រចនាសម្ព័ន្ធគណបក្ស ដែលមាននៅមុនថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នឹងមិនត្រូវបានប៉ះពាល់ឡើយ ហើយត្រូវរក្សាទុក។

២) លោក កឹម សុខា នៅតែជាប្រធានគណបក្ស ហើយលោក សម រង្ស៊ី នឹងលាចេញពីតំណែង ជាប្រធានស្ដីទីនេះ នៅពេលណាលោក កឹម សុខា ត្រូវបានដោះលែង និងមានសេរីភាពពេញលេញ។ លោក សម រង្ស៊ី អះអាងទៀតថា លោកនឹងស្វែងរក ការចាប់ដៃលោក កឹម សុខា នៅក្រៅប្រទេស ប្រសិនណាជាលោក មានសិទ្ធិអាចចេញ ពីប្រទេសកម្ពុជាបាន។

៣) លោកទាមទារឲ្យមន្ត្រីគណបក្សទាំងអស់ ជាពិសេសមន្ត្រីស្និតនឹងរូបលោក ត្រូវមានជំហរ «សម រង្ស៊ី – កឹម សុខា ជាមនុស្សតែមួយ» ដោយលះបង់ចោល នូវគំនិត សម រង្ស៊ី និយម ឬ កឹម សុខា និយម ឬជាមន្ត្រីមកពីគណបក្សសម រង្ស៊ី ឬគណបក្សសិទ្ធិមនុស្ស។ លោកថា មន្ត្រីទាំងអស់ត្រូវមានកាយវិការ «ហុចដៃ» ទៅរកដៃគូជម្លោះ ដែលខ្វែងគំនិតគ្នា ទាំងនៅក្នុងគណបក្ស និងនៅក្រៅគណបក្ស។

ការសម្រេចរបស់អង្គសន្និសីទ ត្រូវបានលោក សម រង្ស៊ី អះអាងទៀតថា នឹងចាំបាច់ត្រូវយកទៅពិគ្រោះ និងសុំយោបល់ពីគណកម្មាការអចិន្ត្រៃយ៍ គណបក្សសង្គ្រោះជាតិ និងទុកពេល១សប្ដាហ៍ ឲ្យគណៈកម្មការមួយនេះ ផ្ដល់យោបល់ ឬការសម្រេចមកវិញ មុននឹងរូបលោកចូលកាន់តួនាទី ជាប្រធានស្ដីទី និងអនុវត្តន៍សកម្មភាពជាយុទ្ធសាស្ត្រ របស់គណបក្សបន្តទៅមុខ។ លោកបានថ្លែងថា គឺអ្នកស្រី មូ សុខហួ ជាអ្នកទទួលបន្ទុកក្នុងការទាក់ទង និងពន្យល់សមាជិកទាំងឡាយ នៅក្នុងគណៈកម្មការអចិន្ត្រៃយ៍នោះ៕

https://www.facebook.com/bradyyoung02/videos/1254304938043282/



លំអិតបន្ថែមទៀត

កម្ពុជា

ត្រីដែល«Fresh News»ជួយ​ឃោសនា​ឲ្យ គឺជា«ត្រីងាប់»

ការលើកឡើងរបស់លោក ម៉ៅ មុនីវណ្ណ ដែលត្រូវបានម៉ាស៊ីនឃោសនា របស់លោក ហ៊ុន សែន ជួយយកទៅផ្សាយបន្ត បានទទួលប្រតិកម្ម ពីក្រុមអ្នកគាំទ្រលោក សម រង្ស៊ី មកវិញ ...
កម្ពុជា

សម រង្ស៊ី៖ តុលាការ​ឯករាជ្យ​មួយ នឹង​បកមុខ​ជន​គប់​គ្រាប់បែក​មុខ​អតីតរដ្ឋសភា

មេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានបង្ហើបឲ្យដឹងថា ក្នុងពេលឆាប់ៗខាងមុខនេះ តុលាការ​ឯករាជ្យ​មួយ នឹងបង្ហាញជាសាធារណៈ នូវភេរវករ​ដែលបានគប់គ្រាប់បែក កាលពីថ្ងៃទី៣០ ខែមិនា ឆ្នាំ១៩៩៧ ប្រឆាំងបាតុកម្មដោយសន្តិវិធី ...
កម្ពុជា

សម រង្ស៊ី មកដល់​ប្រទេស​«ម៉ាឡេស៊ី»​ហើយ!

នៅថ្ងៃទី១៦ ខែសីហានេះ មេដឹកនាំប្រឆាំង លោក សម រង្ស៊ី ដែលបានប្រកាស​​ជារឿយៗ ជុំវិញដំណើរមាតុភូមិនិវត្តន៍របស់លោក បានបង្ហាញវត្តមាន នៅក្នុងប្រទេស​«ម៉ាឡេស៊ី»​ហើយ។ ប្រទេសម៉ាឡេស៊ី ដែលត្រូវបានចាត់ទុកថា កៀកបំផុតនឹងប្រទេសកម្ពុជា។ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.