កម្រមានដំណឹង

ទូរទស្សន៍ «CNC» ប្ដូរ​ឈ្មោះ​ខេត្ត​កំពង់ចាម?

សេចក្ដីរាយការណ៍ ពីអ្នកយកព័ត៌មានមួយរូប ប្រចាំខេត្តកំពង់ចាម របស់ទូរទស្សន៍ «CNC» ទទួលបានចំណាប់អារម្មណ៍ក្រៃលែង ពីសំណាក់ទស្សនិកជន ក្នុងថ្ងៃចូលឆ្នាំថ្មី ឆ្នាំ២០១៩នេះ។ តែមិនមែនចាប់អារម្មណ៍ ព្រោះអ្នកយកព័ត៌មាន លោក ហ៊ាង ថាច ធ្វើសេចក្ដីរាយការណ៍ព័ត៌មាននោះទេ… គឺព្រោះស្ថានីយ៍ទូរទស្សន៍ បានសរសេរឈ្មោះខេត្ត របស់អ្នកយកព័ត៌មាន ថាជាខេត្ត «កំពុងចាម»។

ភ្លាមៗ រូបភាពថតពីអេក្រង់ទូរទស្សន៍ ត្រូវបានចែកចាយ នៅពាសពេញបណ្ដាញសង្កម ហើយបើសូម្បីលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីព័ត៌មាន ក៏យករូបភាពនោះ មកចំអកឲ្យដែរ។ លោកសរសេរឲ្យថា៖

«CNC កុំ​ដូរ​ឈ្មោះ​ខេត្ត​គេ។»

CNC កុំ​ដូរ​ឈ្មោះ​ខេត្ត​គេ​ (រូប​ផ្តល់​ដោយ​លោក​ Lin Bun Thay)

Gepostet von Kanharith Khieu am Dienstag, 1. Januar 2019

សម្រាប់លោក ជុំ កុសល ទីប្រឹក្សាជំនិត របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រដៅទូរទស្សន៍ «CNC» ដូច្នេះថា៖

«សូមពិនិត្យអក្ខរាវិរុទ្ធ ឲ្យបានត្រឹមត្រូវផង។ “កំពង់ចាម” មិនមែន “កំពុងចាម” ទេ។»៕

សូមពិនិត្យអក្ខរាវិរុទ្ធអោយបានត្រឹមត្រូវផង ។ « កំពង់ចាម » មិនមែន « កំពុងចាម » ទេ ។

Gepostet von Kosal Chum am Dienstag, 1. Januar 2019


លំអិតបន្ថែមទៀត

កម្ពុជា

រដ្ឋមន្ត្រីព័ត៌មាន​លើក​ពី​«របៀប​បោក​ថ្មី»​នៃ​ការ​រៃអង្គាស​មួយ តែ​ម្ចាស់​គម្រោង​នៅតែ​​បន្ត​ជំហរ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានបង្ហោះព័ត៌មានមួយ នៅលើបណ្ដាញសង្កម កាលពីមុននេះ ដោយលោកបញ្ជាក់ថា នេះជា«របៀបបោកថ្មី»។ បើតាមលោករដ្ឋមន្ត្រី ដែលស្រង់យកសេចក្ដីរាយការណ៍ ពីមន្ទីរព័ត៌មានខេត្តប៉ៃលិនមកបញ្ជាក់ ករណី«បោកថ្មី»នោះ ...
កម្ពុជា

អ្នកច្បាប់ និយាយពី​ច្បាប់​សារព័ត៌មាន ក្រោយពី​បិទ​ស្ថាប័ន​ព័ត៌មាន​បន្តបន្ទាប់

«បើខុសបន្តិច បិទ! ខុសបន្តិច បិទ! វានឹងគ្មាននរណា​ហ៊ានសរសេរ ហ៊ានបើកកាសែត​នោះទេ» ជាលើកឡើងរបស់ អ្នកច្បាប់ និងជាមេធាវីចាស់វស្សា លោក សុក សំអឿន តាម​រយៈ​សំណេរ ...
កម្ពុជា

ខៀវ កាញារីទ្ធ៖ «អ្នកវិភាគខ្លះ ហេតុតែ​ចង់បាន​អំណាច បន់ឲ្យខ្មែរស្លាប់»

តើអ្នកវិភាគរូបណាទៅ រងការឌឺដង ពីរដ្ឋមន្ត្រីព័ត៌មាន របស់ប្រទេសកម្ពុជា? ការឌឺដងនោះ រហូតលោករដ្ឋមន្ត្រីសន្និដ្ឋានថា អ្នកវិភាគទាំងនោះ ហេតុតែ​ចង់បាន​អំណាច បែរជាបន់ឲ្យខ្មែរស្លាប់។  លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងមួយ ...

យល់ស៊ីជម្រៅផ្នែក កម្រមាន

កម្រមាន

អ៊ីតាលី៖ ជីករូងដី​គ្រោងចូលលួច​ធនាគារ ស្រាប់តែ… ដីធ្លាក់សង្កត់

កម្រមាន

ប៉ាគីស្ដង់៖ បាញ់«៥គ្រាប់»​សម្លាប់កូនខ្លួន​ទើបកើត ព្រោះមិនមែនប្រុស

បុរសជាឪពុកមួយរូប ត្រូវបានចាប់ខ្លួន ក្នុងថ្ងៃព្រហស្បត្តិ៍នេះ បន្ទាប់ពីបានសម្លាប់ទារិការបស់ខ្លួន ដែលទើបនឹងចាប់កំណើត ដោយគ្រាប់កាំភ្លើង«៥គ្រាប់»។ បើតាមអាជ្ញាធរ បានអះអាងថា បុរសរូបនោះចង់បានកូនប្រុស និងមានការខកចិត្តជាខ្លាំង បន្ទាប់ពីកូនខ្លួនដែលកើតមក ជាទារិកា។ ហេតុការណ៍កើតឡើង ...
កម្រមាន

បារាំង៖ ជាប់គុក៨ឆ្នាំ ពីបទរំលោភ​ស្ត្រីពេស្យា​ប្ដូរភេទ​ម្នាក់

កាលពីថ្ងៃព្រហស្បត្តិ៍ ទី១៨ ខែមីនា ឆ្នាំ២០២១នេះ បុរសម្នាក់ត្រូវបានតុលាការ នៅរដ្ឋធានីប៉ារីស (បារាំង) ផ្ដន្ទាទោស​ឲ្យជាប់​ពន្ធនាគារ៨ឆ្នាំ ពីបទរំលោភ​ស្ត្រីពេស្យា​ប្ដូរភេទ​ម្នាក់ ដោយការគម្រាមប្រើកាំបិត នៅក្នុង​ពេល​កើតហេតុ។ ហេតុការណ៍ចាប់រំលោភ​បានកើតឡើង តាំងពីខែវិច្ឆិកា ...

Comments are closed.