កម្រមានដំណឹងបារាំង

បារាំង៖ យុវតី​ជំទង់​ម្នាក់​រង​ការសង្ស័យ​ថា បានគ្រវាត់​ទារកខ្លួន​តាមបង្អួច

បារាំង៖ ទារកតូចមួយ ដែលទើបនឹងកើត ត្រូវបានរកឃើញស្លាប់ នៅក្នុងសួនច្បារ នៃសង្កាត់មួយ ក្នុងក្រុង​ «Martinet» ដែលស្ថិតក្នុងតំបន់ «Gard» ភាគខាងត្បូង ប្រទេសបារាំង។

សារព័ត៌មានប្រចាំតំបន់ «Midi Libre» បានអះអាងថា បើតាមភស្ដុតាង ដែលទទួល​បាន ក្នុងការ​ស៊ើបអង្កេត​ ជំហានដំបូង គឺទារកក្រហម​រងាលនោះ ជាកូន​របស់យុវតី​ជំទង់​ម្នាក់ អាយុ១៦ឆ្នាំ ដែលរស់នៅផ្ទះខាងលើ។

សាក្សីច្រើននាក់ ត្រូវបានស្រង់សំដី ដោយរដ្ឋអាជ្ញាបារាំងប្រចាំតំបន់ យកមកអះអាងថា កាលពីប៉ុន្មានម៉ោងមុន យុវតីជំទង់រូបនោះ បាន «ឆ្លងទន្លេ» ហើយទំនងជា បានគ្រវាត់​កូនតូចរបស់ខ្លួន ដែលទើបនឹងកើត ចេញតាមបង្អួច។

អ្នកជិតខាង ដែលរស់នៅជាន់ផ្ទាល់ដី បានឃើញទារក​នោះ​មុនគេ ហើយបានយក​កំណាត់ ទៅរំខ្លួនឲ្យវា មុននឹងរាយការណ៍ ប្រាប់ទៅអាជ្ញាធរ។

នគរបាលតំបន់ បានបើកសំណុំរឿងមួយឡើង ដើម្បីអង្កេតមើលថា តើទារកតូចមួយនេះ បានស្លាប់ នៅពេលចេញពីផ្ទៃ ឬនៅពេលធ្លាក់ ពីខាងលើមក។

ទូរទស្សន៍បារាំង​ «France 3» បានរាយការណ៍បន្ថែមថា យុវតីជាម្ដាយ ដែលរងវិបត្តិ ទាំងផ្លូវចិត្ត និងផ្លូវកាយ កំពុងសម្រាក់ព្យាបាល នៅឯមន្ទីរពេទ្យ។

រីឯសពទារកវិញ នឹងត្រូវក្រុមគ្រូពេទ្យជំនាញ ធ្វើកោសល្យវិច័យ នៅថ្ងៃចន្ទ ទី១៨ ខែឧសភានេះ៕



លំអិតបន្ថែមទៀត

កម្រមាន

ម៉ិចសិក៖ ក្រុមជនប្រដាប់អាវុធ ប្រហារជីវិតមួយគ្រួសារ សូម្បីកូន​ក្មេង

សូម្បីកូន​ក្មេង ក៏មិនទុកជីវិត ឲ្យរស់ដែរ! ជាឧក្រិដ្ឋកម្ម ដ៏សាហាវមួយ ដែលបានប្រហារ​ជីវិត ក្រុមគ្រួសារមួយ ដែលមានសមាជិក៦នាក់ ក្នុងក្រុង «Celaya» នៃរដ្ឋ «Guanajuato» ភាគកណ្ដាល​នៃប្រទេសម៉ិចសិក។ ...
កំសាន្ដ

សុន្ទរកថា​ដំបូង​នៃ​អភិបាល​រដ្ឋ​កាលីហ្វ័នី ឆាឆៅដោយ… កូនប្រុស​លោក

អភិបាលថ្មី នៃរដ្ឋកាលីហ្វ័នី (ភាគខាងលិចសហរដ្ឋអាមេរិក) បានធ្វើសុន្ទរកថាដំបូង កាលពីថ្ងៃចន្ទកន្លងមក ប៉ុន្តែកូនប្រុស របស់លោកអភិបាល ក៏បានឆ្លៀតឱកាស ដើម្បីឡើងបង្ហាញខ្លួន ជាមួយឪពុក នៅលើវេទិកាដែរ។ ដោយទំនងជាជក់អារម្មណ៍ នឹងសំដីរបស់ស្វាមី ...
កំសាន្ដ

គ្រួសារ អូបាម៉ា នឹង​មកធ្វើ​វិស្សមកាល​១សប្ដាហ៍ នៅ​ភាគ​ខាងត្បូង​បារាំង

អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) និងគ្រួសាររបស់លោក នឹងធ្វើវិស្សមកាល រយៈពេលមួយសប្ដាហ៍ នៅក្នុងទឹកដីភាគខាងត្បូង នៃប្រទេសបារាំង។ សារព័ត៌មានបារាំង បានរាយការណ៍ថា ...

យល់ស៊ីជម្រៅផ្នែក កម្រមាន

កម្រមាន

អ៊ីតាលី៖ ជីករូងដី​គ្រោងចូលលួច​ធនាគារ ស្រាប់តែ… ដីធ្លាក់សង្កត់

កម្រមាន

ប៉ាគីស្ដង់៖ បាញ់«៥គ្រាប់»​សម្លាប់កូនខ្លួន​ទើបកើត ព្រោះមិនមែនប្រុស

បុរសជាឪពុកមួយរូប ត្រូវបានចាប់ខ្លួន ក្នុងថ្ងៃព្រហស្បត្តិ៍នេះ បន្ទាប់ពីបានសម្លាប់ទារិការបស់ខ្លួន ដែលទើបនឹងចាប់កំណើត ដោយគ្រាប់កាំភ្លើង«៥គ្រាប់»។ បើតាមអាជ្ញាធរ បានអះអាងថា បុរសរូបនោះចង់បានកូនប្រុស និងមានការខកចិត្តជាខ្លាំង បន្ទាប់ពីកូនខ្លួនដែលកើតមក ជាទារិកា។ ហេតុការណ៍កើតឡើង ...
កម្រមាន

បារាំង៖ ជាប់គុក៨ឆ្នាំ ពីបទរំលោភ​ស្ត្រីពេស្យា​ប្ដូរភេទ​ម្នាក់

កាលពីថ្ងៃព្រហស្បត្តិ៍ ទី១៨ ខែមីនា ឆ្នាំ២០២១នេះ បុរសម្នាក់ត្រូវបានតុលាការ នៅរដ្ឋធានីប៉ារីស (បារាំង) ផ្ដន្ទាទោស​ឲ្យជាប់​ពន្ធនាគារ៨ឆ្នាំ ពីបទរំលោភ​ស្ត្រីពេស្យា​ប្ដូរភេទ​ម្នាក់ ដោយការគម្រាមប្រើកាំបិត នៅក្នុង​ពេល​កើតហេតុ។ ហេតុការណ៍ចាប់រំលោភ​បានកើតឡើង តាំងពីខែវិច្ឆិកា ...

Comments are closed.