ដំណឹងអាស៊ី-ប៉ាស៊ីភិក

បោះឆ្នោតជាតិថៃ៖ «ជ័យជំនះ»​ដ៏ភ្ញាក់ផ្អើល​ នៃគណបក្ស​ស្និតយោធា

ប្រាំឆ្នាំក្រោយរដ្ឋប្រហារ មេដឹកនាំយោធា លោក ប្រយុទ្ធ ចន្ទអស្ចារ្យ (Prayuth Chan-ocha) ទំនងជាបានទទួលជោគជ័យ ក្នុងបេសកកម្មដ៏ពិបាកបំផុតរបស់លោក នោះគឺធ្វើឲ្យយ៉ាងណា ដើម្បីរូបលោកទទួលបាន«ជ័យជំនះ» ចេញពីសន្លឹកឆ្នោតរបស់រាស្ត្រ។

គ្មាននរណាបានគិតមកជាមុនទេ ថាគណបក្សអំណាចរដ្ឋ (Phalang Pracharat Party) ទទួលបានសម្លេងនាំមុខគេ នៅក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យ។

បើទោះជាលទ្ធផលនៅពេលនេះ នៅមិនទាន់ផ្លូវការក៏ដោយ តែវាបានបញ្ជាក់ហើយថា គណបក្សដែលមានទំនោរ នឹងរបបដឹកនាំ​បែបយោធា​មួយនេះ ទទួលបានសន្លឹកឆ្នោតច្រើនជាងអ្វី ដែលគេទន្ទឹងរង់ចាំពីមុនមក។

បើតាមការគណនាសន្លឹកឆ្នោត គណបក្សរបស់លោក ប្រយុទ្ធ មួយនេះ ទទួលបានអសនៈក្នុងរដ្ឋសភា ប្រមាណជា ១៣៩កៅអី។ បើបូកជាមួយអសនៈ ត្រឹមតែ១២៦កៅអី ដែលមានក្នុងព្រឹទ្ធសភានោះ លោក ប្រយុទ្ធ មានលទ្ធភាពក្នុងការរៀបចំរដ្ឋាភិបាល បានតែម្នាក់ឯង។

ប៉ុន្តែអសនៈទាំង១២៦ នៅក្នុងព្រឹទ្ធសភានោះ ជាផ្នែកមួយនៃការរិះគន់ដ៏ខ្លាំងក្លា ទៅលើរដ្ឋធម្មនុញ្ញថ្មី ដែលត្រូវបានបង្កើតឡើង ដោយក្រុមយោធាខ្លួនឯង។ រដ្ឋធម្មនុញ្ញនោះ បានចែងថា អសនៈនៅក្នុងព្រឹទ្ធសភា ចំនួន២៥០កៅអី គឺជាការតែងតាំងឡើង ដោយយោធា។

រីឯគណបក្សជួយថៃ (Pheu Thai Party) ដែលគេស្គាល់ថា ជាគណបក្សប្រឆាំងដ៏មានប្រជាប្រិយ នៅក្នុងសង្គមស្រទាប់កណ្ដាល និងស្រទាប់ទាបថៃ ទទួលបានសម្លេងឆ្នោតបន្ទាប់។ អ្នកផងបានគិតទុកជាមុនថា គណបក្សស្និតនឹងអតីតនាយករដ្ឋមន្ត្រី ស៊ីនណាវ៉ាត្រា មួយនេះ នឹងឈ្នះការបោះឆ្នោតលើកនេះ ព្រោះក្នុងការបោះឆ្នោតកន្លងមក គណបក្សតែងទទួលបានជ័យជំនះជានិច្ច។

តាំងពីច្រើនខែមកហើយ ដែលមេដឹកនាំគណបក្សជួយថៃ បានអះអាងថា គណបក្សដែលឈ្នះឆ្នោត នឹងត្រូវជ្រើសតាំងនាយករដ្ឋមន្ត្រីថ្មី។ បើលទ្ធផលនៃការបោះឆ្នោតមិនមានអ្វីផ្លាស់ប្ដូរទេ នោះពាក្យសំដីរបស់មេដឹកនាំទាំងនោះ ហាក់ជាការវាយបកត្រឡប់ទៅគណបក្សខ្លួនវិញ៕



លំអិតបន្ថែមទៀត

កម្ពុជា

ហ៊ុន សែន បង្ហើបរឿង​«សម្ងាត់»​ថា ធ្លាប់ចរចា​ឲ្យថៃ​ប្រកាន់​ជំហរ​អព្យាក្រឹត្យ

នាយករដ្ឋមន្ត្រីដ៏ចាស់វស្សា​នៅកម្ពុជា លោក ហ៊ុន សែន បានអះអាងនៅថ្ងៃអង្គារទី២១ ខែឧសភានេះថា រូបលោក និងមន្ត្រីជំនិតរបស់លោក ធ្លាប់ចេញទៅប្រទេសថៃ តាមច្រកប៉ោយប៉ែតយ៉ាង«សម្ងាត់» ក្នុងខែកញ្ញា ឆ្នាំ១៩៨៩ ដើម្បីទៅជួបចរចាជាមួយមេទ័ពថៃ ...
វិភាគ អត្ថាធិប្បាយ

អ្នកវិភាគ​លើកពី​គន្លឹះសំខាន់៣ ដែល សម រង្ស៊ី អាច​ជួប​«អ្នកគាំទ្រ»​នៅថៃ

លោក ម៉ែន សុថាវរិន្ទ្រ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានអះអាង កាលពីយប់ថ្ងៃសៅរ៍ទី២៧ ខែមេសាម្សិលម៉ិញថា បន្ទាប់ពីជំនួបជាមួយ«អ្នកគាំទ្រ» នៅក្នុងប្រទេសកូរ៉េខាងត្បូង មេដឹកនាំប្រឆាំង លោក សម រង្ស៊ី ...
ដំណឹង

ថៃ៖ ផ្តន្ទាទោសស្ត្រីម្នាក់​​ឲ្យជាប់គុក​៤៣ឆ្នាំ ពីបទ​ជេរប្រមាថ​ព្រះញាតិវង្ស

ក្នុងថ្ងៃអង្គារទី២០ ខែមករានេះ ស្ត្រីមួយរូប ត្រូវបានតុលាការថៃ ផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ ចំនួន៤៣ឆ្នាំ ពីបទ​ជេរប្រមាថ​ព្រះញាតិវង្ស ក្រោម​មាត្រា១១២ នៃច្បាប់​​«ប្រមាថព្រះចេស្ដា» ដ៏តឹងតែងរបស់​ប្រទេស​ថៃ។ ក្រុមអ្នកឃ្លាំមើល បានអះអាងថា ការផ្ដន្ទាទោសនេះ ...

Comments are closed.

យល់ស៊ីជម្រៅផ្នែក ដំណឹង

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

ដំណឹង

ទាហានអ៊ុយក្រែន​ដែលត្រូវរ៉ុស្ស៊ី​បាញ់សម្លាប់ ក្លាយជា«វីរបុរសជាតិ»

ទាហានអ៊ុយក្រែនដែលត្រូវកងទ័ពរ៉ុស្ស៊ីបាញ់សម្លាប់ ត្រូវបានកំណត់អត្ថសញ្ញាណ និងប្រកាសឲ្យក្លាយជា«វីរបុរសជាតិ»។ នេះ បើតាមទីភ្នាក់ងារសន្តិសុខអ៊ុយក្រែន «SBU» និងការថ្លែង របស់ប្រធានាធិបតីអ៊ុយក្រែន លោក «Volodymyr Zelensky» នៅល្ងាចថ្ងៃអាទិត្យទី១២ ខែមិនា។ ...