ដំណឹងអាស៊ី-ប៉ាស៊ីភិក

ចិន​ទាមទារ​ឲ្យ​អាមេរិក​លប់ចោល​ការលក់​សព្វាវុធ​ដ៏​សម្បើម ទៅឲ្យ​តៃវ៉ាន់

ការលក់សព្វាវុធដ៏សម្បើម ក្នុងកម្រិតទឹកប្រាក់ ២,២ពាន់លានដុល្លារ ពីសំណាក់សហរដ្ឋអាមេរិក ទៅឲ្យ​តៃវ៉ាន់ ចាំបាច់ត្រូវ«លុបចោលជាបន្ទាន់»។ នេះ ជាការទាមទារឡើង របស់ប្រទេសចិនកុម្មុយនីស្ដិ៍ ក្នុងថ្ងៃអង្គារនេះ។

សហរដ្ឋអាមេរិក តាមរយៈក្រសួងការពារជាតិរបស់ខ្លួន បានប្រកាសឲ្យដឹង កាលពីមួយថ្ងៃមុន (ថ្ងៃចន្ទ) ថាប្រទេសមហាអំណាច បានយល់ព្រមលក់សព្វាវុធធន់ធ្ងន់ និងទំនើបៗ ទៅឲ្យកោះតៃវ៉ាន់ រួមមាន រថក្រោះចម្បាំង ប្រភេទ «M1A2 Abrams» ចំនួន១០៨គ្រឿង និងប្រតិករបាញ់កាំជ្រួច ចំងាយខ្លីចេញពីដី ប្រភេទ «Stinger» ចំនួន២៥០គ្រឿង។

សេចក្ដីសម្រេចនេះ ត្រូវបានបញ្ជូនឡើងទៅរដ្ឋសភាអាមេរិក ដែលមានពេល៣០ថ្ងៃ ដើម្បីធ្វើការជំទាស់។ ប៉ុន្តែ ជាទម្លាប់កន្លងមក រដ្ឋសភាអាមេរិកកម្រជំទាស់ ទល់នឹងសេចក្ដីសម្រេចរបៀបនេះណាស់។

នេះ មិនមែនជាលើកទីមួយទេ ដែលសហរដ្ឋអាមេរិកបានយល់ព្រមលក់សព្វាវុធ ទៅឲ្យកោះតៃវ៉ាន់។ ហើយជារៀងរាល់លើក ការសម្រេចនោះ តែងបញ្ឆេះកំហឹងរបស់ក្រុងប៉េកាំង ឲ្យឆេះក្រេវក្រោធឡើង។

ដូចជាពេលនេះ សាធារណរដ្ឋប្រជាមានិតចិន តាមរយៈអ្នកនាំពាក្យក្រសួងការបរទេស លោក «Geng Shuang» បានប្រតិកម្មតបវិញ ដោយចាត់ទុកទង្វើនេះ ថានឹងប៉ះពាល់ដល់ទំនាក់ទំនង ចិន-អាមេរិក ដែលកំពុងធ្លាក់ទាបស្រាប់។ 

ក្នុងសន្និសីទសារព័ត៌មាន ដូចតាមទម្លាប់សព្វដង លោក «Geng Shuang» បានថ្លែងឡើងថា៖

«ប្រទេសចិន ស្នើឲ្យសហរដ្ឋអាមេរិក លុបចោលជាបន្ទាន់ នូវគម្រោងលក់សព្វាវុធ ទៅឲ្យ​តៃវ៉ាន់ និងបញ្ឈប់រាល់ចំណងយោធា រវាងកោះតៃវ៉ាន់ និងសហរដ្ឋអាមេរិក។ (…) ជារឿងចាំបាច់ណាស់ ដែលត្រូវចៀសវាង ការប៉ះពាល់ខ្លាំងថែមទៀត ទៅដល់ទំនាក់ទំនងចិន-អាមេរិក ទៅដល់សន្តិភាព និងស្ថិរភាពតំបន់ (នៅជុំវិញតៃវ៉ាន់)។»

កោះតៃវ៉ាន់វិញ បានអះអាងតាំងពីខែមិថុនាកន្លងទៅ ថាខ្លួនមានបំណង ចង់បញ្ជាទិញសព្វាវុធ ដ៏សន្ធឹកសន្ធាប់ខាងលើ ពីសហរដ្ឋអាមេរិក។ នៅពេលនោះ ក្រុងប៉េកាំងក៏បានប្រតិកម្មតបដែរ សំដែងពី«កង្វល់ដ៏ជ្រាលជ្រៅ» ចំពោះគម្រោងរបស់ក្រុងតៃប៉ិ។

ប្រទេសចិនចាត់ទុកកោះតៃវ៉ាន់ ជាដែនដីមួយរបស់ខ្លួន។ តែសម្រាប់សហរដ្ឋអាមេរិកវិញ បើទោះជាខ្លួន បានផ្ដាច់ទំនាក់ទំនងការទូត ជាមួយកោះតៃវ៉ាន់ តាំងពីឆ្នាំ១៩៧៩ហើយក្ដី ក៏ប្រទេសមហាអំណាចពិភពលោក នៅតែបន្តរក្សាសម្ព័ន្ធភាព ជាមួយកោះមួយនេះ។ មិនត្រឹមតែប៉ុណ្ណឹង ក្នុងរដ្ឋបាលថ្មី នៃលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) សហរដ្ឋអាមេរិកថែម​ទាំងបាន​បើក​ស្ថានទូត​ខ្លួន ប្រចាំនៅរដ្ឋធានីតៃប៉ិ ជាថ្មីឡើងវិញនោះផង៕



លំអិតបន្ថែមទៀត

កីឡា និងបច្ចេកវិទ្យា

អគ្គនាយក «Google» ពន្យល់​ហេតុអ្វី​ចុច​ពាក្យ​គន្លឹះ«ភ្លើ»​ចេញរូប ត្រាំ!

អគ្គនាយកក្រុមហ៊ុនយក្ស «Google» លោក «Sundar Pichai» បានព្យាយាមពន្យល់ នៅចំពោះគណៈកម្មាធិការមួយ របស់សភាជាតិអាមេរិក អំពីថាហេតុអ្វី បានជាគេចុចពាក្យ «ភ្លើ» នៅក្នុងប្រអប់រុករក របស់ ...
ដំណឹង

បារាំង​ប្រតិកម្ម​តប ដូណាល់ ត្រាំ ជុំវិញ​«បាតុកម្ម​អាវកាក់​លឿង»

មួយថ្ងៃ ក្រោយការលើកឡើង របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) អំពីបាតុកម្មរបស់បណ្ដាជនបារាំង ពាក់អាវកាក់ពណ៌លឿង លោក ហ្សង់-អ៊ីវ ឡឺឌ្រីយ៉ង់ ...
ជនសង្ស័យ «Patrick Crusius» នៃការបាញ់ប្រហារដ៏រង្គាលមួយក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម នៃក្រុង «El Paso» រដ្ឋតិចសាស់។
របាយការណ៍

បាញ់ប្រហារ​នៅ​តិចសាស់ ព្រោះ​ការស្អប់ខ្ពើម? ស្លាប់​២០នាក់ របួស​២៦នាក់

បាញ់ប្រហារ​នៅតិចសាស់ – សហរដ្ឋអាមេរិកបានកាន់ទុក្ខសារជាថ្មី បន្ទាប់ពី​ការបាញ់​ប្រហារ​ដ៏រង្គាលមួយ បានកើតឡើងក្នុងថ្ងៃសៅរ៍ ទី៣ ខែសីហា ឆ្នាំ២០១៩ម្សិលម៉ិញ ក្នុង​មជ្ឈមណ្ឌលពាណិជ្ជកម្ម នៃក្រុង «El Paso» រដ្ឋតិចសាស់ ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.