ដំណឹងអាស៊ី-ប៉ាស៊ីភិក

ស្រីលង្កា​ចេញ​ក្រឹត្យ អនុញ្ញាត​ជាថ្មី​​ឲ្យអាជ្ញាធរ​អាច«ផ្ទុះអាវុធ»

បន្ទាប់ពីផ្ទុះអំពើហិង្សា ប្រឆាំងបណ្ដាជនឥស្លាម បណ្ដាលឲ្យមាន​មនុស្សស្លាប់​ម្នាក់មក ប្រទេសស្រីលង្កាទាំងមូលត្រូវបានដាក់ ទៅក្នុងសភាពប្រុងប្រយ័ត្ន កម្រិតខ្ពស់បំផុត និងអនុញ្ញាតជាថ្មី ឲ្យអាជ្ញាធរ​អាច​ធ្វើការ«ផ្ទុះអាវុធ»។

ក្រឹត្យប្រកាសដាក់ប្រទេសទាំងមូល ទៅក្នុងភាពប្រុងប្រយ័ត្ន បានចេញនៅថ្ងៃអង្គារម្សិលម៉ិញ បន្ទាប់ពីអំពើហិង្សាបានផ្ទុះឡើង ជាបន្តបន្ទាប់ និងជាពិសេសផ្ទុះឡើង ក្នុងថ្ងៃចន្ទដើមសប្ដាហ៍នេះ ប្រឆាំងបណ្ដាជនកាន់សាសនាឥស្លាម។

បុរសកាន់សាសនាឥស្លាមម្នាក់ ដែលបានស្លាប់នោះ ត្រូវបានក្រុមនុស្សចូលទៅវាយដំ ដល់ក្នុងរោងជាងរបស់ខ្លួន។

នគរបាលបានប្រកាសថា បានឃាត់ខ្លួន មនុស្ស១៣នាក់ ដែលជាប់សង្ស័យ ក្នុងអំពើហិង្សាថ្មីៗទាំងនោះ។ បណ្ដាញសង្គម មានដូចជាហ្វេសប៊ុក (Facebook) វ៉ាត់ស្អាប់ (WhatsApp) យូធូប (YouTube) និងអ៊ិនស្ដាហ្គ្រាម (Instagram) ត្រូវបានរាំងខ្ទប់ក្នុងថ្ងៃចន្ទ និងបន្តរាំងខ្ទប់ រហូតដល់ថ្ងៃអង្គារ។

ការរាំងខ្ទប់ត្រូវបានអះអាងបន្ថែម ដោយក្រុមហ៊ុនផ្គត់ផ្អង់ប្រព័ន្ធអ៊ិនធើណែត ដោយបញ្ជាក់ថា ការរាំងខ្ទប់នេះ មានបំណងដាក់កំហិត កុំឲ្យការចែកចាយសារញុះញង់ ឲ្យមានអំពើហិង្សា បន្តរីករាលដាល។

អំពើហិង្សាបានផ្ទុះឡើង ក្នុងបណ្ដាខេត្តភាគពាយ័ព្យ នៃប្រទេស នៅចំរដូវអាហារបួស របស់សាសនិកឥស្លាម ៣សប្ដាហ៍ក្រោយអំពើភេរវកម្មបំផ្ទុះគ្រាប់បែក ថ្ងៃ២១ ខែមេសា ដែលបណ្ដាលឲ្យមនុស្ស ២៥៨នាក់ស្លាប់។ អំពើហិង្សាប្រឆាំងបណ្ដាជនឥស្លាម បានកើតឡើងតាំងពីថ្ងៃអាទិត្យ ជាពិសេសនៅក្នុងខេត្ត «Chilaw»។

ប្រទេសស្រីលង្កា ជាប្រទេសកាន់សាសនាព្រះពុទ្ធ និងមានអ្នកកាន់សាសនាឥស្លាម ប្រមាណជា១០% និងសាសនាគ្រឹស្តិ៍ ប្រមាណជា៧,៦%៕



លំអិតបន្ថែមទៀត

ដំណឹង

អាជ្ញាធរបារាំង​តាមប្រមាញ់​«ជនជិះកង់» ក្នុង​ការបំផ្ទុះ​គ្រាប់បែក​បង្កៃ​នៅលីយ៉ុង

អាជ្ញាធរបារាំង​កំពុងតាមប្រមាញ់​«ជនជិះកង់»​ម្នាក់ យ៉ាងសកម្ម​បំផុត។ ជនម្នាក់នេះ ទំនងជាប់សង្ស័យ នៅក្នុងហេតុការណ៍បំផ្ទុះកញ្ចប់ផ្លុងចោល នៅខាងមុខហាងនំប៉័ង កណ្ដាលក្រុងលីយ៉ុង (ភាគខាងត្បូង) កាលពីថ្ងៃសុក្រសប្ដាហ៍មុន។ រហូតមកដល់ម៉ោងនេះ ការបំផ្ទុះ ដែលបង្ករបួសដល់មនុស្សច្រើននាក់ មិនមានក្រុមណាមួយចេញមុខ ...
ដំណឹង

ចាក់មនុស្សនៅលីយ៉ុង៖ ជនសង្ស័យ​ថាបាន​ទទួល​បញ្ជា​ពី​«សម្លេងអរូបី»

ជនសង្ស័យកាន់កាំបិត ដើរចាក់មនុស្ស ក្នុងក្រុង វីឡឺបាន (Villeurbanne – ជាយក្រុង លីយ៉ុង ភាគខាងត្បូងបារាំង) បានឆ្លើយប្រាប់អ្នកស៊ើបអង្កេត ថានៅពេលកើតហេតុនោះ ខ្លួនបានស្ដាប់ឮ«សម្លេងអរូបី» ដែលបញ្ជាឲ្យសម្លាប់មនុស្ស។ ...
ដំណឹង

វិបត្តិ Covid-19៖ បុរសម្នាក់​ដើរ​«ចាក់មនុស្ស»​នៅភាគ​ខាងត្បូង​បារាំង

បុរសម្នាក់ ត្រូវបានកងកម្លាំងនគរបាលឃាត់ខ្លួនភ្លាមៗ កាលពីមុននេះបន្តិច បន្ទាប់ពីបានធ្វើសកម្មភាព​«ចាក់មនុស្ស»​ដោយកាំបិត នៅក្រុង «Romans sur Isère» ស្ថិតក្នុងភាគខាងត្បូង នៃប្រទេសបារាំង។ ទូរទស្សន៍បារាំង «BFMTV» បានរាយការណ៍ថា​ ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.