ដំណឹងអាស៊ី-ប៉ាស៊ីភិក

រូបភាព​ផ្ទុះ​ភ្នំភ្លើង​ដ៏​សម្បើម ដែល​បង្ក​ឲ្យ​មាន​រលក​យក្ស​នៅ​ឥណ្ឌូនេស៊ី

ជាការថតផ្ដិតយករូបភាព ដោយអ្នកដំណើរនៅលើយន្ដហោះ «Susi Air» ហើយជារូបភាព ដែលបង្កភាពតក់ស្លុត ព្រឺអស់ទាំងកាយ ដោយហេតុថា ការផ្ទុះភ្នំភ្លើង «Anak Krakatoa» ដ៏សម្បើមនេះ បានធ្វើឲ្យដីភ្នំសឹងតែមួយកំណាត់ បានបាក់ធ្លាក់ចូលទៅក្នុងសមុទ្រ មុននឹងរលកយក្ស «Tsunami» ចាប់ទម្រង់ជារូបរាងឡើង ហើយបោកចេញពីទីនោះ ឆ្ពោះទៅកាន់តំបន់ឆ្នេរនៅជុំវិញ។

រូបភាពខាងក្រោម បង្ហាញពីដំណាក់កាល ជាបន្តបន្ទាប់ ដែលធ្វើឲ្យមានរលកយក្ស។

ប្រសិនជាមានការបកស្រាយ បង្ហាញពីហនិភ័យដ៏ខ្ពស់ នៃគ្រោះរលកយក្ស នៅពេលដែលហេតុការណ៍ បានកើតរួចហើយនេះ សម្រាប់អាជ្ញាធរឥណ្ឌូនេស៊ី ទំនងជាមិនបានខ្វល់ខ្វាយអ្វីប៉ុន្មានឡើយ និងថែមទាំងប្រាប់ឲ្យបណ្ដាជន អ្នករស់នៅលើតំបន់ឆ្នេរជុំវិញ ឲ្យរក្សាការស្ងៀមស្ងាត់នោះផង។

បន្ទាប់ពីភ្នំភ្លើង បានផ្ទុះបញ្ចេញកំអែ ដ៏សន្ធោសន្ធៅ ហើយទឹកសមុទ្រ មានសភាពបោកកញ្ជ្រោលឡើងខ្លាំងនោះ អ្នកនាំពាក្យអង្គភាពគ្រប់គ្រងគ្រោះធម្មជាតិ របស់ប្រទេស​ឥណ្ឌូនេស៊ី បានបង្ហោះសារនៅលើបណ្ដាញសង្គមថា «គ្មានការគម្រាមកំហែង ដោយគ្រោះរលកយក្សទេ»។

ប៉ុន្តែសារនេះ ត្រូវបានលប់ចេញ នៅប៉ុន្មានម៉ោងក្រោយមក និងជំនួសដោយសារ«សុំទោស» និងការទទួលស្គាល់ថា «គ្រោះរលកយក្ស មិនត្រូវបានដឹងជាមុនឡើយ ដោយហេតុថា គ្មានវត្តមានប្រព័ន្ធត្រួតពិនិត្យភូមិសាស្ត្រ»។

តុល្យភាពចុងក្រោយ និងជាបណ្ដោះអាសន្ន បានអះអាងថា មនុស្ស២៨១នាក់ បានស្លាប់ និងជាង១០០០នាក់ រងរបួស ខណៈមនុស្ស៥៧នាក់ផ្សេងទៀត បានបាត់ខ្លួន។ នេះ បើតាមតួលេខ ផ្ដល់ដោយអាជ្ញាធរឥណ្ឌូនេស៊ី។ ក្រុមអ្នកជួយសង្គ្រោះ កំពុងបន្តការរុករករបស់ផងខ្លួន ជាមួយនឹងក្ដីសង្ឃឹមថា នឹងរកឃើញអ្នករស់រានមានជីវិត ពីក្នុងគំនរបាក់បែកដ៏រង្គាល និងខ្លោចផ្សារ ដែលគ្របដណ្ដប់​នៅគ្រប់ទិសទី ក្នុងតំបន់៕



លំអិតបន្ថែមទៀត

កម្ពុជា

Covid-19៖ កម្ពុជាមាន​២ករណី​ទៀត ជាអ្នកដំណើរ​មកពី​ ឥណ្ឌូនេស៊ី

ពី​ចំណោម​អ្នកដំណើរ​​៤៦នាក់ ដែលជិះយន្ដហោះ មកពីប្រទេស ឥណ្ឌូនេស៊ី ប្រទេសកម្ពុជា បានរកឃើញករណីឆ្លង ជំងឺ«Covid-19» ចំនួនពីរនាក់ ដែលជាជនជាតិ​ខ្មែរ។ នេះ បើ​តាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលកម្ពុជា ដែលបានធ្លាក់មកដល់​ដៃ​អ្នក​សារព័ត៌មាន ...
ដំណឹង

រលក​យក្ស​នៅ​ឥណ្ឌូនេស៊ី៖ តួលេខកើន ២២២នាក់ស្លាប់ ៨៤៣នាក់របួស

«យ៉ាងហោច មនុស្ស២២២នាក់ បានស្លាប់ មនុស្ស ៨៤៣នាក់ បានរងរបួស និង២៨នាក់ផ្សេងទៀត បានបាត់ខ្លួន» នេះ បើតាមតុល្យភាពបណ្ដោះអាសន្ន ដែលធ្លាក់មកដល់ចុងក្រោយបំផុត ផ្ដល់ដោយលោក «Sutopo ...
ដំណឹង

ឥណ្ឌូនេស៊ី៖ ទិដ្ឋភាពដ៏ព្រឺព្រួច នៃការផ្ទុះភ្នំភ្លើង​«Sinabung»

ភ្នំភ្លើង«Sinabung» នៃកោះស៊ូម៉ាត្រា (ប្រទេសឥណ្ឌូនេស៊ី) បានបញ្ចេញកំហឹងក្រេវក្រោក ក្នុងព្រឹកថ្ងៃអង្គារទី២ ខែមីនា ឆ្នាំ២០២១ ដោយ​បញ្ចេញកំអែទៅក្នុងអាកាស ឡើងខ្ពស់ដល់ជាង៥គីឡូម៉ែត្រ។ គ្រោះមហន្តរាយ ត្រូវបានវាយតម្លៃ ក្នុងកម្រិត៣ភាគ៤ តែអាជ្ញាធរឥណ្ឌូនេស៊ី​មិនបានប្រកាស​ភាពអាសន្នទេ ...

Comments are closed.

យល់ស៊ីជម្រៅផ្នែក ដំណឹង

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

ដំណឹង

ទាហានអ៊ុយក្រែន​ដែលត្រូវរ៉ុស្ស៊ី​បាញ់សម្លាប់ ក្លាយជា«វីរបុរសជាតិ»

ទាហានអ៊ុយក្រែនដែលត្រូវកងទ័ពរ៉ុស្ស៊ីបាញ់សម្លាប់ ត្រូវបានកំណត់អត្ថសញ្ញាណ និងប្រកាសឲ្យក្លាយជា«វីរបុរសជាតិ»។ នេះ បើតាមទីភ្នាក់ងារសន្តិសុខអ៊ុយក្រែន «SBU» និងការថ្លែង របស់ប្រធានាធិបតីអ៊ុយក្រែន លោក «Volodymyr Zelensky» នៅល្ងាចថ្ងៃអាទិត្យទី១២ ខែមិនា។ ...