ដំណឹងអាស៊ី-ប៉ាស៊ីភិក

រលក​យក្ស​នៅ​ឥណ្ឌូនេស៊ី៖ តួលេខកើន ២២២នាក់ស្លាប់ ៨៤៣នាក់របួស

«យ៉ាងហោច មនុស្ស២២២នាក់ បានស្លាប់ មនុស្ស ៨៤៣នាក់ បានរងរបួស និង២៨នាក់ផ្សេងទៀត បានបាត់ខ្លួន» នេះ បើតាមតុល្យភាពបណ្ដោះអាសន្ន ដែលធ្លាក់មកដល់ចុងក្រោយបំផុត ផ្ដល់ដោយលោក «Sutopo Purwo Nugroho» អ្នកនាំពាក្យរបស់អង្គភាពជាតិឥណ្ឌូនេស៊ី ទទួលបន្ទុកគ្រប់គ្រងគ្រោះធម្មជាតិ ដោយបញ្ជាក់បន្ថែមថា តួលេខខាងលើ អាចកើនឡើង នៅក្នុងម៉ោងខាងមុខ។

រលកយក្សបានវាយពន្លិចអ្វីៗ នៅលើប្រជុំកោះនៃប្រទេសឥណ្ឌូនេស៊ី ភាគខាងត្បូងកោះស៊ូម៉ាត្រា និងភាគខាងលិចកោះជ្វា។ ហេតុការណ៍បានកើតឡើង នៅវេលាម៉ោងប្រមាណជា ២១និង៣០យប់ថ្ងៃសៅរ៍ ទី២២ ខែធ្នូ ឆ្នាំ២០១៨ ដែលបណ្ដាលមកពីការផ្ទុះភ្នំភ្លើង ឈ្មោះ «Anak Krakatoa» ដែលស្ថិតនៅកណ្ដាលឈូងសមុទ្រ នៃប្រជុំកោះទាំងនោះ។

មន្ត្រីអ្នកនាំពាក្យដដែល បានបញ្ជាក់ពីតុល្យភាព នៃជនរងគ្រោះ ដែលត្រូវបានរាប់ដឹង ក្នុងជំហានដំបូង ឲ្យដឹងថា មនុស្សស្លាប់មានចំនួន ១៦៨នាក់ របួសមានចំនួន ៧៤៥នាក់ និងបាត់ខ្លួន មានចំនួន ៣០នាក់។ លោកថា ក្នុងខណះនេះ ក្រុមអ្នកជួយសង្គ្រោះ កំពុងបន្តធ្វើការរុករក យ៉ាងដិតដល់ នូវជនរងគ្រោះដទៃទៀត។

រូបភាពបង្ហោះនៅលើបណ្ដាញសង្គម បានបង្ហាញពីទិដ្ឋភាព នៃការបោកពន្លិច ទៅលើភូមិដ្ឋានអ្នកស្រុក និងជាពិសេស ទៅលើឆ្នេរខ្សាច់ «Carita» ដ៏ល្បីល្បាញ នៃកោះជ្វា។ លោក «Sutopo Purwo Nugroho» បានបញ្ជាក់បន្ថែមថា អាគារផ្ទះសម្បែងរាប់រយខ្នង ត្រូវបានរលកយក្សបោកពន្លិច នាំយកទៅ និងធ្វើឲ្យខូចខាតជាដំណំ។

របាយការណ៍ របស់សារព័ត៌មានក្នុងស្រុកមួយចំនួន បានបន្ទោសរដ្ឋាភិបាល និងអាជ្ញាធរឥណ្ឌូនេស៊ី ពីការភ័ន្ដច្រឡំក្នុងការប្រកាសភាពអាសន្ដ ជុំវិញការផ្ទុះភ្នំភ្លើង ដែលបង្កឲ្យមានរលកយក្សដូច្នេះ។ អ្នកនាំពាក្យអង្គភាពខាងលើ បានសំដែងការសោកស្ដាយ ចំពោះភាពចន្លោះប្រហោង ហើយបានសរសេរសារសុំទោស ទៅដល់ប្រជាជនអ្នករងគ្រោះ។

ភ័ន្ដច្រឡំ ដោយហេតុថា ភ្នំភ្លើងខាងលើ បានឲ្យសញ្ញា និងបញ្ចេញផ្សែងខ្មៅ តាំងពីមួយសប្ដាហ៍មកហើយ តែទើបនឹងផ្ទុះចេញជាផ្កាភ្លើង នៅរសៀលថ្ងៃសៅរ៍ វេលាម៉ោង៤។ ក្រោយពីការផ្ទុះនោះ បណ្ដាជនរស់នៅលើកោះក្នុងតំបន់ បានសម្ដែងការព្រួយបារម្ភដែរ ដោយសារពួកគេបានដឹង ពីរលកសមុទ្រធំៗ។ តែគឺអាជ្ញាធរឥណ្ឌូនេស៊ី ជាអ្នកប្រកាសឲ្យប្រជាជនរក្សាភាពស្ងប់ស្ងៀម ដោយពន្យល់ថា រលកធំៗបណ្ដាលមកពីទឹកជោរ និងមិនបណ្ដាល ឲ្យមានរលកយក្សនោះទេ។

ប្រទេសឥណ្ឌូនេស៊ី ជាប្រជុំកោះរាប់ពាន់ ដែលស្ថិតនៅលើចង្អូរ នៃខ្សែចែកស្រទាប់ផែនដី។ ដោយហេតុនេះ ទើបប្រទេសនេះ សម្បូរទៅដោយភ្នំភ្លើង ដល់ទៅ១២៧ ដែលនៅមានសកម្មភាព និងងាយទទួលរងគ្រោះ ពីបន្ទុះភ្នំភ្លើង និងការរញ្ជួយដីជាទីបំផុត។

កាលពីចុងខែកញ្ញាកន្លងទៅ គ្រោះរលកយក្សមួយ ដែលបណ្ដាលពីគ្រោះរញ្ជួយដី ក្នុងកម្រិត៧,៥រិច្ឆទ័រ បានកំទេចក្រុង «Palu» និងតំបន់ជុំវិញ បណ្ដាលឲ្យមានមនុស្សស្លាប់ ជាច្រើនពាន់នាក់៕

មូលហេតុដែលការផ្ទុះភ្នំភ្លើង បង្កឲ្យកើតទៅជារលកយក្ស។


លំអិតបន្ថែមទៀត

កម្ពុជា

Covid-19៖ កម្ពុជាមាន​២ករណី​ទៀត ជាអ្នកដំណើរ​មកពី​ ឥណ្ឌូនេស៊ី

ពី​ចំណោម​អ្នកដំណើរ​​៤៦នាក់ ដែលជិះយន្ដហោះ មកពីប្រទេស ឥណ្ឌូនេស៊ី ប្រទេសកម្ពុជា បានរកឃើញករណីឆ្លង ជំងឺ«Covid-19» ចំនួនពីរនាក់ ដែលជាជនជាតិ​ខ្មែរ។ នេះ បើ​តាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលកម្ពុជា ដែលបានធ្លាក់មកដល់​ដៃ​អ្នក​សារព័ត៌មាន ...
ដំណឹង

ឥណ្ឌូនេស៊ី៖ ទិដ្ឋភាពដ៏ព្រឺព្រួច នៃការផ្ទុះភ្នំភ្លើង​«Sinabung»

ភ្នំភ្លើង«Sinabung» នៃកោះស៊ូម៉ាត្រា (ប្រទេសឥណ្ឌូនេស៊ី) បានបញ្ចេញកំហឹងក្រេវក្រោក ក្នុងព្រឹកថ្ងៃអង្គារទី២ ខែមីនា ឆ្នាំ២០២១ ដោយ​បញ្ចេញកំអែទៅក្នុងអាកាស ឡើងខ្ពស់ដល់ជាង៥គីឡូម៉ែត្រ។ គ្រោះមហន្តរាយ ត្រូវបានវាយតម្លៃ ក្នុងកម្រិត៣ភាគ៤ តែអាជ្ញាធរឥណ្ឌូនេស៊ី​មិនបានប្រកាស​ភាពអាសន្នទេ ...
កំសាន្ដ

ចាប់​បាន​ពស់ថ្លាន់​យក្ស​ប្រវែង​៨ម៉ែត្រ​មួយ​ក្បាល នៅ​ឥណ្ឌូនេស៊ី

អ្នកភូមិមួយក្រុម ក្នុងស្រុក «Pucuang Anam» លើកោះស៊ូម៉ាត្រា (ឥណ្ឌូនេស៊ី) បានចាប់បានពស់ថ្លាន់យក្សមួយក្បាល ប្រវែងមិនតិចជាង៨ម៉ែត្រ នៅខណៈពេល ដែលសត្វល្មូនដ៏ធំនេះ កំពុង​ស្រងល់​ដោយសារ វាទើបនឹងលេបចំណី ចូលក្នុងខ្លួន។ ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.