ដំណឹងអាស៊ី-ប៉ាស៊ីភិក

ចិន៖ អ្នកកាសែតម្នាក់ជាប់គុក​១៥ឆ្នាំ ព្រោះផ្សាយ​ពីអំពើ​​ពុករលួយ ​ក្នុងបក្ស​

ព្រោះផ្សាយ​ពីអំពើ​​ពុករលួយ ក្នុងបក្ស​កុម្មុយនីស្ដិ៍​ និងរដ្ឋាភិបាល​ចិន អ្នកសារព័ត៌មាន​មួយរូប ត្រូវបាន​តុលាការប្រជាជន ក្រុង«Guiyang» ខេត្ត«Guizhou» ផ្ដន្ទាទោស​ឲ្យជាប់​ពន្ធនាគារ ១៥ឆ្នាំ។ ការផ្តន្ទាទោសនេះ បានរងការរិះគន់ខ្លាំងក្លា ពីអង្គការ​អ្នកយក​ព័ត៌មាន​គ្មាន​ព្រំដែន (RWF /RSF) ដែលឃ្លាំមើលពីករណីនេះ យ៉ាងដិតដល់។

លោក «Chen Jieren» អាយុ៤៨ឆ្នាំ បានត្រូវផ្ដន្ទាទោស កាលពីថ្ងៃទី៣០ ខែមេសា​កន្លង​មក ឲ្យជាប់ក្នុងពន្ធនាគារ ចំនួន១៥ឆ្នាំ ពីបទ«ញុះញង់ឲ្យមានជម្លោះ បង្កចលាចល» និងបទ​បានប្រព្រឹត្តិ នូវ«ការជំរិតទារប្រាក់ ការធ្វើជំនួញខុសច្បាប់ និងអំពើពុករលួយ»។

បន្ថែមពីលើទោស ​ជាប់ពន្ធនាគារ លោក «Chen Jieren» នៅរងការពិន័យជាប្រាក់ ប្រមាណ​ជា៧លានយ័ន (ត្រូវជា ជិត១លានអ៊ឺរ៉ូ ឬជាង១លានដុល្លារ)។ ប្រាក់​ពិន័យ​នេះ មានកម្រិតស្មើនឹងប្រាក់ខែ ចំនួន៥៣ឆ្នាំ របស់អ្នកសារព័ត៌មានម្នាក់ នៅក្នុង​ប្រទេស​ចិនកុម្មុយនីស្ដិ៍។

ប្អូនប្រុស​របស់អ្នកកាសែត គឺលោក «Chen Weiren» ដែលជាអ្នកបង្ហោះ​អត្ថបទ នៅតាម​គេហទំព័រ ក៏ត្រូវបានផ្ដន្ទាទោស ឲ្យជាប់ពន្ធនាគារ៤ឆ្នាំដែរ ជាមួយនឹង​ប្រាក់​ពិន័យ ១សែនយ័ន (ត្រូវជា ១ ៣០០អ៊ឺរ៉ូ ឬ ១ ៤០០ដុល្លារ)។

កាលពីអំឡុងខែកក្កដា ឆ្នាំ២០១៨ លោក «Chen Jieren» រួមនឹងភរិយា ប្អូនប្រុសពីររូប និងសហការីពីរនាក់ទៀត ត្រូវបានអាជ្ញាធរឃាត់ខ្លួន ហើយដាក់ឲ្យរស់នៅ  ក្នុងអាគារមួយ ដាច់​ដោយ​ឡែកពីគេឯង។ អាគារនោះ ត្រូវបានអាជ្ញាធរហៅថា ជា«លំនៅដ្ឋាន​ក្រោម​ការឃ្លាំ​មើល»។ តែសម្រាប់អ្នក​ដែលធ្លាបស្គាល់ បានហៅអាគារនោះ ថាជា​«គុកងងឹត»​របស់ប្រទេស​ចិន។

នៅមុនពេល​ក្លាយជា​អ្នកសារព័ត៌មានឯករាជ្យ លោក «Chen Jieren» ធ្លាប់ធ្វើការ​ឲ្យប្រព័ន្ធឃោសនា របស់របបកុម្មុយនីស្ដិ៍ ជាច្រើនកន្លែង។ តែលោក តែងត្រូវបាន​បណ្ដេញចេញ ដោយហេតុ​មកពី​ជំហររិះគន់ នៅក្នុងអត្ថបទ​របស់លោក។

ការផ្ដន្ទាទោសប្រឆាំងអ្នកសារព័ត៌មានខាងលើ រងការថ្កោលទោស ពីអង្គការ «RSF» ដែលមានជំនាញ ខាងឃ្លាំមើលសេរីភាពសារព័ត៌មាន នៅជុំវិញពិភពលោក។ ពីទីស្នាក់ការធំ​របស់ «RSF» ដែលស្ថិត​ក្នុងរដ្ឋធានីប៉ារីស (បារាំង) លោក «Cédric Alviani» នាយកទទួលបន្ទុក កិច្ចការអាស៊ីខាងកើត របស់អង្គការនេះ បានស្នើឲ្យ​ក្រុង​ប៉េកាំង លុបចោលសាលក្រម និងដោះលែងអ្នកសារព័ត៌មាន​ខាងលើ ជាបន្ទាន់។

លោក «Cédric Alviani» បានថ្លែងឡើងថា៖

«ជាក់ស្ដែងណាស់ ការផ្ដន្ទាទោស​សព្វគ្រប់បែបយ៉ាង  ដែលហាក់នាំយើង ឱ្យវិលត្រលប់​ទៅរក​សម័យ​ម៉ៅនិយម​វិញនេះ មានគោលបំណង​ធ្វើជាគំរូ ដើម្បីកុំឱ្យអ្នកកាសែតចិន​ដទៃទៀត ហ៊ានរិះគន់​របបកុម្មុយនីស្ដិ៍ តទៅទៀត។»

«RSF» បានបន្តបរិហារទៀតថា ប្រទេសចិន គឺជា«ពន្ធនាគារ»ដ៏ធំ សម្រាប់​អ្នក​សារព័ត៌មាន ទាំងបែបប្រយោល និងដោយផ្ទាល់។ ហើយប្រទេសនេះ ទទួលបាន​ចំណាត់ថ្នាក់ នៅក្នុងសន្ទស្សសេរីភាពសារព័ត៌មាន យ៉ាងទាប និងជិតចុងគេបង្អស់ គឺចំណាត់ថ្នាក់​លេខ ១៧៧ ពីក្នុងចំណោមប្រទេស១៨០ នៃបញ្ជីសន្ទស្ស​ឆ្នាំ២០២០ របស់អង្គការ «RSF» ដែលទើបនឹងចេញផ្សាយ កាលពីចុងខែកន្លងទៅ៕



លំអិតបន្ថែមទៀត

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន៖ រ៉ុស្ស៊ី ផ្លោងគ្រាប់​សំដៅ​«អង់តែនទូរទស្សន៍»នៅគៀវ

មនុស្ស៥នាក់បានស្លាប់ និង៥នាក់ផ្សេងទៀត បានរងរបួស នៅក្នុងការផ្លោងគ្រាប់ដោយកងទ័ពរ៉ុស្ស៊ី សំដៅកម្ទេច«អង់តែនទូរទស្សន៍» នៅរដ្ឋធានីគៀវ ប្រទេសអ៊ុយក្រែន កាលពីប្រមាណជា​មួយម៉ោងមុននេះ។ នេះ បើតាមតុល្យភាពដំបូង ដែលផ្ដល់ដោយអាជ្ញាធរអ៊ុយក្រែន ទទួលបន្ទុកគ្រប់គ្រងភាពអាសន្ន។ ការវាយប្រហារនោះ ...
របាយការណ៍

ហេតុអ្វី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ មើលមិនឃើញ​ពីជ័យជំនះ របស់ ត្រាំ?

តើប្រព័ន្ធផ្សព្វផ្សាយអាមេរិក មើលមិនឃើញ​ពីជ័យជំនះ របស់លោក ដូណាល់ ត្រាំ (Donald Trump) ឬ​យ៉ាង​ដូចម្ដេច? ប្រព័ន្ធ​ផ្សព្វផ្សាយ​​ទាំង​នោះ បាន​ដឹកនាំ​ការអង្កេតមួយ ដោយខ្លួនឯង ដើម្បីស្វែងយល់​ពីហេតុការណ៍នេះ ហើយ​​ទស្សនាវដ្ដី​​មនោរម្យ.អាំងហ្វូ ...
កម្ពុជា

«ប្រទេសរំដួល និយាយ​ប្រឆាំង​ក៏ជាប់គុក និយាយតាម​ក៏ជាប់គុក»

ធ្វើម៉េចទៅអញ្ចឹង? នៅប្រទេស«រំដួល» និយាយ​ប្រឆាំង​ក៏ជាប់គុក ហើយបើងាក មក​និយាយ​តាម ក៏ជាប់គុក? នេះជាប្រតិកម្មមួយ ពីក្នុងចំណោម ប្រតិកម្មជាច្រើន ជុំវិញ​ការចាប់ខ្លួន អ្នកសារព័ត៌មានមួយរូប កាលពីថ្ងៃទី៧ ខែមេសាកន្លងទៅ ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.