មហាសេដ្ឋីចិន​ លោក ជេក ម៉ា (Jack Ma) បានបាត់ដំណឹងសូន្យឈឹង តាំងពីចុងខែតុលាកន្លងទៅ បន្ទាប់ពីលោកត្រូវបាន​អាជ្ញាធរចិនកោះហៅ ភ្លាមៗក្រោយការថ្លែងសុន្ទរកថាមួយ របស់លោក ដែលរិះគន់ទៅដល់របបក្រុងប៉េកាំង។

សារព័ត៌មានអង់គ្លេស «The Financial Times» បានអះអាងថា លោក ម៉ា បានបាត់ខ្លួនតាំងពីថ្ងៃទី២៤ ខែតុលា។ នៅថ្ងៃនោះ មហាសេដ្ឋីដែលមានប្រាក់លំដាប់ទី២៥ ក្នុងពិភពលោក បានថ្លែងសុន្ទរកថាមួយ រិះគន់នយោបាយដឹកនាំ របស់រដ្ឋាភិបាលចិន​កុម្មុយនីស្ដិ៍ ដោយបានអំពាវនាវក្រុងប៉េកាំង ឲ្យធ្វើកែទម្រង់វិស័យហិរញ្ញវត្ថុ។

សារព័ត៌មានបារាំង «Ouest France» បានពន្យល់លំអិតថា ភ្លាមៗក្រោយការថ្លែងនោះ ស្ថាបនិកសហគ្រាសយក្ស «Alibaba» លោក ជេក ម៉ា ត្រូវបានអាជ្ញាធរ​កោះហៅ ហើយក៏បាត់ដំណឹងរបស់លោក សូន្យឈឹងចាប់ពីពេលនោះមក។ នៅលើបណ្ដាញសង្គម​ទ្វីសធើរ សារចុងក្រោយបង្អស់របស់លោក ត្រូវបានបង្ហោះ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០។

រឿងរ៉ាវបន្តបន្ទាប់ ក៏កាន់តែអាក្រក់ដែរ សម្រាប់រូបលោក នឹងសហគ្រាសយក្ស «Alibaba»។ នោះ គឺរដ្ឋាភិបាលចិន​បានសម្រេចព្យួរ​ធនាគារ «ANT» ពីទីផ្សារភាគហ៊ុន។ ធនាគារមួយនេះ ជាផ្នែកមួយនៃសហគ្រាស «Alibaba» ហើយការសម្រេចរបស់រដ្ឋាភិបាល បង្កឲ្យតម្លៃភាគហ៊ុន របស់សហគ្រាស ធ្លាក់ចុះយ៉ាងខ្លាំង។

«Jack Ma» VS «Pékin»

កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ក្រុងប៉េកាំង បានប្រកាសបើក​ការស៊ើបអង្កេត​មួយឡើង ដោយសង្ស័យសហគ្រាសរបស់លោក ជេក ម៉ា ថាបានអនុវត្តន៍ជំនួញ ដែលមាន«ភាពអុងអាត់»តែឯង។ នៅចំពោះហេតុការណ៍ទាំងនេះ គេមិនឃើញមហាសេដ្ឋីរូបនេះ ចេញមុខមកធ្វើប្រតិកម្ម ឬដោះស្រាយទេ។

ក្នុងខែវិច្ឆិកា លោក ម៉ា ត្រូវចូលរួមធ្វើជាចៅក្រម ដើម្បីសម្រេចសេចក្ដី នៅក្នុងកម្មវិធីផ្ដាច់ព្រ័ត្រមួយ ហៅថា «Africa’s Business Heroes» ដែលរូបលោកផ្ទាល់ ជាអ្នកផ្ដួចផ្ដើមគំនិត។ តែគេបែជាឃើញសហសេវិនី របស់លោក ជាអ្នកទៅចូលរួមជំនួសវិញ។ សហសេវិនីរូបនោះ បានបកស្រាយពីអវត្តមាន របស់លោក ម៉ា ថាមកពីលោកមានកម្មវិធីច្រើនផ្សេង ដែលពិបាក​ឲ្យលោកដកខ្លួន មកចូលរួមក្នុងកម្មវិធីខាងលើ។

សារព័ត៌មានបារាំង «Le Monde» បានរាយការណ៍បន្ថែមថា របបកុម្មុយនីស្ដិ៍ចិន តែងមានទម្លាប់កម្ចាត់នរណាក៏ដោយ ដើម្បីបំបិទមាត់ជននោះ កុំឲ្យធ្វើការរិះគន់ ទៅលើខ្លួន។

«Le Monde» ក៏បានលើកយកសំដី របស់លោកមហាសេដ្ឋីចិនមួយរូបទៀត ឈ្មោះ «Guo Wengui» ដែលបាននិយាយទុកមុន  អំពីលោក ជេក ម៉ា មកបញ្ជាក់ដែរ។ លោក «Guo Wengui» ដែលបានរត់គេច​ពីប្រទេសចិន ក្នុងឆ្នាំ២០១៤ បានអះអាង​កាលពី​ឆ្នាំ២០១៩​ ថាក្នុងឆ្នាំ២០២០ខាងមុខ លោក ម៉ា អាចនឹងមានវាសនា ដេកក្នុងគុក ឬដល់ថ្នាក់ស្លាប់  ដោយហេតុថា ប្រទេសចិន​មានបំណង ចង់ត្រួតត្រាលើ​សហគ្រាស​របស់លោក៕



លំអិតបន្ថែមទៀត

កម្ពុជា

សម រង្ស៊ី៖ ហ៊ុន សែន ឲ្យចិន​ធ្វើអាណានិគម​លើកម្ពុជា ព្រោះ​ខ្លាចការ«បះបោរ»

មេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានអះអាងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានហៅបរទេស​ឲ្យមក​«ការពារអំណាច»​ឲ្យលោក ដោយហេតុថា បុរសខ្លាំងកម្ពុជាខ្លាចពលរដ្ឋកម្ពុជាងើប«បះបោរ»ប្រឆាំងលោក។ លោក សម ...
វិភាគ អត្ថាធិប្បាយ

ពលរដ្ឋបញ្ចេញមតិ ចាំបាច់​ត្រូវ​លាបពណ៌​បន្ថែម?

តែងមានពាក្យនិយាយតៗ គ្នាថា បើសិនជាពលរដ្ឋនិយាយអ្វី ប៉ះពាល់ដល់ភាពអវិជ្ជមាននៅក្នុងសង្គម ម្ចាស់សំដីច្បាស់ជាត្រូវគេចាត់ទុកថា ជាក្រុមបក្សប្រឆាំង។ តែពាក្យនិយាយតៗគ្នាខាងលើ អាចនឹងក្លាយជា «សុភាសិតសង្គម» ដ៏មានប្រសិទ្ធិភាព ដោយហេតុថា រាល់ពាក្យសំដីរបស់ពលរដ្ឋ ចេះតែត្រូវ​ក្រុមអ្នកនយោបាយ ...
ដំណឹង

បើករថយន្ដ​បុកចូល​ហ្វូងមនុស្ស​នៅចិន ស្លាប់​យ៉ាងតិច​៦នាក់

បុរសម្នាក់បានបើករថយន្ដ បុកចូលហ្វូងមនុស្ស ក្នុងព្រឹកថ្ងៃសុក្រនេះ នៅកណ្ដាលក្រុង « Zaoyang» នៃខេត្ត «Hubei» ភាគកណ្ដាលនៃប្រទេសចិន។ ហេតុការណ៍បានបណ្ដាលឲ្យមនុស្ស ស្លាប់​យ៉ាងតិច​៦នាក់ និងរបួសយ៉ាងហោច ៧នាកផ្សេងទៀត។ ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.