ដំណឹងអាស៊ី-ប៉ាស៊ីភិក

ទិដ្ឋភាព​«ខ្យល់គួច»​សមុទ្រ ដែល​បំភ័យ​តំបន់​ឆ្នេរ​ម៉ាឡេស៊ី

បើពន្យល់តាមលក្ខណៈវិទ្យាសាស្ត្រ គឺបាតុភូត​«ខ្យល់គួច»របៀបនេះ បានកើតឡើង ដោយសារខ្យល់ត្រជាក់ បានបក់ផាត់ ពីលើទឹកសមុទ្រដែលក្ដៅ (ដោយសាររដូវនេះ ជារដូវក្ដៅ ហួតហែង) ប្រៀបបាននឹងពេល បើកគម្របឆ្នាំងទឹកដាំពុះដូច្នេះ។ 

ព្រឹត្តិការណ៍«ខ្យល់គួច»នោះ មានរយៈពេលប្រមាណជា ៤០នាទី។ វាបានកើតឡើង នៅក្បែរតំបន់ឆ្នេរ នៃខេត្ត «Penang» ភាគខាងលិចប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩នេះ បន្ទាប់ពីខ្យល់សមុទ្រ បានបក់បោក ក្នុងសន្ធឹកដ៏ខ្លាំងនោះមក។

ប៉ុន្តែខ្យល់គួចរបៀបនេះ កើតឡើងតែនៅលើផ្ទៃសមុទ្រប៉ុណ្ណោះ និងមិនអាចកើតមាន នៅលើដីគោកបានទេ ដោយសារតែវាត្រូវការទឹក ដើម្បីគួចឡើងទៅលើ។ អញ្ចឹងហើយ បានជាពេលវារំកិលខ្លួន មកលើតំបន់ឆ្នេរ​ដែលជាដីគោក វាបានថមថយឥទ្ធិពលរបស់វាទៅ ដោយឯកឯង។

សេចក្ដីរាយការណ៍ របស់សារព័ត៌មានក្នុងស្រុក បានឲ្យដឹងថា ខ្យល់គួចខាងលើ មិនបានបង្កគ្រោះថ្នាក់ ឲ្យនរណាម្នាក់ឡើយ តែបានបង្កឲ្យផ្ទះសម្បែង និងអាគារមួយចំនួន រងការខូចខាតច្រើនគួរសម៕



លំអិតបន្ថែមទៀត

កំសាន្ដ

ការផ្ទុះភ្នំភ្លើងដ៏កម្រ ដែលចេញតែភក់ នៅម៉ាឡេស៊ី

ភ្នំភ្លើងផ្ទុះឡើង តែគ្មានផ្កាភ្លើងទេ ៖ នោះជាការផ្ទុះភ្នំភ្លើងដ៏កម្រ ដែលចេញតែភក់ និងមានរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។ ហេតុការណ៍នេះ កើតឡើងនៅក្នុងរដ្ឋ«Sabah» នៃប្រទេសម៉ាឡេស៊ី កាលពីថ្ងៃអាទិត្យ ទី១៨ ខែកញ្ញាកន្លងមក។ ភ្នំភ្លើងនោះ ...
ដំណឹង

ស្តេច​ម៉ាឡេស៊ី រាជនុញ្ញត​ឲ្យ​នាយករដ្ឋមន្ត្រី មហាធា លាលែង​ពីតំណែង

ការស្នើសុំ«លាលែង​ពីតំណែង» របស់លោកនាយករដ្ឋមន្ត្រី មហាធា មហាមេដ (Mahathir Mohamad) ទទួលបានរាជានុញ្ញាត ពីព្រះមហាក្សត្រម៉ាឡេស៊ីហើយ នៅល្ងាចថ្ងៃចន្ទម្សិលម៉ិញ។ នេះ បើតាមការអះអាង របស់រដ្ឋាភិបាលម៉ាឡេស៊ី ក្នុងយប់ថ្ងៃដដែល។ ...
កម្ពុជា

Covid-19៖ ហ៊ុន សែន ឲ្យបិទជើង​ហោះហើរ ពីម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានបញ្ជាឲ្យបិទជើងហោះហើរទាំងឡាយ ពី​ប្រទេស​ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី ដើម្បីបង្ការការរាតត្បាត ជំងឺ «Covid-19»។ បទបញ្ជា​នេះ នឹងត្រូវអនុវត្តន៍ ចាប់ពីថ្ងៃទី១ ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.