ដំណឹងអាស៊ី-ប៉ាស៊ីភិក

នេប៉ាល់ ៖ យន្ដហោះ១គ្រឿង ហោះ​បុក​ឧទ្ធម្ភាគចក្រ​២គ្រឿង ស្លាប់​៣នាក់

គ្រោះថ្នាក់យន្ដហោះធុនតូចមួយគ្រឿង ប្រភេទ «Let-410»
គ្រោះថ្នាក់យន្ដហោះធុនតូចមួយគ្រឿង ប្រភេទ «Let-410»

កាលពីថ្ងៃអាទិត្យ ទី១៤ ខែមេសា ឆ្នាំ២០១៩ម្សិលម៉ិញ យន្ដហោះធុនតូចមួយគ្រឿង ប្រភេទ «Let-410» បានហោះងើបខ្លួនមិនបានល្អ ពីព្រលានយន្ដហោះ «Lukla» ដ៏ខ្លីមួយ ដែលស្ថិតនៅលើចង្កេះភ្នំ និងជាមាត់ច្រក នៃភ្នំអេវើរេស របស់ប្រទេស នេប៉ាល់ ។

អាជ្ញាធរតំបន់ បានអះអាងថា យន្ដហោះបានជ្រុល ទៅបុកឧទ្ធម្ភាគចក្រ ចំនួនពីរគ្រឿង ដែលកំពុងចតនៅលើដី បង្កឲ្យមាន​មនុស្សស្លាប់ ៣នាក់ និងរបួស បីនាក់។ ជនរងគ្រោះដល់ជីវិត ទាំងបីនាក់ មានជំនួយការបើកបរម្នាក់ នគរបាលឈរនៅលើដីម្នាក់ និងនគរបាលម្នាក់ទៀត បានផុតដង្ហើម បន្ទាប់ពីត្រូវបានដឹក ដល់មន្ទីរទេព្យ​ នៅឯរដ្ឋធានី កាតាម៉ាន់ឌូ។

អាជ្ញាធរបានបញ្ជាក់ថា យន្ដហោះ«Let-410» ត្រូវហោះងើបខ្លួន ឆ្ពោះទៅកាន់រដ្ឋធានី កាតាម៉ានឌូ វិញ តែនៅពេលហោះឡើង យន្ដហោះបានងាកចេញ ពីផ្លូវហោះហើរ។ មិនទាន់មានការបញ្ជាក់ ពីមូលហេតុដែលនាំ ឲ្យកើតមានគ្រោះថ្នាក់ នេះនៅឡើយ។

ព្រលានយន្ដហោះនៅលើចង្កេះភ្នំមួយនេះ មានឈ្មោះមួយទៀត គឺព្រលានយន្ដហោះ «Tenzing-Hillary» ដែលជាឈ្មោះ របស់អ្នកដើរឡើងភ្នំម្នាក់ ដែលធ្វើដំណើរ ទៅដល់កំពូលភ្នំដ៏ខ្ពស់បំផុតនេះ បានមុនគេ។

ស្ថានភាពរបស់ព្រលាន ដែលស្ថិត​នៅលើចង្កេះភ្នំ និងមានប្រវែងតែ៥០០ម៉ែត្រ នៃផ្លូវហោះហើរ បានធ្វើឲ្យវា ក្លាយជាព្រលានយន្ដហោះមួយ ដែលងាយទទួលគ្រោះថ្នាក់ជាងគេ នៅលើពិភពលោក។

ព្រលាននេះ គ្មានប្រព័ន្ធត្រួតពិនិត្យអាកាសទេ។ អ្នកបើកបរយន្ដហោះ ត្រូវហោះជ្រែកអាកាស ដើម្បីស្វែងរកការចុះចត នៅត្រង់ចម្លោះជ្រលងភ្នំ ដែលគ្របដណ្ដប់ ដោយពំនូកទឹកកក ដ៏ក្រាស់ និងជួនកាល ត្រូវជួបនឹងស្ថានភាពឧត្តុនិយម ដ៏អាក្រក់។

កាលពីឆ្នាំ២០០៨ គ្រោះថ្នាក់យន្ដហោះមួយ បានសម្លាប់អ្នកដំណើរទាំងអស់ ដែលមានចំនួន១៨នាក់។ នៅពេលនោះ មានតែអ្នកបើកបរម្នាក់ប៉ុណ្ណោះ ដែលបានរួចជីវិត។

បើទោះជាប្រទេសនេះ មានចរាចរណ៍ផ្លូវអាកាស រីកចម្រើនខ្លាំងបែបណាក្ដី តែកង្វះជំនាញច្បាស់លាស់ ផ្នែកបើកបរយន្ដហោះ និងកង្វះការថែទាំ-ត្រួតពិនិត្យយន្ដហោះ បានធ្វើឲ្យប្រទេស នេប៉ាល់ ទទួលគ្រោះធ្លាក់យន្ដហោះ ជារឿយៗ។

គួរបញ្ជាក់ដែរថា សហភាពអ៊ឺរ៉ុប បានហាមឃាត់គ្រប់ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ នៃប្រទេសនេប៉ាល់ ដោយមិនឲ្យធ្វើការហោះហើរ ចូលទៅក្នុងដែនអាកាសរបស់ខ្លួនទេ៕



លំអិតបន្ថែមទៀត

របាយការណ៍

ភាពខ្ជីខ្ជារបស់កងទ័ពម៉ាឡេស៊ី រួមចំណែកក្នុងការបាត់យន្ដហោះ MH370

ការបាត់ខ្លួន យ៉ាងអាថ៌កំបាំងនៃយន្ដហោះ «MH370» របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ី​អ៊ែរឡាញ (Malaysia Airlines) កាលពីខែមិនា ឆ្នាំ២០១៤ មានចំណែកទទួលខុសត្រូវមួយភាគ ពីកងទ័ពម៉ាឡេស៊ី។ នេះ បើតាមការស្រាវជ្រាវមួយ ...
ដំណឹង

MH17៖ ប្រទេសម៉ាឡេស៊ី ទាមទារ​រក​យុត្តិធម៌

ប្រទេសម៉ាឡេស៊ី បានទាមទាររកយុត្តិធម៌ នៅថ្ងៃពុធម្សិលម៉ិញ តាមរយៈចំណាត់ការ​​ដ៏ម៉ឺងម៉ាត់​មួយ ទៅកាន់​តុលាការ​អន្តរជាតិ ដើម្បី​វិន្និច្ឆ័យ​ទោស​អ្នកទទួលខុសត្រូវ ក្នុងការធ្លាក់យន្ដហោះប៊ូអីង ដែលមានជើង​ហោះ​ហើរ​លេខ «MH17» ក្នុង​ប្រទេស​អ៊ុយក្រែន កាល​ពី​ខែ​កក្កដា ឆ្នាំ២០១៤កន្លងទៅ។ ការទាមទារនេះ ...
កីឡា និងបច្ចេកវិទ្យា

សំដី​ចុងក្រោយ​«ដ៏រន្ធត់»​របស់​កីឡាករ សាឡា ខ្សែប្រយុទ្ធ​ថ្មី​របស់ក្រុម កាឌីហ្វ

នៅខណៈពេលកីឡាករ បានចូលក្នុងយន្ដហោះ តែយន្ដហោះនៅមិនទាន់ហោះ ងើបខ្លួននៅឡើយ កីឡាករ អេមីល្យាណូ សាឡា (Emiliano Sala) បានបញ្ជូនសារ​ជាសម្លេង​«ដ៏រន្ធត់»​មួយ ទៅឲ្យមនុស្សជិតដិតរបស់ខ្លួន តាមរយៈប្រព័ន្ធផ្ញើរសារ «WhatsApp»។ ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.