«សត្វ​ក្រពើ» ៖ ការខ្វែងគំនិត និងការប្រើសង្គ្រាមពាក្យសំដី ឆ្លើយឆ្លងគ្នា រវាងក្រុមនិយម កឹម សុខា និងក្រុមនិយម សម រង្ស៊ី ហាក់មានអណ្ដាតភ្លើងកាន់តែខ្លាំងឡើងៗ ជាពិសេសការប្រើប្រាស់ភាសាខ្លាំងៗ ពីសំណាក់មន្ត្រីគណបក្ស ដែលនៅស្និតជាមួយលោក កឹម សុខា។ ប្រសិនជាមេដឹកនាំគណបក្សមួយចំនួន ដែលស្និតនឹងលោក សម រង្ស៊ី ហាក់​រក្សាភាពស្ងាត់ស្ងៀម មិនធ្វើការតបតរវិញនោះ តែអ្នកគាំទ្រគណបក្ស ដែលមាននិន្នាកា ស្និតអតីត​ប្រធានគណបក្ស មិនបានស្ងាត់មាត់ទេ។

កញ្ញា សុខា ដែលដាក់ឈ្មោះ «និរតី ជំនោរ» នៅលើបណ្ដាញសង្គម បានយកសារ​ទាក់ទង​គ្នា​ជាឯកជន ចំនួនពីរ យកមកបង្ហោះ​នៅលើគណនេយ្យ​របស់កញ្ជា។ សារឯកជនទីមួយ ទំនងជាសរសេរដោយលោក អេង ឆៃអ៊ាង អនុប្រធានគណបក្ស​បង្ហើបប្រាប់ថា គឺលោក សម រង្ស៊ី ជាអ្នកឧទេសនាមឲ្យកញ្ញា កឹម មនោវិទ្យា ចូលជា​សមាជិក​គណៈកម្មាធិការអចិន្ត្រៃយ៍គណបក្ស និងប្រាប់គេឯងឲ្យបោះឆ្នោតគាំទ្រកូនស្រីលោក កឹម សុខា រូបនេះថែមទៀត។

សារឯកជនទីពីរ ទំនងជាសរសេរដោយកញ្ញា កឹម មនោវិទ្យា ខ្លួនឯង បញ្ជាក់ថា គឺលោក សម រង្ស៊ី ទៀតហើយ ជាអ្នក​អនុញ្ញាតឲ្យកញ្ញាបានឈរឈ្មោះ ជាបេក្ខនារីតំណងរាស្ត្រ ដែលជាកូតា​មកពី​គណបក្ស សម រង្ស៊ី ដោយ​ហេតុថា បើឈរខាងកូតាគណបក្សសិទ្ធិមនុស្ស ខ្លាចរងការរិះគន់ថា គ្រួសារនិយម។

កញ្ញា «និរតី ជំនោរ» ដែលរស់ក្នុងប្រទេសកាណាដា បានសរសេរបន្ថែម នៅអមនឹង​ការបង្ហោះសារនោះថា៖ «សម​ រង្ស៊ី​ និង​ប្រពន្ធគាត់​ ផ្ចុងផ្តើម​នាង​ មនោវិទ្យា ណាស់​ ទើបនាងក្លាយ​ជាសមាជិកអចិន្ត្រៃយ៍ ហើយឲ្យឈរ​តំណាងរាស្ត្រ​ កូតា​ សម​ រង្ស៊ី​ ទៀត… ទីបំផុត​ ក្រពើ​ សុទ្ធ»។

សម​ រង្ស៊ី​ និង​ ប្រពន្ធគាត់​ ផ្ចុងផ្តើម​ នាង​ មនោវិទ្យាណាស់​ ទើនាងក្លាយជាសមាជិកអចិន្ត្រែយ៏​ ហើយអោយឈរតំណាងរាស្ត្រ​ កូតា​ សម​ រង្ស៊ី​ ទៀត… ទីបំផុត​ ក្រពើ​ សុទ្ធ

Gepostet von និរតី ជំនោរ am Mittwoch, 5. Dezember 2018

យ៉ាងណា គេមិនអាចបញ្ជាក់ពីសារឯកជននោះ ថាជាសារពិត ឬយ៉ាងណាទេ។ ប៉ុន្តែប្រភពមួយ ចេញពីផ្ទៃក្នុង​គណបក្ស​សង្គ្រោះជាតិ បានអះអាងពីដំណើររឿងនៅពេលនោះ ប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ថាជាការពិត។

ជាថ្មីម្ដងទៀត ទស្សនាវដ្ដី​បាន​ព្យាយាម​ទាក់ទងកញ្ញា កឹម មនោវិទ្យា តាមរយៈសារឆ្លើយឆ្លង ទាំងឯកជន និងជា​សាធារណៈ ក្នុងបណ្ដាញសង្គម ដើម្បីសុំការបំភ្លឺដោយផ្ទាល់ តែមិនខុសពីលើកមុនៗទេ កូនស្រីច្បង​ប្រធាន​គណបក្ស​ប្រឆាំងរូបនេះ មិនបានអើពើ​ក្នុងការឆ្លើយតប ជាមួយអ្នកសារព័ត៌មានឡើយ៕



លំអិតបន្ថែមទៀត

កម្ពុជា

សម រង្ស៊ី អះអាង​នឹង​ត្រឡប់​ចូល​ស្រុក​វិញ ក្នុងពេល​ដ៏ខ្លី​ខាង​មុខ

បន្ទាប់ពីប្រកាសដោយខ្លួនលោក ជាច្រើនដង ជុំវិញថ្ងៃវិលត្រឡប់ចូលស្រុកវិញ ក្នុងពេលកន្លងមកនោះ នៅចុងសប្ដាហ៍កន្លងមកនេះ ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានអះអាងជាថ្មីទៀត ថាលោកនឹងវិលត្រឡប់ ចូលប្រទេសកម្ពុជាវិញ នៅក្នុងពេលដ៏ខ្លី ...
កម្ពុជា

ស ខេង សម្រេចប្ដឹង សម រង្ស៊ី នៅឯ… តុលាការ​កម្ពុជា !

មិនខុសពីការអះអាង របស់មន្ត្រីអ្នកនាំពាក្យ លោក ផៃ ស៊ីផាន ដែលថា បុរសខ្លាំងទី១ និងទី២ នៃរបបក្រុងភ្នំពេញ នឹងប្ដឹងលោក សម រង្ស៊ី ឡើងទៅតុលាការនោះឡើយ។ ...
កម្ពុជា

CNRP អះអាងថា មិនភ្លេចជន​ដែល​ត្រូវបាន​សម្លាប់ ក្រោមរបប ហ៊ុន សែន

គណបក្សសង្គ្រោះជាតិ (CNRP) អះអាងថា ខ្លួននឹងមិនភ្លេច​ជនរងគ្រោះ​ជាច្រើន​នាក់ ដែលត្រូវបានសម្លាប់ យ៉ាងឃោរឃៅ និងអយុត្តិធម៌ នៅក្រោមរបបដឹកនាំ​របស់​លោក​​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឡើយ។ នេះ បើតាមសារនយោបាយមួយ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.