កំសាន្ដវីដេអូ ពីនេះពីនោះ

ការជួយសង្គ្រោះ តាម​ឧទ្ធម្ភាគចក្រ ដែល​ធ្វើឲ្យ​«វិលមុខ»

ស្ត្រីចំណាស់អាយុ៧៥ឆ្នាំមួយរូប បានឆ្លងកាត់ការជួយសង្គ្រោះ ដ៏កម្របានជួបមួយ តាម​ឧទ្ធម្ភាគចក្រ កាលពីថ្ងៃអង្គារមុន ចេញពីជ្រលងភ្នំ «Piestewa» ក្នុងរដ្ឋអារីហ្សូណា (Arizona)។

ជនរងគ្រោះបានដួល និងបានរងរបួសត្រង់មុខ ហើយទទួលបានការជួយសង្គ្រោះភ្លាមៗ ពីក្រុមអ្នកជួយសង្គ្រោះ ដែលបានទៅដល់ទីកន្លែងកើតហេតុ តាម​ឧទ្ធម្ភាគចក្ររបស់ពួកគេ។

តែនៅពេលដែលគ្រែ ដែលទ្រស្ត្រីវ័យចំណាស់ ត្រូវបានលើកឡើងមក តាម​ឧទ្ធម្ភាគចក្រ ខ្សែពួរមួយដែលសម្រាប់ចងគ្រែ ឲ្យមានលំនឹង បានរបូតពីគ្រែ។ ការបូតនោះ បានបណ្ដាលឲ្យគ្រែជនរងគ្រោះ ដែលស្ថិតនៅខាងក្រោម វិលបន្តិចម្ដងៗ ហូតដល់វិលខ្ញាល់ យកតែមែនទែន ប្រៀបបាននឹងស្លាបឧទ្ធម្ភាគចក្រខាងលើដូច្នេះ។

តែទោះជាយ៉ាងណា ក៏ឧទ្ធម្ភាគចក្រ បានដឹកនាំជនរងរបួស មកដល់មន្ទីរពេទ្យ ប្រកបដោយសុវត្ថិភាព។ នៅទីនោះ ស្ត្រីវ័យចំណាស់បានវិលមុខ និងក្អួតចង្អោរអស់ជាច្រើននាទី តែគាត់មិនមានរបួសអ្វីបន្ថែម លើសពីរបួសរបស់គាត់ ដែលមាននៅលើភ្នំនោះទេ។ នេះបើតាមការអះអាង របស់ «ABC News»។

នាយក្រុមជួយសង្គ្រោះ នៃក្រុង «Phoenix» (រដ្ឋអារីហ្សូណា) បានពន្យល់ថា ជីវិតរបស់ជនរងគ្រោះ មិនរងការប៉ះពាល់ទេ ហើយថា​ ខ្សែពួរដែលទប់លំនឹងគ្រែ បានដាច់ជាលើកទីពីរ ពីក្នុងចំណោមការជួយសង្គ្រោះ ចំនួន២១០លើក សម្រាប់រយៈពេល៦ឆ្នាំមកនេះ៕

Injured hiker flown off Piestewa Peak

🚁HELICOPTER RESCUE 🚁 Phoenix Fire officials say a 74-year-old woman was flown off of Piestewa Peak this morning after she suffered an injury. She was taken to a trauma center for evaluation: bit.ly/2In21mb

Publiée par ABC15 Arizona sur Mardi 4 juin 2019


លំអិតបន្ថែមទៀត

កម្ពុជា

ក្រុងភ្នំពេញ​រំលឹក​ស្ថានទូត​អាមេរិក បន្ទាប់ពី​បង្ហោះសារ​ថា កឹម សុខា ស្អាតស្អំ

ការបង្ហោះសារថា «លោក កឹម សុខា ស្អាតស្អំ» នៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់ស្ថានទូតសហរដ្ឋអាមេរិក កាលពីល្ងាចម្សិលម៉ិញ បានបង្កឲ្យក្រសួងការបរទេស របស់របបដឹកនាំក្រុងភ្នំពេញ ចេញមុខធ្វើប្រតិកម្មនៅថ្ងៃនេះ ដោយហៅការបង្ហោះនោះ ថាជា«ទង្វើក្នុងទិសដៅលំអៀង» ...
កម្ពុជា

«សង្គមស៊ីវិល»ជិត១០០ បារម្ភ​ពីការវិលទៅអតីតកាល បើបាត់​«EBA-GSP»

ក្រុមអ្នកវិភាគ-អ្នកឃ្លាំមើល រួមនឹងអង្គការ​-សង្គមស៊ីវិល ប្រមាណជា៨៥នាក់/ស្ថាប័ន បានចេញសេចក្ដីថ្លែងការណ៍រួមមួយ នៅថ្ងៃនេះ សំដែងការព្រួយបារម្ភ ចំពោះស្ថានភាពនយោបាយ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក្រោយពីអ្វីមួយ ដែលពួកគេទាំងនេះ បានអះអាងថា ការគោរពសិទ្ធិមនុស្ស និងគោលការណ៍ប្រជាធិបតេយ្យ ...
ដំណឹង

បោះឆ្នោត​ប្រធានាធិបតីអាមេរិក៖ ត្រាំ ធ្លោយមាត់​អាចទទួលស្គាល់​«បរាជ័យ»

ប្រធានាធិបតីចប់អាណត្តិ លោក ដូណាល់ ត្រាំ (Donald Trump) ទំនងជាបាន​ទទួលស្គាល់​​ដោយប្រយោល «បរាជ័យ»របស់លោក ក្នុងការបោះឆ្នោតប្រធានាធិបតី ឆ្នាំ២០២០។ លោកបានធ្លោយមាត់​ដូច្នេះ នៅក្នុងសន្និសីទសារព័ត៌មាន ក្នុងរសៀលថ្ងៃសុក្រ​ទី១៣ ...

យល់ស៊ីជម្រៅផ្នែក កំសាន្ដ

កំសាន្ដ

ខឹម វាសនា ថា«ស្រីចរិតថោក»​ស្លៀកពាក់ប្រពៃណី​«ដេញប្រុស»

កំសាន្ដ

បាល់ទាត់​ពិភពលោក​ផ្នែកស្រី៖ ប្រកួតឈ្នះរួច​ត្រូវបានចាប់… ថើបមាត់ !

កីឡាការិនីអេស្ប៉ាញមួយរូប ត្រូវបានប្រធានសហព័ន្ធបាល់ទាត់ នៃប្រទេសអេស្ប៉ាញចាប់«ថើបមាត់» បន្ទាប់ពីក្រុមជម្រើសជាតិផ្នែកស្ត្រី របស់ប្រទេសនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ កាលពីយប់ថ្ងៃអាទិត្យ ទី២០ ខែសីហា ក្នុងកីឡដ្ឋាន«Australia stadium» នៃក្រុងស៊ីដនី ...
កំសាន្ដ

ការផ្ទុះភ្នំភ្លើងដ៏កម្រ ដែលចេញតែភក់ នៅម៉ាឡេស៊ី

ភ្នំភ្លើងផ្ទុះឡើង តែគ្មានផ្កាភ្លើងទេ ៖ នោះជាការផ្ទុះភ្នំភ្លើងដ៏កម្រ ដែលចេញតែភក់ និងមានរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។ ហេតុការណ៍នេះ កើតឡើងនៅក្នុងរដ្ឋ«Sabah» នៃប្រទេសម៉ាឡេស៊ី កាលពីថ្ងៃអាទិត្យ ទី១៨ ខែកញ្ញាកន្លងមក។ ភ្នំភ្លើងនោះ ...

Comments are closed.