ដំរីសមុទ្រ​មួយក្បាល បានដើរឡើងគោក និងបានវង្វេងផ្លូវ ដោយបានដើរចុះដើរឡើង ឆ្លងពីផ្លូវមួយទៅផ្លូវមួយ បង្កការភ្ញាក់ផ្អើល ដល់អ្នកភូមិមិនតិចទេ។

ហេតុការណ៍កើតឡើង កាលពីយប់ថ្ងៃទី៦ ខែតុលា ក្នុងក្រុង «Puerto Cisnes» ដែលជាក្រុងឆ្នេរសមុទ្រ ស្ថិតក្នុងភាគកណ្ដាល នៃប្រទេសឈីលី (អាមេរិកខាងត្បូង)។

បើទោះជាប្រទេសឈីលី ស្ថិតក្នុងការប្រកាសភាពអាសន្ន ដើម្បីប្រយុទ្ធប្រឆាំងនឹងរោគរាគត្បាត «Covid-19» ក៏ដោយ តែមន្ត្រីអាជ្ញាធរ រួមនឹងអ្នកភូមិ ប្រមាណជា៥០នាក់ បានពង្រាយគ្នា ដើម្បីនាំសត្វ«ដំរីសមុទ្រ​មួយក្បាល»នេះ វិលទៅកាន់ទឹកដី និងផ្ទះសម្បែងដើម​របស់វាវិញ។

ការនាំសត្វសមុទ្រ ឲ្យវិលចូលទឹកវិញ បានប្រើពេល ជាច្រើនម៉ោង។ យ៉ាងណា រូបភាពដែលផ្តិតបាន ពីព្រឹត្តិការណ៍ដ៏កម្រនេះ បានចល័ត និងត្រូវបានចែករំលែក នៅពាសពេញពិភពលោក មកទល់នឹងថ្ងៃនេះ៕

⛔#AHORA 📢 Vecinos observan el paso de un elefante marino por las calles de Puerto Cisnes. Mamífero lleva más de 6 cuadras fuera de su hábitat.

Gepostet von Manuel Novoa am Montag, 5. Oktober 2020

📢#AHORA ⛔ Elefante Marino finalmente llegó al final de la ciudad en la parte alta de Puerto Cisnes.

Gepostet von Manuel Novoa am Montag, 5. Oktober 2020


លំអិតបន្ថែមទៀត

កំសាន្ដ

កំពុងជិះស្គី… ស្រាប់តែងាកក្រោយ ឃើញខ្លាឃ្មុំ កំពុងតាមប្រមាញ់

ក្នុងខណៈកំពុងជិះស្គី ចុះជម្រាលភ្នំយ៉ាងរំភើយ បុរសអ្នកលេងស្គីម្នាក់នេះ ត្រូវបានអ្នកនៅក្នុងហេតុការណ៍ផ្សេងទៀត ស្រែកប្រាប់ឲ្យដឹង… ពីវត្តមាននៃ«សត្វខ្លាឃ្មុំ»មួយក្បាល ដែល«កំពុងតាមប្រមាញ់»គាត់។ ហេតុការណ៍ បានកើតឡើងកាលពីចុងសប្ដាហ៍កន្លងមក ក្នុងក្រុង «Predeal» ដែលជាក្រុងនៅលើភ្នំ (ភាគកណ្ដាល) ...
កំសាន្ដ

ចិន៖ បាឡែនឈ្មោល​មួយក្បាល​ទំងន់ ៤០តោន ស្លាប់ក្នុង​ឆកសមុទ្របូហៃ

ត្រីបាឡែនឈ្មោលមួយក្បាល ដែលមានបណ្ដោយ ប្រវែង១៨ម៉ែត្រ និងទំងន់ ៤០តោន ត្រូវបានរកឃើញស្លាប់ នៅឆកសមុទ្របូហៃ (Bohai) ក្បែរក្រុង «Dalian» (ខេត្តលៀវនីង ភាគឦសានប្រទេសចិន)។ នេះ ...
កំសាន្ដ

សេះតឿដ៏ចម្លែក «Martha» មានសុខភាពល្អ​បន្ទាប់ពី​រកបាន​ម្ចាស់ថ្មី

សហរដ្ឋអាមេរិក៖ សេះតឿដ៏ចម្លែក មួយក្បាលនេះ មិនត្រូវបានម្ចាស់ដើមរបស់វា យកចិត្តទុកដាក់ចិញ្ចឹមថែរក្សាទេ នៅពេលវាឃើញពន្លឺថ្ងៃដំបូង ដោយហេតុពីបញ្ហាសុខភាព។ វាកើតមក មានជើងខ្លីៗ ខុសពីសេះធម្មតា។ ប៉ុន្តែនៅថ្ងៃនេះ ជាមួយនឹងគ្រួសារអ្នកស្រី «Stacy ...

យល់ស៊ីជម្រៅផ្នែក កំសាន្ដ

កំសាន្ដ

ខឹម វាសនា ថា«ស្រីចរិតថោក»​ស្លៀកពាក់ប្រពៃណី​«ដេញប្រុស»

កំសាន្ដ

បាល់ទាត់​ពិភពលោក​ផ្នែកស្រី៖ ប្រកួតឈ្នះរួច​ត្រូវបានចាប់… ថើបមាត់ !

កីឡាការិនីអេស្ប៉ាញមួយរូប ត្រូវបានប្រធានសហព័ន្ធបាល់ទាត់ នៃប្រទេសអេស្ប៉ាញចាប់«ថើបមាត់» បន្ទាប់ពីក្រុមជម្រើសជាតិផ្នែកស្ត្រី របស់ប្រទេសនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ កាលពីយប់ថ្ងៃអាទិត្យ ទី២០ ខែសីហា ក្នុងកីឡដ្ឋាន«Australia stadium» នៃក្រុងស៊ីដនី ...
កំសាន្ដ

ការផ្ទុះភ្នំភ្លើងដ៏កម្រ ដែលចេញតែភក់ នៅម៉ាឡេស៊ី

ភ្នំភ្លើងផ្ទុះឡើង តែគ្មានផ្កាភ្លើងទេ ៖ នោះជាការផ្ទុះភ្នំភ្លើងដ៏កម្រ ដែលចេញតែភក់ និងមានរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។ ហេតុការណ៍នេះ កើតឡើងនៅក្នុងរដ្ឋ«Sabah» នៃប្រទេសម៉ាឡេស៊ី កាលពីថ្ងៃអាទិត្យ ទី១៨ ខែកញ្ញាកន្លងមក។ ភ្នំភ្លើងនោះ ...

Comments are closed.