កំសាន្ដតារា ជនល្បី

គ្រួសារ អូបាម៉ា នឹង​មកធ្វើ​វិស្សមកាល​១សប្ដាហ៍ នៅ​ភាគ​ខាងត្បូង​បារាំង

អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) និងគ្រួសាររបស់លោក នឹងធ្វើវិស្សមកាល រយៈពេលមួយសប្ដាហ៍ នៅក្នុងទឹកដីភាគខាងត្បូង នៃប្រទេសបារាំង។

សារព័ត៌មានបារាំង បានរាយការណ៍ថា លោក អូបាម៉ា រួមនឹងភរិយា អ្នកស្រី មីឆែល (Michelle) និងកូនស្រីទាំងពីររបស់លោក នឹងមកដល់ព្រលានយន្ដហោះ នៃក្រុង «Avignon» នៅវេលាម៉ោង៩ និង៣០នាទី យប់ថ្ងៃសុក្រ ទី១៤ ខែមិថុនានេះ។

ប៉ុន្តែបើទោះជាសារព័ត៌មាន បានចុះផ្សាយពីដំណឹងនេះ ជាចំហរក្ដី តែការការពារ​សន្តិសុខ​សុវត្ថិភាព ដ៏ខ្ពស់បំផុត នឹងធ្វើឲ្យគេមិនដឹងថា តើគ្រួសារអតីតប្រធានាធិបតី នៃប្រទេសមហាអំណាច ត្រូវចេញពីយន្ដហោះ តាមច្រកណា ហើយជិះរថយន្ដអ្វី ជាបន្តឡើយ។

គេគ្រាន់តែដឹងថា អតីតប្រធានាធិបតី បានជួលផ្ទះវីឡាមួយ នៅក្នុងក្រុង «Villeneuve-lez-Avignon» ដើម្បីស្នាក់នៅ ក្នុងរយៈពេលនៃវិស្សមកាល ដ៏ខ្លីនេះ។

សារព័ត៌មានតំបន់ នៅក្នុងភាគខាងត្បូងបារាំង បានអះអាងទៀតថា ភ្នាក់ងារសម្ងាត់អាមេរិក-បារាំងជាច្រើននាក់ នឹងរួមគ្នាមានវត្តមាន នៅក្បែរអតីតប្រធានាធិបតី ដើម្បីធានាដល់សុវត្ថិភាព របស់លោក និងគ្រួសារ។ នេះ គេនៅមិនទាន់រាប់ ពីភ្នាក់ងារនគរបាល​​ចេញមុខ ជាច្រើនទៀត របស់អាជ្ញាធរបារាំង ដែលនឹងត្រូវដាក់ពង្រាយ នៅក្នុងតំបន់​ផងដែរ​នោះទេ៕



លំអិតបន្ថែមទៀត

ដំណឹង

បណ្ដាជនបារាំង​ធ្វើបាតុកម្ម​ឧទ្ទិសដល់គ្រូបង្រៀន ដែលត្រូវបាន​«កាត់ក»

ប្រតិកម្មបានផ្ទុះឡើង នៅពេញផ្ទៃប្រទេសបារាំង ក្នុងថ្ងៃអាទិត្យនេះ ដើម្បីឧទ្ទិសដល់គ្រូបង្រៀនមួយរូប ដែលត្រូវបាន​«កាត់ក» ដោយភេរវជន កាលពីថ្ងៃសុក្រ និងបង្ហាញពីការរួបរួម នៃប្រជាជាតិមួយ ដើម្បីប្រឆាំងនឹងទង្វើព្រៃផ្សៃ ជាពិសេសប្រឆាំង នឹងភាពជ្រុលនិយម នៃក្រុមអ្នកកាន់សាសនាអ៊ីស្លាម។ ...
ដំណឹង

អគ្គិភ័យ Notre-Dame ៖ គ្រោងសំណង់​ធ្វើពីថ្ម ត្រូវបាន​សង្គ្រោះ​

នៅមុននេះបន្តិច មេដឹកនាំក្រុមអ្នកលត់ អគ្គិភ័យ បានប្រកាសថា កម្លាំងរបស់លោកសង្គ្រោះបានទាំងស្រុង នូវផ្នែកសំណងធ្វើពីថ្ម របស់ព្រះវិហារ «Notre-Dame» ដ៏ល្បីរបស់រដ្ឋធានីប៉ារីស។ ដោយឡែកផ្នែកដំបូលខាងលើ ដែលមានគ្រោងសំណង់ធ្វើពីឈើនោះ ត្រូវបានព្រះអគ្គិត្របាក់ខ្ទេចអស់។ ឧត្ដមសេនីយ៍ ...
ដំណឹង

អតីត​រដ្ឋមន្ត្រី​មហាផ្ទៃ​បារាំង ត្រូវតុលាការ​ផ្តន្ទាទោស ឲ្យ​ជាប់គុក​១ឆ្នាំ

លោក ក្លូដ ហ្គេអង់ (Claude Guéant) អតីត​រដ្ឋមន្ត្រី​មហាផ្ទៃ​បារាំង និងជាអតីតដៃស្ដាំ របស់ប្រធានាធិបតីបារាំង លោក នីកូឡា សាកូហ្សី (Nicolas Sarkozy) ...

យល់ស៊ីជម្រៅផ្នែក កំសាន្ដ

កំសាន្ដ

ខឹម វាសនា ថា«ស្រីចរិតថោក»​ស្លៀកពាក់ប្រពៃណី​«ដេញប្រុស»

កំសាន្ដ

បាល់ទាត់​ពិភពលោក​ផ្នែកស្រី៖ ប្រកួតឈ្នះរួច​ត្រូវបានចាប់… ថើបមាត់ !

កីឡាការិនីអេស្ប៉ាញមួយរូប ត្រូវបានប្រធានសហព័ន្ធបាល់ទាត់ នៃប្រទេសអេស្ប៉ាញចាប់«ថើបមាត់» បន្ទាប់ពីក្រុមជម្រើសជាតិផ្នែកស្ត្រី របស់ប្រទេសនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ កាលពីយប់ថ្ងៃអាទិត្យ ទី២០ ខែសីហា ក្នុងកីឡដ្ឋាន«Australia stadium» នៃក្រុងស៊ីដនី ...
កំសាន្ដ

ការផ្ទុះភ្នំភ្លើងដ៏កម្រ ដែលចេញតែភក់ នៅម៉ាឡេស៊ី

ភ្នំភ្លើងផ្ទុះឡើង តែគ្មានផ្កាភ្លើងទេ ៖ នោះជាការផ្ទុះភ្នំភ្លើងដ៏កម្រ ដែលចេញតែភក់ និងមានរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។ ហេតុការណ៍នេះ កើតឡើងនៅក្នុងរដ្ឋ«Sabah» នៃប្រទេសម៉ាឡេស៊ី កាលពីថ្ងៃអាទិត្យ ទី១៨ ខែកញ្ញាកន្លងមក។ ភ្នំភ្លើងនោះ ...

Comments are closed.