កំសាន្ដសំណើច កំប្លែង

អ្នកគ្រូនិងសិស្ស (វគ្គទី៤) សំណើចខ្លី

សូមជូនសំណើចខ្លី៖ អ្នកគ្រូនិងសិស្ស (វគ្គទី៤)។ អ្នកគ្រូសួរទៅកូនសិស្ស នៅក្នុងថ្នាក់រៀន៖ នៅក្នុងគ្រួសារ តើនរណាធំជាងគេ?

សុខ ឆ្លើយថា៖ ប៉ា ធំជាងគេ
សៅ ឆ្លើយថា៖ ម៉ាក់ ធំជាងគេ
សួស ឆ្លើយថា៖ បងស្រីខ្ញុំធំជាងគេ
ស៊ាំ ឆ្លើយថា៖ ខ្ញុំធំជាងគេ

អ្នកគ្រូបន្តសំនួរ៖ ហេតុអ្វី?

សុខ៖ ព្រោះប៉ាខ្ញុំ គាត់ជាមេគ្រួសារ!
សៅ៖ ព្រោះម៉ាក់ខ្ញុំស្អាត កាន់លុយ ហើយរកចំណូល បានច្រើនជាងប៉ាឆ្ងាយណាស់!
សួស៖ ព្រោះសព្វថ្ងៃ បន្ទុកគ្រួសារនៅលើបងស្រី ប៉ា​ម៉ាក់គាត់ចាស់ហើយ។
ស៊ាំ៖ បើនរណាមិនធ្វើតាមខ្ញុំថា ខ្ញុំទាមទារ ខ្ញុំយំ ខ្ញុំងរឥឡូវ!

(សំណើច និងអត្ថបទរបស់ប្រិយមិត្ត)



លំអិតបន្ថែមទៀត

កំសាន្ដ

គ្រូពេទ្យ និងអ្នកជំងឺ (វគ្គទី២) សំណើចខ្លី

– ឱលោកគ្រូពេទ្យ ខ្ញុំមានអាការៈរាគរូស តាំងពីយប់មក មិនស្វាងសោះ សូមមេត្តាដាក់ថ្នាំ​អោយខ្ញុំបន្តិចមក ។ – ហើយ មុននឹងលោកប្អូនញ៉ាំអី ? – បាទលោកគ្រូពេទ្យ ...
កំសាន្ដ

និយាយ ត្រូវមានក្បាល មានកន្ទុយ – សំណើចខ្លី

ដោយខឹងនឹងអ្នកបំរើរបស់ខ្លួន ដែល«និយាយ»កំបុតកំបុយ គ្មានក្បាលគ្មានកន្ទុយ សេដ្ឋីក៏ដាក់បញ្ជាថា ៖ – ពីថ្ងៃនេះតទៅ បើឯងនៅតែនិយាយគ្មានក្បាល គ្មានកន្ទុយទៀត អញនឹងវាយអាឯង! អ្នកបំរើលឺហើយ ក៏ដើរឱនក្បាលចេញទៅ។ លុះមកដល់ថ្ងៃមួយ ...
កំសាន្ដ

«បងឯងឡើងមកនេះ…» សំណើចខ្លី

«បងឯងឡើងមកនេះ…»៖ ពូសុខកំពុងសង់ ទីលំនៅដ្ឋានរបស់ខ្លួន។ ថ្ងៃនេះ ដល់វេលាដែល ពូសុខត្រូវឡើងប្រក់ក្បឿង ពីលើដំបូលផ្ទះ ហើយគាត់ប្រក់​បានពាក់កណ្ដាល​ហើយ។ មើលទៅគាត់ ដូចជាអស់កម្លាំងជាខ្លាំង។ រំពេចនោះ លេចបុរសម្នាក់ទៀតមកដល់ ក៏ហៅពូសុខពីលើដំបូលផ្ទះ ...

យល់ស៊ីជម្រៅផ្នែក កំសាន្ដ

កំសាន្ដ

ខឹម វាសនា ថា«ស្រីចរិតថោក»​ស្លៀកពាក់ប្រពៃណី​«ដេញប្រុស»

កំសាន្ដ

បាល់ទាត់​ពិភពលោក​ផ្នែកស្រី៖ ប្រកួតឈ្នះរួច​ត្រូវបានចាប់… ថើបមាត់ !

កីឡាការិនីអេស្ប៉ាញមួយរូប ត្រូវបានប្រធានសហព័ន្ធបាល់ទាត់ នៃប្រទេសអេស្ប៉ាញចាប់«ថើបមាត់» បន្ទាប់ពីក្រុមជម្រើសជាតិផ្នែកស្ត្រី របស់ប្រទេសនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ កាលពីយប់ថ្ងៃអាទិត្យ ទី២០ ខែសីហា ក្នុងកីឡដ្ឋាន«Australia stadium» នៃក្រុងស៊ីដនី ...
កំសាន្ដ

ការផ្ទុះភ្នំភ្លើងដ៏កម្រ ដែលចេញតែភក់ នៅម៉ាឡេស៊ី

ភ្នំភ្លើងផ្ទុះឡើង តែគ្មានផ្កាភ្លើងទេ ៖ នោះជាការផ្ទុះភ្នំភ្លើងដ៏កម្រ ដែលចេញតែភក់ និងមានរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។ ហេតុការណ៍នេះ កើតឡើងនៅក្នុងរដ្ឋ«Sabah» នៃប្រទេសម៉ាឡេស៊ី កាលពីថ្ងៃអាទិត្យ ទី១៨ ខែកញ្ញាកន្លងមក។ ភ្នំភ្លើងនោះ ...

Comments are closed.