• អ្នកគ្រូនិងសិស្ស (វគ្គទី៤) សំណើចខ្លី

    សូមជូនសំណើចខ្លី៖ អ្នកគ្រូនិងសិស្ស (វគ្គទី៤)។ អ្នកគ្រូសួរទៅកូនសិស្ស នៅក្នុងថ្នាក់រៀន៖ នៅក្នុងគ្រួសារ តើនរណាធំជាងគេ? សុខ ឆ្លើយថា៖ ប៉ា ធំជាងគេសៅ ឆ្លើយថា៖ ម៉ាក់ ធំជាងគេសួស ឆ្លើយថា៖ បងស្រីខ្ញុំធំជាងគេស៊ាំ ឆ្លើយថា៖ ខ្ញុំធំជាងគេ អ្នកគ្រូបន្តសំនួរ៖ ហេតុអ្វី? សុខ៖ ព្រោះប៉ាខ្ញុំ គាត់ជាមេគ្រួសារ!សៅ៖ ព្រោះម៉ាក់ខ្ញុំស្អាត កាន់លុយ ហើយរកចំណូល បានច្រើនជាងប៉ាឆ្ងាយណាស់!សួស៖ ព្រោះសព្វថ្ងៃ បន្ទុកគ្រួសារនៅលើបងស្រី ប៉ា​ម៉ាក់គាត់ចាស់ហើយ។ស៊ាំ៖ បើនរណាមិនធ្វើតាមខ្ញុំថា ខ្ញុំទាមទារ ខ្ញុំយំ ខ្ញុំងរឥឡូវ! (សំណើច ...
  • អ្នកគ្រូនិងសិស្ស (វគ្គទី៣) សំណើចខ្លី

    អ្នកគ្រូ៖ ប្អូនមានផ្លែប៉ោម ៦ផ្លែ ហើយប្អូនចែក ឱ្យមិត្រភ័ក្ររបស់ប្អូនម្នាក់ទៀត បានញ៉ាំដែរ តើម្នាក់ៗស្មើ បានផ្លែប៉ោមប៉ុន្មាន ? ចូច៖ ប្រាំមួយអ្នកគ្រូ។ អ្នកគ្រូ៖ គិតម្ដងទៀត អោយស្រួលបួលទៅមើលកូន … ចូច៖ បាទ ផ្លែប៉ោមនៅនឹងខ្ញុំទាំងអស់ ប្រាំមួយ ! អ្នកគ្រូ៖ ហេតុអីក៏ប្រាំមួយ ក្រែងចែកនឹងពីរស្មើ ឬ ? ចូច៖ ពីព្រោះ មិត្តភ័ក្រខ្ញុំ គ្នាឈឺធ្មេញ មិនអាចញ៉ាំបាន អញ្ចឹងផ្លែប៉ោមនៅនឹងខ្ញុំទាំងអស់ ប្រាំមួយ ! អ្នកគ្រូ៖ … ...
  • អ្នកគ្រូនិងសិស្ស (វគ្គទី២) សំណើចខ្លី

    អ្នកគ្រូ៖ ម្ដាយកូនធ្វើបាននំបួនដាក់នៅក្នុងចាន។ ពេលម្ដាយកូនចេញទៅផ្សារបាត់ កូនយកញ៉ាំអស់មួយ តើនំនៅសល់ក្នុងចានប៉ុន្មាន ? ចូច៖ ពីរអ្នកគ្រូ។ អ្នកគ្រូ៖ គិតម្ដងទៀត អោយស្រួលបួលទៅមើលកូន … ចូច៖ បាទ នំនៅក្នុងចាននៅសល់ពីរ ! អ្នកគ្រូ៖ ហេតុអីក៏នៅសល់ពីរ … ចូច៖ ពីព្រោះ ប្អូនខ្ញុំឃើញខ្ញុំយកញ៉ាំ វាក៏យកតាមខ្ញុំញ៉ាំមួយទៀតដែរ ! អ្នកគ្រូ៖ … ???!!!
  • អ្នកគ្រូនិងសិស្ស (វគ្គទី១) សំណើចខ្លី

    អ្នកគ្រូ៖ មើលកូនចូច យើងត្រូវរៀនរាប់លេខថ្ងៃនេះ អ្នកគ្រូនឹងសួរកូននៅសំនួរខ្លះណា។ ចូច៖ បាទអ្នកគ្រូ។ អ្នកគ្រូ៖ ឧបមាថា កូនចូចមានពងបួន … ចូច៖ មិនពិត ! អ្នកគ្រូ៖ ឧបមាទេតើកូន ! គឺអ្នកគ្រូគ្រាន់តែឧបមាទេតើ … ចូច៖ តែវាមិនឡូហ្សិក ! អ្នកគ្រូ៖ អញ្ចឹង ឧបមាថាកូនមានស៊ុតបួន … ចូច៖ បាទ នេះបានវាឡូហ្សិក ។ អ្នកគ្រូ៖ …???!!!