កំសាន្ដនាទី«ជ័យនាងគ្រត»

ព័ត៌មាន​នាងគ្រត៖ កឹម សុខា មាន​ជំនិត​ជា​«ថីបក»

ព័ត៌មាន​នាងគ្រត៖ ខ្ញុំមិនសូវចេះភាសា«អង់គ្លេស»ច្រើនទេ តែគ្រាន់តែកេះៗ គ្រាន់នឹងបានឆ្អែកក្រពះ ជាមួយ​បងប្អូន អ្នកស្រុកស្រែចំការយើងដែរ ណាទាន។ ហើយឮសូរព័ត៌មានមួយ ដែលបកប្រែចេញ ដោយលោកថី​ម្នាក់ ដែលស្និត​ប្រធានគណបក្សប្រឆាំង លោក កឹម សុខា និងដែល​មាន​ឈ្មោះ មុត ចន្ថា បង្ហោះនៅលើ​ហ្វេសប៊ុក សរសេរថា៖ 

«ប្រជាប្រិយភាពរបស់លោក សម រង្ស៊ី ធ្លាក់ចុះធ្ងន់ធ្ងរ ប៉ុន្តែ គាត់ឆក់ឱកាស វិលត្រឡប់​មកដឹកនាំ​គណបក្ស​សង្រ្គោះជាតិ ជាប្រធានស្តីទីគណបក្ស ដែលមានការគាំទ្រតែម្ខាង បន្ទាប់ពីសហភាពអឺរ៉ុបដាក់សម្ពាធ ឈានទៅរក ការដកប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម EBA»។

នាងគ្រតខ្ញុំ ខំប្រឹងដើររកមើលប្រភព ថាតើលោកថីម្នាក់នេះ បានអំណះអំណាងដូច្នេះ ពីណាមក? អូ… គាត់យកប្រភព ចេញពីសារព័ត៌មាន «Southeast Asia Globe» ដែលផ្សាយនូវអត្ថបទវិភាគមួយ របស់លោក «Markus Karbaum» អ្នកជំនាញខាងភូមិសាស្ត្រនយោបាយ នៅអាស៊ីអាគ្នេយ៍។

បញ្ហានៅត្រង់ថា នាងគ្រតខ្ញុំរកឃ្លាណា ដែលសរសេរជាភាសាអង់គ្លេស ដូចលោកថីសរសេរខាងលើនេះ មិនឃើញសោះ។ អាចថា ចំណេះផ្នែកភាសាអង់គ្លេស របស់នាងខ្ញុំ នៅមានកម្រិត តែមិនប្រាកដថា នៅក្នុងពិភពលោកយើងនេះ រកមិនបាននរណាម្នាក់ ដែលចេះភាសាអង់គ្លេស បានល្អល្អះនោះឡើយ។ ឃ្លាដែលដែលថី មុត ចន្ថា លើកមកបញ្ជាក់នោះ ទំនងជាចេញពីឃ្លាដើមមួយនេះ៖

«Based on his enduring popularity in Cambodia he is convinced that he is the CNRP, irrespective of his main residence in the 16th Arrondissement of Paris which is in every sense far removed from Cambodia. With the EU’s effective pressure, Rainsy apparently decided that it was necessary to become acting president of his dissolved party.»

ឃ្លានេះ មានន័យជាខេមរភាសាថា៖

«ដោយឈរលើមូលដ្ឋាន នៃប្រជាប្រិយភាពដ៏យូរលង់របស់លោក នៅក្នុងប្រទេសកម្ពុជា លោក [សម រង្ស៊ី] មានជំនឿថា លោកគឺជាគណបក្សសង្គ្រោះជាតិ បើទោះជាលោកស្នាក់នៅ ក្នុងសង្កាត់ទី១៦ នៃរដ្ឋធានីប៉ារីស ឆ្ងាយពីប្រទេសកម្ពុជាយ៉ាងណាក៏ដោយ។ ជាមួយនឹងសម្ពាធ ដ៏មានប្រសិទ្ធិភាព ប្រកាសឡើង ដោយ​សហភាព​អ៊ឺរ៉ុប លោក រង្ស៊ី ទំនងជាបានសម្រេចចិត្ត ថាវាជាការចាំបាច់ ក្នុងការឡើងកាន់តំណែង ជាប្រធានស្ដីទី របស់គណបក្សលោក ដែលត្រូវបានរំលាយនោះ។»

តើនៅត្រង់ណា ឃ្លាដែលនិយាយថា «ប្រជាប្រិយភាពរបស់លោក សម រង្ស៊ី ធ្លាក់ចុះធ្ងន់ធ្ងរ»? 

មកដល់ត្រឹមនេះ នាងគ្រតខ្ញុំឆ្ងល់ទៀតហើយ ថាតើនរណា ជាអ្នកលាបពណ៌នរណា? អូ… មិនមែនលាបពណ៌ទេ គ្រាន់តែលោក មុត ចន្ថា កំពុងតាំងខ្លួន ជា«ថីបក»ម្នាក់ប៉ុណ្ណោះទេតើ៕



You may also like

កម្ពុជា

ពាក្យស្លោក​ពីរឃ្លា ដែលបណ្ឌិត កែម ឡី – មាស នី ជជែកគ្នា​២ខែ​មុន​ឃាតកម្ម

អ្នកវិភាគដ៏ល្បីឈ្មោះទាំងពីរនាក់ បានទស្សន៍ទាយដឹងជាមុនហើយ ពីវាសនា​របស់​គណបក្ស​ប្រឆាំង នៅកម្ពុជា និងថែមទាំងបានលើកឡើង ពី«ពាក្យស្លោក​ពីរឃ្លា» ដែល​ឆ្លុះបញ្ចាំង ពីបរិបទស្រុកទេស ក្នុងពេលអនាគតនោះផង។ នេះ បើតាម​ការលើកឡើង របស់​លោកបណ្ឌិត មាស ...
កម្ពុជា

សម រង្ស៊ី ប្រាប់​ទៅ​«ហ៊ុន សែន ឯង បើខឹងគោ កុំទៅវ៉ៃរទេះ»

«បើខឹងទណ្ឌកម្មពី សហភាពអឺរ៉ុប កុំទៅរករឿងអ្នកគាំទ្រ គណបក្សសង្គ្រោះជាតិ រាប់លាននាក់ នៅប្រទេសកម្ពុជា» នេះ ជាការអះអាងឡើង របស់លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ តបនឹងការគម្រាមរបស់លោក ...
កម្ពុជា

ហ៊ុន សែន ប្រៀបប្រដូច សម រង្ស៊ី ទៅនឹង​«សត្វឈ្លូស»

មេដឹកនាំរបបដឹកនាំក្រុងភ្នំពេញ លោក ហ៊ុន សែន បានព្រមានជាថ្មីថា លោកនឹងចាប់លោក សម រង្ស៊ី ដាក់ពន្ធនាគារ ប្រសិនណាជាមេដឹកនាំប្រឆាំងរូបនេះ មានវត្តមាន​ត្រឡប់ ចូលក្នុងប្រទេសវិញ។ ប៉ុន្តែលោក ...

Comments are closed.

កំសាន្ដ

ខឹម វាសនា ថា«ស្រីចរិតថោក»​ស្លៀកពាក់ប្រពៃណី​«ដេញប្រុស»

កំសាន្ដ

បាល់ទាត់​ពិភពលោក​ផ្នែកស្រី៖ ប្រកួតឈ្នះរួច​ត្រូវបានចាប់… ថើបមាត់ !

កីឡាការិនីអេស្ប៉ាញមួយរូប ត្រូវបានប្រធានសហព័ន្ធបាល់ទាត់ នៃប្រទេសអេស្ប៉ាញចាប់«ថើបមាត់» បន្ទាប់ពីក្រុមជម្រើសជាតិផ្នែកស្ត្រី របស់ប្រទេសនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ កាលពីយប់ថ្ងៃអាទិត្យ ទី២០ ខែសីហា ក្នុងកីឡដ្ឋាន«Australia stadium» នៃក្រុងស៊ីដនី ...
កំសាន្ដ

ការផ្ទុះភ្នំភ្លើងដ៏កម្រ ដែលចេញតែភក់ នៅម៉ាឡេស៊ី

ភ្នំភ្លើងផ្ទុះឡើង តែគ្មានផ្កាភ្លើងទេ ៖ នោះជាការផ្ទុះភ្នំភ្លើងដ៏កម្រ ដែលចេញតែភក់ និងមានរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។ ហេតុការណ៍នេះ កើតឡើងនៅក្នុងរដ្ឋ«Sabah» នៃប្រទេសម៉ាឡេស៊ី កាលពីថ្ងៃអាទិត្យ ទី១៨ ខែកញ្ញាកន្លងមក។ ភ្នំភ្លើងនោះ ...