កំសាន្ដនាទី«ជ័យនាងគ្រត»

ព័ត៌មាន​អាជ័យ៖ កូនស្រី​មេ​បក្ស «ឆេះ»​ហើយ​ទាន!

«ឆេះ» ៖ តាមពិតទៅ កន្លែងដែលភ្លឺពេក កន្លែងដែលគេចង់ឲ្យឃើញ អាជ័យខ្ញុំមិនសូវជាចង់ឃើញទេ។ ផ្ទុយទៅវិញ អាជ័យខ្ញុំចូលចិត្តត្រសុល ទៅរកកន្លែងណា ដែលងងឹង និងកន្លែងដែលគេមិនចង់ឲ្យដឹង ដោយហេតុថា គឺកន្លែងអញ្ចឹងទៅវិញទេ ដែលសម្បូរដោយអាថ៌កំបាំង នឹងអាលស្រាវជ្រាវរកការពិត យកមកជម្រាបជូនប្រិយមិត្ត។

មិនខុសទេ! កូនស្រីមេបក្សមួយ ដែលគេល្បីថា ជាមេបក្សផ្នែកសិទ្ធិមនុស្ស ហូរចេញពីមាត់ត្រង់ណា ក៏​ប្រជាធិបតេយ្យ ក៏អួតអាង ពីការគោរព​ច្បាប់នោះ ពិតជាសម្បូរដោយអាថ៌កំបាំង ដែលមិនចង់ឲ្យគេឯង ជាពិសេស​អ្នកសារព័ត៌មាន ដូចជាអាជ័យខ្ញុំដឹងរឿងនាងទេ រហូតដល់ថ្នាក់​ទប់ស្កាត ឬប្លុក (Blocked) គណនីរបស់​ខ្ញុំបាទ​នេះ លែងឲ្យចូល ទៅមើលគណនីរបស់នាងបានទៀត។

ការទប់ស្កាត់ចោល ឬប្លុក មិនឲ្យអ្នកកាសែត ចូលទៅទាក់ទងនាង ដែលជាកូនស្រីលោក «ប៉ាធានបក្ស» ធ្វើឡើង​បន្ទាប់ពីអ្នកកាសែត គ្នាខ្ញុំម្នាក់ បានចូលទៅសាកសួរ ចង់ឲ្យបំភ្លឺ អំពីការបង្ហោះចោទប្រកាន់មួយ ដែលយើង​ក្នុងនាម អ្នកសារព័ត៌មានអាជីព មិនចង់ចុះផ្សាយ នូវព័ត៌មាន​ណាមួយ ដោយគ្មានប្រតិកម្មពីសាមីខ្លួនឡើយ។ ហើយ​បើទោះ ជាអត្ថបទចេញផ្សាយ រួចហើយក្ដី យើងនៅតែបើកឱកាស ដើម្បីឲ្យសាមីខ្លួន អាចបកស្រាយ​មកវិញដែរ។

តែនេះ សូន្យចម្លើយ!

នាងកូនស្រីមេបក្ស ដែលល្បីថា មានការរៀនសូត្រ ចេះដឹងជ្រៅជ្រះ មិនដែលឆ្លើយតប នឹងការសាកសួររបស់​យើង ម្ដងណាទេ នៅរៀងរាល់​ការសាកសួរ របស់យើង ទាំងលើកនេះ និងលើកមុនៗ។ បើនាងតាំងខ្លួន ជាអ្នកនយោបាយ ជាបុគ្គលសាធារណៈហើយ ម្ដេចឡើយខ្លាចភ្លើងចន្លុះ ដែលអុចយកមក បំភ្លឺកន្លែងខ្លួនម្លេះ? នេះឬកូនស្រីមេបក្ស ដែល​តែងនិយាយមិនដាច់ពីមាត់ អំពីសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងការគោរព សិទ្ធិ​សេរីភាពសារព័ត៌មាន​នោះ? អញ្ចឹងសំដី ដែលនាងនិយាយ ក្នុងពេលកន្លងមក មានលាក់នូវការពិត ច្រើនយ៉ាងណាទៅ?

និយាយមែនទែនទៅ អាជ័យខ្ញុំមិនខ្វល់ នឹងការទប់ស្កាត់គណនីខ្ញុំ មិនឲ្យចូលទៅតាមដាន គណនីកូនស្រី​មេបក្ស​រូបនេះទេ ព្រោះទប់ស្កាត់មួយ នៅមានគណនីរាប់រយពាន់ទៀត ជាពិសេស​គណនី​ប្រិយមិត្តអ្នកអាន នៅតែអាច​តាមដាន ស្វែងរកពន្លឺពីកន្លែងងងឹងនោះ បានដោយងាយ​ដដែលដែរ៕



លំអិតបន្ថែមទៀត

កម្ពុជា

ហ៊ុន សែន ប្រកាស​ឲ្យអ្នកគាំទ្រ ទទួលទាន​«នំបញ្ចុក»​ទាំងអស់គ្នា

«ឥឡូវខ្ញុំសុំប្រកាស ជូនប្រជាពលរដ្ឋកម្ពុជា ជាពិសេសចំពោះសមាជិកសមាជិកា គណបក្សប្រជាជន និងអ្នកគាំទ្រគណបក្សប្រជាជន សុំទទួលទាន”នំបញ្ចុក”ទាំងអស់គ្នា» នេះ ជាការអះអាងឡើង របស់លោក ហ៊ុន សែន ដើម្បីឆ្លើយតបទៅនឹងកម្មវិធីនំបញ្ចុកសាមគ្គី ដែលរៀបចំឡើងជាលក្ខណៈអន្តរជាតិ ...
កម្ពុជា

«ចាប់ខ្លួន»​​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​ទៀត ក្នុងយប់​ថ្ងៃ​អង្គារនេះ

លោក ម៉ៃ ហុងស្រៀង ប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តព្រះសីហនុ ត្រូវបានអាជ្ញាធររបបក្រុងភ្នំពេញ«ចាប់ខ្លួន» ក្នុងយប់ថ្ងៃអង្គារទី៣០ ខែកក្កដា ឆ្នាំ២០១៩នេះ មុននឹងត្រូវបានបញ្ជូន ទៅឃុំខ្លួនជាបណ្ដោះអាសន្ន នៅក្រសួងមហាផ្ទៃ។ ប្រភពពីមន្ត្រីច្រើននាក់ ...
កម្ពុជា

ភរិយា កឹម សុខា ធ្វើ​ដំណើរ​ក្នុង​ចំងាយផ្លូវ ៤០៨០០​គីឡូម៉ែត្រ ដើម្បី​ជួប​ស្វាមី​ក្នុង​គុក​ត្រពាំងផ្លុង

រាប់ពីថ្ងៃដែលប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានចាប់ខ្លួន នេះជាការបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោក ដែលប្រើឈ្មោះលោកដោយផ្ទាល់។ សំណេរនោះ ត្រូវបានបង្ហោះចេញ ក្នុងឱកាសនៃ ថ្ងៃខួបលើកទី ៣៨ នៃអាពាហ៍ពិពាហ៍ ...

យល់ស៊ីជម្រៅផ្នែក កំសាន្ដ

កំសាន្ដ

ខឹម វាសនា ថា«ស្រីចរិតថោក»​ស្លៀកពាក់ប្រពៃណី​«ដេញប្រុស»

កំសាន្ដ

បាល់ទាត់​ពិភពលោក​ផ្នែកស្រី៖ ប្រកួតឈ្នះរួច​ត្រូវបានចាប់… ថើបមាត់ !

កីឡាការិនីអេស្ប៉ាញមួយរូប ត្រូវបានប្រធានសហព័ន្ធបាល់ទាត់ នៃប្រទេសអេស្ប៉ាញចាប់«ថើបមាត់» បន្ទាប់ពីក្រុមជម្រើសជាតិផ្នែកស្ត្រី របស់ប្រទេសនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ កាលពីយប់ថ្ងៃអាទិត្យ ទី២០ ខែសីហា ក្នុងកីឡដ្ឋាន«Australia stadium» នៃក្រុងស៊ីដនី ...
កំសាន្ដ

ការផ្ទុះភ្នំភ្លើងដ៏កម្រ ដែលចេញតែភក់ នៅម៉ាឡេស៊ី

ភ្នំភ្លើងផ្ទុះឡើង តែគ្មានផ្កាភ្លើងទេ ៖ នោះជាការផ្ទុះភ្នំភ្លើងដ៏កម្រ ដែលចេញតែភក់ និងមានរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។ ហេតុការណ៍នេះ កើតឡើងនៅក្នុងរដ្ឋ«Sabah» នៃប្រទេសម៉ាឡេស៊ី កាលពីថ្ងៃអាទិត្យ ទី១៨ ខែកញ្ញាកន្លងមក។ ភ្នំភ្លើងនោះ ...

Comments are closed.