ទំនៀមទំលាប់វប្បធម៌ និងជីវិត

សុខ ទូច សរសេរពាក្យ​«អាម៉េរិក»​ត្រូវតាម​វចនានុក្រម

ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច ដែលពីមុនមក ទទួលភាពល្បីល្បាញ នៅលើ​បណ្ដាញសង្គមថា សរសេរអក្សរមួយឃ្លា មានកំហុសអក្ខរាវិរុទ្ធ យ៉ាងហោចពីរពាក្យនោះ បានសរសេរ​នៅពេលនេះ នូវពាក្យដ៏ប្លែកមួយ គឺពាក្យ «អាម៉េរិក» ដែលជាពាក្យត្រឹមត្រូវ តាមវចនានុក្រម​សម្ដេចសង្ឃ ជួន ណាត។

ពាក្យនេះ ជាទូទៅត្រូវបានសរសេរសម្រួល មកត្រឹមជា«អាមេរិក» ដោយអ្នកសរសេរបានបំបាត់ ឬភ្លេចសរសេរ នូវ« ៉» ពីលើ«ម»។ ការបំបាត់ចោល ឬការភ្លេចសរសេរនេះ ទំនងជា នៅក្នុងអក្សរសាស្ត្រខ្មែរ ខ្យល់«អ៊»ដែល​សរសេរ​នៅក្រោយ​ខ្យល់«អ» តែងត្រូវបញ្ចេញសម្លេង ជាខ្យល់«អ»ទាំងអស់។

តែនៅក្នុងការបង្ហោះ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ លោក សុខ ទូច បានសរសេរដូច្នេះថា៖

«កិច្ចពិភាក្សាតុមូល ស្ដីពីការឆ្លងឆ្លើយគ្នារវាង ស្ថានទូតសហរដ្ឋអាម៉េរិក និង​ស្ថានទូត​ចិន ប្រចាំកម្ពុជា។ សាលនាងនួន ថ្ងៃអង្គារ ១១រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩។»

នៅក្នុងវចនានុក្រុមសម្ដេចសង្ឃ មានពន្យល់ពាក្យ«អាម៉េរិក» ដូចតទៅ៖

«អាម៉េរិក ( ន. ) or អាម៉េរិគ ( បារ. )

ឈ្មោះ​មហា​ទ្វីប​មួយ ​ក្នុង​មនុស្ស​លោក នៅ​ក្នុង​ចន្លោះ​លំហ ​នៃ​មហា​សមុទ្រ​អត្លង់ទិគ ​និង​មហា​សមុទ្រ​ប៉ាស៊ីហ្វិគ (រាប់​ចូល​ក្នុង​ចំនួន​មហា​ទ្វីប​ទាំង ៥) : ភូមិ​ភាគ​នៃ​ទ្វីប​អាម៉េរិគ ចែក​ក្នុង​ភូមិ​សាស្រ្ត​ជា​៣ ភាគ​គឺ អាម៉េរិគ​ខាង​ជើង, អាម៉េរិគ​កណ្តាល, អាម៉េរិគ​ខាង​ត្បូង ។ ជាតិ​មនុស្ស​អ្នក​មាន​ពូជ​កំណើត ​នៅ​ក្នុង​ទ្វីប​អាម៉េរិគ​នោះ, បុរស​ហៅ អាម៉េរិក័ង ឬ អាម៉េរិក័ន (បារ. Américain, អ. អាម៉េរិក័ន American), ស្ត្រី​ហៅ អាម៉េរិកែន (បារ. Américaine); ខ្មែរ​ច្រើន​ហៅ អាម៉េរិក័ង ឬ អាម៉េរិក័ន ទាំង​បុរស​ទាំង​ស្ត្រី : ប្រុស​អាម៉េរិក័ង, ស្រី​អាម៉េរិក័ង។»

យ៉ាងណា សំណេរត្រឹមត្រូវរបស់លោក សុខ ទូច ទទួលប្រតិកម្មពីមេដឹកនាំប្រឆាំង លោក អេង ឆៃអ៊ាង ឲ្យលើកឡើងថា លោក សុខ ទូច គួរសរសេរពាក្យ«យួន» ដែលមាននៅក្នុងវចនានុក្រមសម្ដេចសង្ឃ ឲ្យដូចគ្នាផង៕

ពាក្យ«អាម៉េរិក» ត្រូវបានលោក សុខ ទូច យកមកប្រើជាផ្លូវការ ។ ជាមួយគ្នា ខ្ញុំស្នើសុំ លោក សុខ ទូច យកពាក្យ«យួន»…

Publiée par Eng Chhai Eang sur Mercredi 1 mai 2019


មុននឹងរិះគន់គេត្រូវពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយសិន បើមិនដូច្នេះទេ អ្នកនឹងក្លាយជាគោលដៅនៃការរិះគន់ត្រលប់ឬ​វាយប្រហារ​មិនខានទេ

Publiée par Migy C. No sur Mardi 30 avril 2019


លំអិតបន្ថែមទៀត

កម្រមាន

ពេលដែល​វិទ្យុ​អាស៊ីសេរី​«ខេមរភាសា» សរសេរជា​ភាសា​វៀតណាម…

ព្រឹកថ្ងៃសៅរ៍នេះប្លែកក្រៃ ព្រោះការជូនដំណឹង នៅលើបណ្ដាញសង្គម ​ឲ្យដឹងថា វិទ្យុ​អាស៊ី​សេរី​​​«ខេមរភាសា» កំពុង​ធ្វើការ​ផ្សាយផ្ទាល់ មិនដូចការជូនដំណឹង នាពេលរាល់ដងទេ។ ប្រិយមិត្ត​ជាច្រើន​នាក់ របស់​វិទ្យុ​អាមេរិក ផ្សាយជា​«ខេមរភាសា»មួយនេះ  បានសម្ដែង​ការភ្ជាក់ផ្អើល ដោយ​ហេតុថា ...
កម្ពុជា

ទីប្រឹក្សា​នាយករដ្ឋមន្ត្រី​ប្រាប់​មន្ត្រី​ប្រឆាំង គួរ​«ចោលឆ្អឹង»​នៅក្រៅ​ប្រទេស

លោក ជុំ កុសល ទីប្រឹក្សានាយករដ្ឋមន្ត្រីកម្ពុជា និងជារដ្ឋលេខាធិការក្រសួងព័ត៌មាន បានផ្ដល់យោបល់ ឲ្យថ្នាក់ដឹកនាំគណបក្ស​ប្រឆាំង គប្បី«ចោលឆ្អឹង»នៅក្រៅប្រទេស ដើម្បីអ្វីមួយ ដែលមន្ត្រីរដ្ឋាភិបាលរូបនេះ អះអាងថា ជាការរស់នៅសុខសាន្ដ របស់ប្រជាពលរដ្ឋកម្ពុជា។ ...
កម្ពុជា

សុខ ទូច អះអាងថា សម រង្ស៊ី មិន​វិល​ចូលកម្ពុជាទេ ព្រោះហេតុផល​៥យ៉ាង

ការប្រកាសម្ដងហើយ ម្ដងទៀត របស់មេដឹកនាំប្រឆាំង លោក សម រង្ស៊ី និងមន្ត្រីជំនិតរបស់លោក អំពីដំណើរធ្វើមាតុភូមិនិវត្តន៍ របស់លោក សម រង្ស៊ី ត្រឡប់ចូលប្រទេស​កម្ពុជាវិញ ត្រូវបានលោក ...

យល់ស៊ីជម្រៅផ្នែក ទំនៀមទំលាប់

ទំនៀមទំលាប់

ក្រសួងវប្បធម៌ព្រមានចាត់វិធានការ អ្នកផ្សព្វផ្សាយ​បះពាល់​«កិត្យានុភាព​ជាតិ»

ទំនៀមទំលាប់

សង្ក្រាន្តឆ្នាំជូត ព.ស.២៥៦៤ ចូលនៅ​ថ្ងៃទី​១៣មេសា ម៉ោង​២០ៈ៤៨​នាទី

សង្ក្រាន្តឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ នឹង​ចូល​មកដល់​នៅ​ថ្ងៃចន្ទ ៦រោច ខែចេត្រ ត្រូវ​នឹង​ថ្ងៃទី ១៣ ខែមេសា គ្រិស្ដសករាជ ២០២០ នាវេលា​ម៉ោង២០ ...
ទំនៀមទំលាប់

សង្ក្រាន្តឆ្នាំកុរ ព.ស.២៥៦៣ ចូលនៅ​ថ្ងៃទី​១៤មេសា ម៉ោង​១៥ៈ១២​នាទី

ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ សង្ក្រាន្តចូលមក នៅថ្ងៃអាទិត្យ១០កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស.២០១៩ នៅវេលាម៉ោង១៥​និង​១២នាទី។ ពិធីបុណ្យដ៏ធំ របស់ជាតិខ្មែរនេះ ...

Comments are closed.