«ម្ឈូសបុរាណ​ធ្វើពី​សំណ»មួយ ដែលមានវ័យចំណាស់ ទំនងតាំងពីសតវត្សទី១៤ ត្រូវបានកាយរកឃើញ នៅក្រោមព្រះវិហារ«Notre-Dame» នៃរដ្ឋធានីប៉ារីស ប្រទេសបារាំង។ នៅក្នុងរណ្ដៅកំណាយ នៅកណ្ដាលព្រះវិហារ ក្រុមអ្នកបុរាណវិទូនៅបាន​រកឃើញ​វត្ថុបុរាណ ជាច្រើនផ្សេងទៀត ដែលមានទម្រង់ជាសំណល់សាកសព តែអ្វីដែលគួរឲ្យកត់សម្គាល់ជាងគេ គឺ«ម្ឈូសបុរាណ​ធ្វើពី​សំណ»នេះតែម្ដង។

កំណាយរបស់ក្រុមអ្នកបុរាណវិទូ គឺជាផ្នែកមួយ នៃការជួសជុលឡើងវិញ នូវព្រះវិហារដ៏ល្បីមួយនេះ ដែលត្រូវបានអគ្គិភ័យលេបត្របាក់អស់មួយភាគ កាលពីខែមេសា ឆ្នាំ២០១៩។

សម្រាប់ក្រសួងវប្បធម៌បារាំង បានឲ្យដឹងថា ការកាយរកឃើញនូវវត្ថុបុរាណទាំងនេះ គឺ«គុណតម្លៃមានលក្ខណៈវិទ្យាសាស្ត្រ ដ៏គួរឲ្យកត់សម្គាល់»។ ជាពិសេស គឺការរកឃើញនូវម្ឈូសបុរាណធ្វើពីសំណ ដោយរក្សាបាននូវរូបរាងដើមទាំងស្រុង របស់វា។ ក្រសួងបញ្ជាក់ទៀតថា ម្ឈូសបុរាណមួយនេះ ទំនងជាបានខ្ចប់សពឥស្សរជនជាន់ខ្ពស់ណាម្នាក់ តាំងពីសតវត្សទី១៤។

ក្នុងថ្ងៃអង្គារទី១៥ ខែមីនា ឆ្នាំ២០២២នេះ អ្នកស្រី«Roselyne Bachelot» រដ្ឋមន្ត្រីក្រសួងវប្បធម៌ ដែលបានចុះទៅមើលផ្ទាល់ ដល់រណ្ដៅកំណាយបានលើកឡើង អំពី«វិញ្ញាសារផ្នែកបច្ចេកវិទ្យាដ៏អស្ចារ្យ» ដែលក្រុមអ្នកធ្វើកំណាយ បានរកឃើញបុរាណវត្ថុទាំងនេះ៕



លំអិតបន្ថែមទៀត

ដំណឹង

ភេរវកម្ម​នៅ​ស្ត្រាស្បួរ៍៖ ស្លាប់​៣នាក់ របួស​១៣នាក់ បារាំង​តម្លើង​កម្រិត​ការពារ​សន្តិសុខ

មកដល់នាទីនេះ តុល្យភាពចុងក្រោយ និងជាបណ្ដោះអាសន្ន បានឲ្យដឹងថា មនុស្ស​៣នាក់ បានស្លាប់ និង១៣នាក់រងរបួស ក្នុងនោះ ៨នាក់ ស្ថិតក្នុងសភាពធ្ងន់ធ្ងរ នៅក្នុងហេតុការណ៍បាញ់រះមួយ កាលពីយប់ម៉ិញ ពីសំណាក់បុរសម្នាក់ ...
កម្រមាន

បារាំង៖ ជាប់គុក៨ឆ្នាំ ពីបទរំលោភ​ស្ត្រីពេស្យា​ប្ដូរភេទ​ម្នាក់

កាលពីថ្ងៃព្រហស្បត្តិ៍ ទី១៨ ខែមីនា ឆ្នាំ២០២១នេះ បុរសម្នាក់ត្រូវបានតុលាការ នៅរដ្ឋធានីប៉ារីស (បារាំង) ផ្ដន្ទាទោស​ឲ្យជាប់​ពន្ធនាគារ៨ឆ្នាំ ពីបទរំលោភ​ស្ត្រីពេស្យា​ប្ដូរភេទ​ម្នាក់ ដោយការគម្រាមប្រើកាំបិត នៅក្នុង​ពេល​កើតហេតុ។ ហេតុការណ៍ចាប់រំលោភ​បានកើតឡើង តាំងពីខែវិច្ឆិកា ...
ដំណឹង

Covid-19៖ នាវា​យក្ស​ផ្ទុក​យន្ដហោះ​ចម្បាំង​បារាំង មាន​ករណី​ឆ្លង​៥០នាក់

នាវា​យក្ស​ផ្ទុក​យន្ដហោះ​ចម្បាំង​បារាំង ដែលកំពុងធ្វើដំណើរ លើមហាសាគរ អាត្លង់ទិក បានប្រកាសកាលពីថ្ងៃពុធ ថាខ្លួនសម្រេចពន្លឿន ការវិលត្រឡប់មកកាន់ទឹកដីបារាំងវិញ យ៉ាងលឿនតាមតែអាចធ្វើបាន បន្ទាប់ពីរកឃើញ ករណីឆ្លងជំងឺ «Covid-19» នៅលើនាវា។ ក្រសួងកងទ័ព​របស់​ប្រទេស​បារាំង ...

យល់ស៊ីជម្រៅផ្នែក គំនូរ ចម្លាក់

គំនូរ ចម្លាក់

«អាថ៌កំបាំង» នៃប្រអប់ពីរ៉ាមីដ របស់​សារមន្ទីរ​លូវ្រ៍ រដ្ឋធានី​ប៉ារីស

Comments are closed.