បើនិយាយពីសេចក្តីស្រលាញ់រវាងប្រុសនារី គឺមានភាគីតិចណាស់ ដែលពួកគេបានជួបគ្នា​ជាស្នេហាដំបូង រហូត​ដល់​បានរៀបការជាមួយគ្នា។ ទោះបីជាយ៉ាងណាក៏ដោយ ស្នេហាដំបូង មិនប្រាកដថាជោគជ័យគ្រប់គ្នានោះទេ ឬដូច​ពាក្យគេថា មនុស្សដំបូងមិនប្រាកដថាជាមនុស្សចុងក្រោយនោះឡើយ។ ប៉ុន្តែវាគឺជារឿង«ឈឺចាប់»បំផុត​សម្រាប់អ្នក​ដែលបានឆ្លងកាត់ ហើយក៏ជាអារម្មណ៍មួយដែលពិបាកទ្រាំ។

ហេតុអ្វីបានជាស្នេហាដំបូង ធ្វើឱ្យមនុស្សឈឺចាប់ខ្លាំង? សូមអាន និងស្វែងយល់នូវចំណុច​ខាងក្រោមនេះ៖

១. «ឈឺចាប់» ព្រោះលើកទីមួយដែលស្គាល់ស្នេហា

ពេលដែលបុគ្គលម្នាក់ ទើបនឹងស្គាល់អ្វីទៅជាស្នេហា គេក៏ទទួលអារម្មណ៍វិជ្ជមានជាច្រើនពីស្នេហា ហើយក៏យល់ថា ស្នេហា ធ្វើឱ្យគេមានអារម្មណ៍ល្អ ស្នេហាធ្វើឱ្យកក់ក្តៅ គេរំភើប គេអៀន គេមានក្តីសុខ គេញញឹមម្នាក់ឯង គ្រប់ពេល​នឹកដល់ម្ខាងទៀត។ ព្រោះវាជាលើកទីមួយសម្រាប់គេ ដែលគេទើបនឹងបើកចិត្តទទួលយកមេរៀនជីវិតថ្មី នោះគឺស្នេហា។

ដល់ពេលមួយបែកគ្នា ក៏ធ្វើឱ្យគេមិនអាចទទួលយកបាន ព្រោះជាលើកទីមួយដែលយល់ថា អ្វីទៅជាការឈឺចាប់។ វាហាក់ដូចជាមានអ្វីម្យ៉ាងមកចាក់ដើមទ្រូងរបស់គេ ចង់គេងក៏គេងមិនបាន ញ៉ាំមិនបាន គ្រប់យ៉ាងគឺមានតែ​ការឈឺចាប់ ស្ទើរថប់ដង្ហើម។

២. ព្រោះមិនដែលរំពឹងទុកថានឹងបែកគ្នា

ស្រលាញ់គ្នា ហើយក៏ឈ្លោះគ្នា ជារឿងចៀសមិនផុត តែក៏មិនដល់ថ្នាក់បែកនោះដែរ។ ក្នុងពិភពពណ៌ផ្កាឈូក នៃអ្នក​ដែលស្គាល់រសជាតិស្នេហាគ្រាដំបូង រមែងមើលឃើញតែរឿងល្អៗជាមួយគ្នា តែនៅទីបំផុត ការចែកផ្លូវគ្នាក៏បាន​កើត​ឡើង។ អ្វីៗសុទ្ធតែស្មានមិនដល់ មិនដែលត្រៀមចិត្តសម្រាប់ឈឺ តែការឈឺចាប់ក៏កើតឡើងមែន ធ្វើឱ្យសាមីខ្លួន​ឈឺខ្លាំងណាស់។

៣. «ឈឺចាប់» ព្រោះធ្លាប់មានអនុស្សាវីយ​ផ្អែមល្ហែម​ជាមួយគ្នា

ពេលផ្តើមស្រលាញ់គ្នា ក៏តែងសាងអនុស្សាវរីយល្អៗជាមួយគ្នា ញ៉ាំអីជាមួយគ្នា ទៅណាមកណាជាមួយគ្នា ស្និទ្ធស្នាល​គ្នា កាន់ដៃគ្នា។ ភាពផ្អែមល្ហែមនេះហើយ ដែលផ្តល់នូវក្តីសុខដល់គេ ធ្វើឱ្យគេមិនដែល​នឹកនាដល់​រឿង​បែកគ្នានោះឡើយ។ តែពេលមួយដែលគេបែកគ្នា ពិតជាមិនអាចបំភ្លេចបាន នូវរឿងរ៉ាវកន្លង​ដែលធ្លាប់សាង​ជាមួយ​នេះ។ បែបនេះហើយទើបធ្វើឱ្យឈឺចាប់ខ្លាំង ចង់ឱ្យពេលវេលាត្រឡប់ក្រោយ ទៅរករឿងល្អៗទាំងនោះវិញ ប៉ុន្តែវា​គ្រាន់តែ​ជាអតីត តែក្នុងខួរក្បាល ភ្លេចគេមិនបាន នឹកស្រណោះដល់ពេលវេលា​កន្លងមក។

៤. ព្រោះធ្លាប់គិតជាមួយគ្នា ពីរឿងអនាគត

បុគ្គលដែលទើបនឹងស្គាល់រសជាតិស្នេហាលើកទីមួយ ក៏តែងគិតថា មនុស្សទី១នេះហើយ មនុស្សដែល​ធ្វើឱ្យគេ​ស្គាល់ស្នេហា ហើយជាមនុស្សដែលយើងចង់រៀបការជាមួយ ហើយក្នុងគំនិតអ្នកទាំងពីរ ក៏តែងបានគិតជាមួយគ្នា ថានឹងធ្វើអ្វីខ្លះនៅពេលអនាគត។ ធម្មតាមនុស្សស្រលាញ់គ្នា គ្មានអ្នកណាចង់បែកនោះទេ។ តែដល់ពេលមួយ​ដែល​ត្រូវបែក វាពិតជាឈឺចាប់ខ្លាំងណាស់។ គោលដៅអនាគត ដែលបានគិតជាមួយគ្នា ហើយកត់ទុកក្នុងបេះដូង បែរជាត្រូវ​បំផ្លាញ វាពិតជារឿងមួយដែលធ្វើឱ្យឈឺចាប់ខ្លាំង។

ទោះបីជាយ៉ាងណាក៏ដោយ សម្រាប់អ្នកដែលឆ្លងកាត់បទពិសោធបែកបាក់ស្នេហាលើកទីមួយរួចហើយ ដល់ពេល​ជួបដៃគូលើកក្រោយ ហើយត្រូវបែកគ្នាទៀត អារម្មណ៍ឈឺចាប់លើកទីពីរនេះ នឹងមិនដូចមុនឡើយ ព្រោះគេបានយល់​អ្វីទៅជាស្នេហា ឬអ្នកខ្លះទៀត ក៏រមែងត្រៀមចិត្ត មិនហ៊ានដាក់ក្តីសង្ឃឹមពេក មិនហ៊ានស្រលាញ់ខ្លាំងពេក ព្រោះ​ខ្លាចថា បើការបែកគ្នាកើតឡើង នោះគេនឹងឈឺចាប់ខ្លាំងដូចមុន៕



លំអិតបន្ថែមទៀត

វប្បធម៌ និងជីវិត

វិធីសាស្រ្តយកឈ្នះ​ចិត្ត«អនាគតម្តាយក្មេក»

អនាគតម្តាយក្មេក ៖ ពេលចាប់ផ្តើមស្រលាញ់គ្នា នៅដំណាក់កាលដំបូង បុរស និងនារី ដឹងត្រឹមតែម្យ៉ាងថា ស្នេហាជារឿងរបស់មនុស្សពីរនាក់។ តែបន្ទាប់ពីយល់ពីគ្នាច្បាស់ហើយ និងដល់ពេលគិត ពីការកសាងគ្រួសារ នោះមានបុគ្គលជាច្រើន ដែលចូលមកពាក់ព័ន្ធ ...
វប្បធម៌ និងជីវិត

វិធីសាស្រ្ត​រំដោះ​ខ្លួន ពី​ការឈឺចាប់​ដោយ​សារ​បែក​បាក់​ស្នេហា

វិធីសាស្រ្ត​រំដោះ​ខ្លួន ៖ ស្នេហា គ្រាន់តែជាពាក្យពីរម៉ាត់ តែផ្តល់រសជាតិច្រើនយ៉ាង ដល់បុរសស្ត្រីដែលចង់ ឬបានភ្លក្ស។ អ្នកខ្លះជួបរឿងផ្អែមល្ហែម កក់ក្តៅ ខណៈពេលដែលអ្នកខ្លះទៀត បែរជាជួបរឿងខកបំណង បែកបាក់គ្នាទៅវិញ។ វាពិតជារឿងកម្សត់ ...
កម្ពុជា

១៤កុម្ភៈ៖ ហ៊ុន សែន រំលឹកយុវវ័យកុំប្រព្រឹត្តិ«ខុសប្រពៃណីទំនៀមទម្លាប់»

ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលជាថ្ងៃបុណ្យនៃក្ដីស្រឡាញ់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងដកឃ្លា មិននិយាយពីនយោបាយឡើយ។ លោកបានយកឱកាសនេះ ដើម្បីរំលឹកដល់យុវវ័យទាំងឡាយ កុំឲ្យប្រព្រឹត្តិ«ខុសប្រពៃណីទំនៀមទម្លាប់»ខ្មែរ ដោយលើកពីរូបលោក ...

យល់ស៊ីជម្រៅផ្នែក វប្បធម៌ និងជីវិត

គំនូរ ចម្លាក់

រកឃើញ​«ម្ឈូសបុរាណ​ធ្វើពី​សំណ» នៅក្រោមព្រះវិហារ​«Notre-Dame»

ជីវិតប្រចាំថ្ងៃ

បារាំង៖ ប្រតិទិន​​នៃវិស្សមកាល ក្នុងឆ្នាំសិក្សា ២០២១-២០២២

តារាង​«ប្រតិទិន​​នៃវិស្សមកាល» ខាងក្រោមនេះ នឹងជួយសម្រួល ដល់ឪពុកម្ដាយ ឬអាណាព្យាបាល​ទាំងឡាយ ជាពិសេសពលរដ្ឋ ខ្មែរ-បារាំង ដែលរស់នៅ ក្នុងប្រទេសបារាំង អាចពិគ្រោះបាន​ជាមុន នូវវិស្សមកាល​ទាំង៥ នៃឆ្នាំសិក្សា ២០២១-២០២២ ...
វប្បធម៌ និងជីវិត

បុរសកម្ពុជាជាប់ឈ្មោះថា មានលិង្គតូចជាងគេ បន្ទាប់ពីកូរ៉េ

បើ«មានលិង្គតូចជាងគេ» ចូរបុរសកម្ពុជាទាំងឡាយ​កុំតូចចិត្ត ព្រោះវាជាខ្នាត​គិតជាមធ្យម សិក្សាដោយ​បណ្ណាល័យ​វេជ្ជសាស្ត្រជាតិមួយ របស់សហរដ្ឋអាមេរិក មានឈ្មោះ​«National Library of Medicine» ដែលបានចាត់​ចំណាត់ថ្នាក់ ទៅលើបណ្ដាប្រដាប់ភេទ របស់បុរស​សឹងតែគ្រប់ប្រទេស នៅលើពិភពលោក។ ...

Comments are closed.