មនុស្សប្រុស«ប្រភេទណា» ៖ មុនពេលមនុស្សស្រីម្នាក់ ក្លាយជាមនុស្សរឹងមាំ ក្នុងជីវិតរបស់នាង អាចជួបរឿងស្មុគស្មាញជាច្រើន ដែលនាងបានឆ្លងកាត់ មិនថាបញ្ហាលុយកាក់ គ្រួសារ ឬស្នេហាខកបំណងជាដើម។ បទពិសោធទាំងនោះហើយ បង្រៀននាងឱ្យឈប់ទន់ជ្រាយ ហើយប្រឹងដើរទៅមុខ រហូតពេលខ្លះស្ទើរលែងខ្វល់ពីរឿងជីវិត គូស្រករទៀតផង ឬអាចនិយាយបានថា វាជារឿងពិបាក ប្រសិនបើបុរសណាម្នាក់ ចង់យកឈ្នះបេះដូងនាង គឺមិនងាយនោះទេ លុះត្រាតែនាងមើលឃើញថា៖

១. គេរឹងមាំជាងនាង

ព្រោះនាងខ្លួនឯងរឹងមាំរួចទៅហើយ ដូច្នេះ នាងរឹតតែត្រូវការបុរសម្នាក់ដែលរឹងមាំជាងនាង ដែលអាចជាបង្អែកដ៏រឹងមាំសម្រាប់នាង នៅពេលនាងប្រឈមនឹងបញ្ហាទាំងឡាយ។ នាងហត់នឿយ នឹងកិច្ចការទាំងឡាយហើយ ដូច្នេះ នាងមិនត្រូវការបុរសដែលទន់ជ្រាយ ដែលត្រូវឱ្យនាងមកហត់នឿយបន្ថែមទៀត ក្នុងការតាមយកចិត្តគេ ឬលួងលោមគេនោះទេ។ នាងមិនត្រូវការលុយរបស់អ្នកទេ តែនាងត្រូវការភាពរឹងមាំរបស់អ្នក ដែលអាចលើកទឹកចិត្តនាង ផ្តល់ថាមពលដល់នាងបាន។

២. មានសមត្ថភាពជាងនាង

គេត្រូវតែមានចំណេះដឹង និងសមត្ថភាពខ្ពស់ជាងនាង ព្រោះពេលខ្លះមនុស្សស្រីដែលរឹងមាំលើរឿងការងារ នាងអាចនឹងមិនងាយស្តាប់អ្នកណានោះទេ។ នាងអាចមានភាពអំណួតចំពោះអ្វីដែលនាងសម្រេចបាន។ ដូច្នេះលុះត្រាតែគេមានសមត្ថភាពខ្ពស់ជាងនាង ទើបនាងអាចពិចារណា ឬទទួលយកនូវមតិយោបល់របស់គេ។

៣. អាចសម្របតាមនាងបាន

ព្រោះភាពរឹងមាំនេះ នាងអាចជាមនុស្សមានះ ឬបើថានាងសម្រេចចិត្តនឹងធ្វើអ្វី ឬចូលចិត្តធ្វើអ្វីហើយ នាងមិនចូលចិត្តឱ្យអ្នកណា មករារាំងនាងនោះទេ។ ដូច្នេះ បើអ្នកចង់យកឈ្នះបេះដូងនាង គឺត្រូវចេះសម្របខ្លួនតាមនាង។ បើស្រលាញ់នាង ត្រូវទទួលយកនូវអ្វីដែលនាងមាន។

៤. គោរពនាង

កុំធ្វើឱ្យនាងមានអារម្មណ៍ថា អ្នកមិនផ្តល់តម្លៃ ឬមើលមិនឃើញតម្លៃរបស់នាង។ កន្លងមក នាងរឹងមាំក្នុងការរស់នៅតែម្នាក់ឯង។ ប្រសិនបើនាងមើលឃើញថា អ្នកមិនគោរពនាង នោះនាងមិនញញើតក្នុងការដើរចេញពីអ្នកឡើយ។

៥. ស្រលាញ់គ្រួសារនាង

ព្រោះមិនដែលគិតពីរឿងស្នេហា ទើបនាងប្រើជីវិតរបស់នាង គិតលើរឿងការងារ និងគ្រួសារ។ ដូច្នេះ បើស្រលាញ់នាង ត្រូវបង្ហាញឱ្យនាងឃើញថា អ្នកក៏ស្រលាញ់គ្រួសារនាងដូចគ្នា ព្រោះនាងទុកគ្រួសារនាងជាអាទិភាព ឯស្នេហា គ្រាន់តែជារឿងបន្ទាប់បន្សំសម្រាប់នាងតែប៉ុណ្ណោះ៕



លំអិតបន្ថែមទៀត

ទស្សនៈប្រិយមិត្ត

លិខិតប្រិយមិត្ត៖ «កាមតណ្ហា​មនុស្ស»

កាមតណ្ហា​មនុស្ស ៖ សត្វឈ្មោលវារកញី ដោយសារធម្មជាតិវាមានសភាវៈ តម្រូវឲ្យ​បន្តពូជ​សត្វ របស់ពួកវា។ មែនទែនទៅ​ វាមិនមានអារម្មណ៍ត្រេកត្រអាល តណ្ហាពុះកញ្ជ្រោល សប្បាយ​ភ្លើតភ្លើន ដូចមនុស្សលោកទេ។ ម​នុស្ស មិនថាភេទប្រុសឬស្រី ...
វប្បធម៌ និងជីវិត

ស្វែង​យល់​អារម្មណ៍​មនុស្ស​ស្រី​នៅ​លីវ ពេល​ឃើញ​គេ​រៀបការ

ពេល​ឃើញ​គេ​រៀបការ ៖ បទចម្រៀងមួយបទ របស់អ្នកស្រី ប៉ែន រ៉ន ដែលផ្តើមដោយឃ្លាថា «ខ្ញុំឃើញគេរៀបការ ចិត្តចង់តែរៀបការដែរ….» ពិតជាចាក់ដោតបេះដូងក្រមុំៗ មួយចំនួន ដែលមិនទាន់រកបានមិត្ត១០០ឆ្នាំ។ ឱ្យចូលដល់ខែរងា ...
ជីវិតប្រចាំថ្ងៃ

«ចង់​សម្លាប់​ខ្លួន​»ឬ? ចូរ​ស្វែង​​យល់​ពី​​ដំណោះស្រាយ!

គំនិត«ចង់​សម្លាប់​ខ្លួន​» អាចកើតមានជារឿងធម្មតា សម្រាប់បុគ្គលខ្លះ ដែលតានតឹងចិត្តខ្លាំង ឬមានអារម្មណ៍ថា​អស់សង្ឃឹម តែវាក៏បាត់ទៅវិញ បន្ទាប់ពីស្ថានភាពផ្លូវចិត្ត របស់គេបានធូរស្រាល ខណៈពេលដែលបុគ្គល​មួយចំនួន​ទៀត បានរៀបចំផែនការ ឬអាចឈានទៅដល់​​ការធ្វើអត្តឃាត បានសម្រេច។ កន្លងមក ...

យល់ស៊ីជម្រៅផ្នែក វប្បធម៌ និងជីវិត

គំនូរ ចម្លាក់

រកឃើញ​«ម្ឈូសបុរាណ​ធ្វើពី​សំណ» នៅក្រោមព្រះវិហារ​«Notre-Dame»

ជីវិតប្រចាំថ្ងៃ

បារាំង៖ ប្រតិទិន​​នៃវិស្សមកាល ក្នុងឆ្នាំសិក្សា ២០២១-២០២២

តារាង​«ប្រតិទិន​​នៃវិស្សមកាល» ខាងក្រោមនេះ នឹងជួយសម្រួល ដល់ឪពុកម្ដាយ ឬអាណាព្យាបាល​ទាំងឡាយ ជាពិសេសពលរដ្ឋ ខ្មែរ-បារាំង ដែលរស់នៅ ក្នុងប្រទេសបារាំង អាចពិគ្រោះបាន​ជាមុន នូវវិស្សមកាល​ទាំង៥ នៃឆ្នាំសិក្សា ២០២១-២០២២ ...
វប្បធម៌ និងជីវិត

បុរសកម្ពុជាជាប់ឈ្មោះថា មានលិង្គតូចជាងគេ បន្ទាប់ពីកូរ៉េ

បើ«មានលិង្គតូចជាងគេ» ចូរបុរសកម្ពុជាទាំងឡាយ​កុំតូចចិត្ត ព្រោះវាជាខ្នាត​គិតជាមធ្យម សិក្សាដោយ​បណ្ណាល័យ​វេជ្ជសាស្ត្រជាតិមួយ របស់សហរដ្ឋអាមេរិក មានឈ្មោះ​«National Library of Medicine» ដែលបានចាត់​ចំណាត់ថ្នាក់ ទៅលើបណ្ដាប្រដាប់ភេទ របស់បុរស​សឹងតែគ្រប់ប្រទេស នៅលើពិភពលោក។ ...

Comments are closed.