នារី​ដែល​អ្នក​​ស្រលាញ់ ៖ ពេលដែលយើងស្រលាញ់នរណាម្នាក់ ច្បាស់ណាស់ថា យើងក៏ចង់ឱ្យគេ ស្រលាញ់យើងវិញដូចគ្នា។ បច្ចុប្បន្ននេះ មនុស្សភាគច្រើន ពេញនិយម ក្នុងការប្រើប្រាស់បណ្តាញសង្គមហ្វ៊េសប៊ុក សូម្បីតែការរាប់អានគ្នា ឬពេលដែលយើងលួចស្រលាញ់នរណាម្នាក់ ក៏តែងតែប្រើប្រាស់មធ្យោបាយនេះ ដើម្បីប្រាស្រ័យទាក់ទង ជាមួយគេនៅពេលយប់ ឬពេលទំនេរ មិនដែលអាក់ខានឡើយ។ យ៉ាងណាមិញ មនុស្សស្រីសម័យឥឡូវឆ្លាតណាស់ នាងងាយនឹងដឹង ប្រសិនបើមានបុរសណាម្នាក់ លួចស្រលាញ់នាង។ ដូច្នេះ ប្រសិនបើនាងចាប់អារម្មណ៍លើគេដែរ នាងក៏មានចេតនា ក្នុងការបង្ហាញឱ្យខាងប្រុសដឹងថា នាងកំពុងបើកភ្លើងខៀវឱ្យគេហើយ។

៥ចំណុចខាងក្រោមនេះ បង្ហាញពីរបៀបនៃការប្រាស្រ័យទាក់ទង របស់មនុស្សស្រី ចំពោះបុរសដែលនាងដឹងថា គេលួចស្រលាញ់នាង ហើយនាងក៏មានចិត្តលើគេដូចគ្នា។

១. នាងតែងតែផ្ញើសារ​តបមកអ្នកវិញជានិច្ច

ការផ្ញើរសារភ្លាមៗ (Tchat) ឆ្លើយឆ្លងគ្នា គឺជាវិធីពេញនិយមរបស់មនុស្សសម័យឥឡូវ ជំនួសឱ្យការនិយាយតទល់មុខគ្នា ព្រោះពេលខ្លះ មនុស្សប្រុសក៏ចង់សាកចិត្តមនុស្សស្រី ដែលគេលួចស្រលាញ់ដែរ ថាតើនាងស្រលាញ់គេវិញដែរឬអត់។ បើសិនជានាងឆ្លើយតបមកអ្នកគ្រប់ពេល មិនដែលឱ្យអ្នករង់ចាំយូរ នោះមិនត្រឹមតែជាសញ្ញា នៃការរាប់អានប៉ុណ្ណឹងទេ តែក៏បញ្ជាក់ថា នាងមិនធុញក្នុងការឆ្លើយឆ្លងជាមួយអ្នកនោះទេ។ តែក៏កុំទាន់អាលអរពេក សូមមើលចំណុចខាងក្រោមនេះទៀត។

២. នាងបង្ហាញការយកចិត្តទុកដាក់ចំពោះអ្នក

នាងបង្ហាញការយកចិត្តចំពោះអ្នក ពេលដឹងថា អ្នកឈឺ ឬហត់នឿយ ដោយប្រាប់ថា ឱ្យអ្នកសម្រាកឱ្យបានគ្រប់គ្រាន់ ឬលើកទឹកចិត្តអ្នក ពេលអ្នកប្រាប់នាងថា អ្នកពិបាកចិត្ត។ នេះជាអ្វី ដែលមនុស្សស្រីត្រូវធ្វើជាចាំបាច់ ពេលនាងដឹងច្បាស់ ពីខ្លួនឯងថា នាងក៏ចាប់អារម្មណ៍លើបុរសម្នាក់ ដែលតាមស្រលាញ់នាង ហើយនាងក៏ដឹងផងដែរថា ធ្វើបែបនេះ មិនត្រឹមតែឱ្យគេសប្បាយចិត្តប៉ុណ្ណឹងទេ គេថែមទាំងមានសង្ឃឹមថែមទៀតផង។ ពេលណាមួយ គេអាចនឹងសារភាព ពីចិត្តរបស់គេចំពោះនាង ក៏ថាបាន។

៣. ឆ្លើយគ្រប់សំណួររបស់អ្នកយ៉ាងលម្អិត

ពេលមនុស្សប្រុសស្រលាញ់នារីណាម្នាក់ គេមិនចេះខ្វះសំណួរ ក្នុងការសួរនាងនោះទេ ព្រោះសំណួរនេះហើយ ជាប្រធានបទ នៃការសន្ទនាដែលចេះតែមានបន្ត ព្រោះថាបើមិនបានសួរគេ ក៏ដូចជាមិនមានអ្វីនិយាយ ជាមួយគេដែរ។ សម្រាប់មនុស្សស្រី ដែលចាប់អារម្មណ៍លើអ្នក នាងមិនដែលឆ្លើយត្រឹមមួយម៉ាត់ ឬគ្រាន់តែថា “ចាស” ឬ “ទេ” ប៉ុណ្ណឹងទេ តែនាងអាចនឹងរៀបរាប់ ឬបកស្រាយបន្ថែមទៀត លើអ្វីដែលអ្នកចង់ដឹង។

៤. ឧស្សាហ៍ផ្ញើរូបថតឱ្យអ្នកមើល គ្រប់កន្លែងដែលនាងទៅ

នាងដឹងច្បាស់ណាស់ថា មនុស្សដែលលួចស្រលាញ់នាង ប្រាកដជាចង់ឃើញ នូវរូបថតរបស់នាង គ្រប់កន្លែងដែលនាងទៅដល់។ ដូច្នេះ ប្រសិនបើក្នុងចិត្តនាង ក៏មានគេដូចគ្នា នាងប្រាកដជាបំពេញតាមបំណង ក្នុងចិត្តរបស់បុរសនោះជាមិនខាន គឺការផ្ញើរូបថតរបស់នាង ទៅឱ្យគេមើល។ ពេលផ្ញើរូបឱ្យគេរួច នាងក៏ដឹងច្បាស់ណាស់ថា គេមុខជាសរសើរនាង ហើយនាងក៏រឹតតែបន្តផ្ញើ ទៅគេឡើងក្លាយជាទម្លាប់។

៥. នារី​ដែល​អ្នក​​ស្រលាញ់ មិនដែលបដិសេធរាល់សំណើរបស់អ្នក

ឧទាហរណ៍ថា មានពេលមួយ អ្នកចង់បបួលនាងទៅទទួលទានកាហ្វេ ឬញ៉ាំអី ពេលល្ងាចជាមួយគ្នា បន្ទាប់ពីផ្ញើសារលេងជាមួយគ្នា អស់មួយរយៈ។ បើសិនជានាងចង់ផ្តល់ឱកាស ឱ្យអ្នកតាមស្រលាញ់នាង នោះនាងច្បាស់ជាមិនបដិសេធនោះទេ ឬប្រសិននាងរវល់ ក៏នាងប្រាប់អ្នកវិញដែរថា សុំលើកទៅពេលនេះ ឬពេលនោះ ព្រោះនាងពិតជាចង់មានឱកាស ដើម្បីមានពេលវេលាផ្ទាល់ខ្លួន ជាមួយអ្នក៕



លំអិតបន្ថែមទៀត

កំសាន្ដ

សង្គ្រាមនៅអ៊ុយក្រែន៖ ទាហានរៀបការ នៅនឹង​ខ្សែត្រៀម​ជួរមុខ

ក្នុងសម្លៀកបំពាក់ទាហាន គូស្នេហ៍មួយបានរៀបអាពាហ៍ពិពាហ៍ នៅនឹង​ខ្សែត្រៀម​ជួរមុខ ចម្ងាយប៉ុន្មានគីឡូម៉ែត្រ ពីរដ្ឋធានីគៀវ (ប្រទេសអ៊ុយក្រែន)។ កូនប្រុស នាម«Valeriy» និងកញ្ញា នាម«Lesya» បានភ្ជាប់មេត្រីភាព ក្លាយជាគូស្វាមីភរិយា ដោយមានការចូលរួម ...
រូបថតជំនួស៖ អំណោយបេះដូង សម្រាប់គូស្នេហ៍ប្រចាំជីវិត។ (រូបថត Rawpixel/Unsplash)
របាយការណ៍

ប្រវត្តិ​បុណ្យ ស៊ាំងវ៉ាឡង់តាំង ឬ​ទិវានៃ​ក្ដី​«ស្រឡាញ់»

ក្នុងសម័យកាលបច្ចុប្បន្ន ច្រើនគ្នាណាស់ដែលគិតថា បុណ្យ ស៊ាំងវ៉ាឡង់តាំង (Saint Valentin day) គ្រាន់តែជា​បុណ្យ​​សង្សា ឬ​បុណ្យនៃក្ដីស្រឡាញ់ ហើយអ្នកខ្លះពីក្នុងចំណោមនេះ បានឆ្លៀតឱកាសពីបុណ្យស៊ាំងវ៉ាឡង់តាំង ដើម្បី​រក​ទទួលទាន ដូច​ជាលក់ផ្កា ...
វប្បធម៌ និងជីវិត

ស្ដ្រីរឹងមាំស្រលាញ់មនុស្សប្រុស«ប្រភេទណា»?

មនុស្សប្រុស«ប្រភេទណា» ៖ មុនពេលមនុស្សស្រីម្នាក់ ក្លាយជាមនុស្សរឹងមាំ ក្នុងជីវិតរបស់នាង អាចជួបរឿងស្មុគស្មាញជាច្រើន ដែលនាងបានឆ្លងកាត់ មិនថាបញ្ហាលុយកាក់ គ្រួសារ ឬស្នេហាខកបំណងជាដើម។ បទពិសោធទាំងនោះហើយ បង្រៀននាងឱ្យឈប់ទន់ជ្រាយ ហើយប្រឹងដើរទៅមុខ ...

យល់ស៊ីជម្រៅផ្នែក វប្បធម៌ និងជីវិត

គំនូរ ចម្លាក់

រកឃើញ​«ម្ឈូសបុរាណ​ធ្វើពី​សំណ» នៅក្រោមព្រះវិហារ​«Notre-Dame»

ជីវិតប្រចាំថ្ងៃ

បារាំង៖ ប្រតិទិន​​នៃវិស្សមកាល ក្នុងឆ្នាំសិក្សា ២០២១-២០២២

តារាង​«ប្រតិទិន​​នៃវិស្សមកាល» ខាងក្រោមនេះ នឹងជួយសម្រួល ដល់ឪពុកម្ដាយ ឬអាណាព្យាបាល​ទាំងឡាយ ជាពិសេសពលរដ្ឋ ខ្មែរ-បារាំង ដែលរស់នៅ ក្នុងប្រទេសបារាំង អាចពិគ្រោះបាន​ជាមុន នូវវិស្សមកាល​ទាំង៥ នៃឆ្នាំសិក្សា ២០២១-២០២២ ...
វប្បធម៌ និងជីវិត

បុរសកម្ពុជាជាប់ឈ្មោះថា មានលិង្គតូចជាងគេ បន្ទាប់ពីកូរ៉េ

បើ«មានលិង្គតូចជាងគេ» ចូរបុរសកម្ពុជាទាំងឡាយ​កុំតូចចិត្ត ព្រោះវាជាខ្នាត​គិតជាមធ្យម សិក្សាដោយ​បណ្ណាល័យ​វេជ្ជសាស្ត្រជាតិមួយ របស់សហរដ្ឋអាមេរិក មានឈ្មោះ​«National Library of Medicine» ដែលបានចាត់​ចំណាត់ថ្នាក់ ទៅលើបណ្ដាប្រដាប់ភេទ របស់បុរស​សឹងតែគ្រប់ប្រទេស នៅលើពិភពលោក។ ...

Comments are closed.