នាង​ជា​មនុស្ស​ពិសេស ៖ មនុស្សពីរនាក់ស្រលាញ់គ្នា និងអាចបន្តទំនាក់ទំនង​ជាមួយគ្នាបាន​ដោយរលូន មិនមែនត្រឹមតែការមានចិត្តស្មោះត្រង់ចំពោះគ្នាប៉ុណ្ណឹងទេ តែការធ្វើឱ្យដៃគូទទួលបាននូវភាពកក់ក្តៅ ផ្អែមល្ហែម គឺរឿងមួយដែលមនុស្សស្រីគ្រប់គ្នាតែងចង់បានពីមនុស្សដែលខ្លួនស្រលាញ់។

ជាការពិតណាស់ នារីគ្រប់រូបចង់មានអារម្មណ៍ថា នាងជាទ្រព្យសម្បត្តិដ៏មានតម្លៃ និងពិសេសសម្រាប់បុរស ជាទីស្រលាញ់របស់នាង។ តើអ្នកនឹងបង្ហាញនាងយ៉ាងដូចម្តេចថា នាងពិតជាពិសេសចំពោះអ្នក? គ្មានអ្វីគួរអោយចាប់អារម្មណ៍ ចំពោះនារីម្នាក់ ជាងបុរសម្នាក់ដែលចាត់ទុកនាង ជាព្រះនាងម្ចាស់នោះទេ។

ខាងក្រោមនេះ គឺជាចំណុចមួយចំនួន ដែលអ្នកអាចអនុវត្ត ជាមួយមិត្តស្រីរបស់អ្នក ដើម្បីឱ្យនាងយល់ថា នាងជាមនុស្សពិសេសសម្រាប់អ្នក។

១. សរសើរនាង

  • ជាការពិតណាស់ មនុស្សស្រីទាំងអស់ចូលចិត្តពាក្យសរសើរ។ ដូច្នេះ អ្នកមិនត្រូវភ្លេចសរសើរនាងនោះទេ គឺសរសើរនាងឱ្យត្រូវនឹងចំណុចល្អៗ ឬគុណសម្បត្តិដែលនាងមាន ដែលមិនមែនជាការបញ្ជោរ។ សរសើរទាំងរូបរាងខាងក្រៅ និងអត្តចរិតខាងក្នុងរបស់នាង។ ចួនកាល អ្នកអាចសរសើរពីម៉ូតសក់របស់នាង ពីរបៀបដែលនាងស្លៀកពាក់ ឬក៏ស្នាមញញឹមរបស់នាងផងដែរ។

២. បង្ហាញឱ្យនាងដឹងថាអ្នកខ្វល់ពីនាងខ្លាំង

  • ចំណាយពេលជាមួយនាង ឱ្យបានច្រើន ទោះបីជាអ្នករវល់យ៉ាងណាក៏ត្រូវតែឆ្លៀត ដូចជាមើលកុន ហែលទឹក ញ៉ាំអាហារ។
  • បង្ហាញឱ្យនាងដឹងថា អ្នកចូលរួមចំណែក ក្នុងសកម្មភាពដែលនាងចូលចិត្ត។
  • ប្រសិនបើនាងចង់ទៅដើរផ្សារទំនើប សួរនាងផង ប្រសិនបើនាងចង់ឱ្យអ្នកទៅជាមួយ ឬជួយមើលថា តើអ្វីដែលសមនឹងនាង។
  • ប្រាប់នាងឱ្យដឹង ពីអារម្មណ៍របស់នាង ដូចជា “បងនឹកអូន” “បងស្រលាញ់អូន”។
  • ផ្ញើសារ និងទូរសព្ទទៅនាងជាប្រចាំ។ នេះបង្ហាញថា នាងតែងតែនៅក្នុងចិត្តរបស់អ្នក។
  • រំឭកនាងជារឿយៗ ឱ្យថែសុខភាព និងបង្ហាញថាអ្នកពិតជាបារម្ភពីនាង។
  • ប្រាប់នាងឱ្យដឹង នូវកន្លែងដែលអ្នកត្រូវទៅ ឬពេលអ្នកទៅដល់ផ្ទះ។
  • លើកទឹកចិត្ត និងផ្តល់កម្លាំងចិត្តដល់នាង ប្រសិនបើនាងកំពុងបាក់ទឹកចិត្ត ឬបរាជ័យចំពោះអ្វីមួយ។

៣. បង្ហាញឱ្យអ្នកផ្សេងដឹងថា អ្នកមានមោទនភាពប៉ុនណា ដែលបាននាងជាដៃគូ

  • កុំគ្រាន់តែស្រលាញ់គ្នាជាស្ងាត់ៗ បង្ហាញឱ្យអ្នកផ្សេងទៀតដឹង អំពីអារម្មណ៍ដែលអ្នកមាន ចំពោះនាង។
  • ឈ្លីម្រាមដៃឱ្យនាងជាការម៉ាស្សា។
  • កាន់ដៃនាងនៅទីសាធារណៈ។
  • សម្រាប់ថ្ងៃខួបកំណើតរបស់នាង ឬខួបនៃក្តីស្រលាញ់របស់អ្នកទាំងពីរ ធ្វើអ្វីពិសេសឱ្យនាងជាសាធារណ។
  • មានសកម្មភាពរ៉ូមែនទិចជាមួយនាងៈ ផ្តល់ភាពភ្ញាក់ផ្អើលដល់នាង ឬទិញរបស់ជូននាង ទោះមិនមែនក្នុងថ្ងៃពិសេសក៏ដោយ។
  • ធ្វើរឿងងាយៗសម្រាប់នាង ដូចជាច្រៀងឱ្យនាងស្តាប់ បើទោះជាអ្នកយល់ថា សំឡេងអ្នកពិបាកស្តាប់ក៏ដោយ។ វានឹងកាន់តែពិសេសបើអ្នកមានបទចម្រៀងដែលជារបស់អ្នក។
  • ថតរូបជាមួយនាងឱ្យបានច្រើន។ វាបង្កើតនូវការចងចាំដ៏ល្អរវាងអ្នក ជាមួយនាង។

៤. ស្រលាញ់នាងជាខ្លួននាង និងទទួលយកអ្វីដែលជាជំនឿរបស់នាង

  • កុំព្យាយាមផ្លាស់ប្តូរភាពជាខ្លួនរបស់នាង ព្រោះអ្វីដែលនាងកំពុងមាន គឺជាអ្វីដែលនាងពេញចិត្ត។ ឧទាហរណ៍ៈ ម៉ូតស្បែកជើងដែលនាងចូលចិត្តពាក់ ម៉ូតខោអាវ ពណ៌ក្រែម ម៉ូតសក់ ឬសូម្បីតែចំណូលចិត្តមួយចំនួន។
  • អធ្យាស្រ័យឱ្យនាង ប្រសិនបើនាងបានបង្កើតនូវកំហុស ព្រោះគ្មានអ្នកណាចង់ធ្វើខុសនោះទេ តែការអត់ឱននាង គឺស្មើនឹងការបង្ហាញឱ្យនាងដឹងថា ប្រសិនបើពេលអ្នកធ្វើខុស អ្នកក៏ចង់ទទួលបាន នូវការអធ្យាស្រ័យពីនាងដូចគ្នា។
  • គោរពនាងៈ កុំប្រើពាក្យសម្តី ដែលធ្វើឱ្យនាងបាក់ទឹកចិត្ត។ កុំរារាំងនាង មិនឱ្យធ្វើអ្វីដែលនាងគិតថា ជារឿងត្រឹមត្រូវ។
  • ប្រព្រឹត្តចំពោះនាង ឱ្យសមជាសុភាពបុរស។ ទន់ភ្លន់ និងផ្អែមល្ហែមចំពោះនាង។ ចៀសវាងការបញ្ចេញអាកប្បកិរិយាឆេវឆាវ ឬស្តីបន្ទោសនាង។
  • គោរពពេលវេលារបស់នាង ការខំប្រឹងប្រែងរបស់នាង នោះអ្នកនឹងទទួលបាន នូវទំនុកចិត្តពីនាងដូចគ្នា។
  • មានទំនាក់ទំនងល្អ ជាមួយគ្រួសារនាង ព្រោះគ្រួសារគឺជាមនុស្សសំខាន់បំផុត និងជាចំណែកនៃសុភមង្គលដ៏ធំ ក្នុងជីវិតនាង។
  • ចុះសម្រុងជាមួយមិត្តភក្តិរបស់នាង បើសិនជាអ្នកមិនចូលចិត្តពួកគេក៏ដោយ។ មិត្តភក្តិក៏ជាចំណែកសំខាន់មួយ នៃជីវិតរបស់នាងផងដែរ ហើយនាងក៏ចង់ឱ្យពួកគេចុះសម្រុង ជាមួយអ្នកដូចគ្នា។
  • ឱ្យតម្លៃលើជំនឿរបស់នាង បើទោះជាពេលខ្លះ អ្នកទាំងពីរអាចមានជំនឿខុសគ្នា តែអ្នកក៏អាចរៀនបើកចិត្ត ទទួលស្វែងយល់ពីគ្នា ទៅវិញទៅមកដោយមិនមានការរើសអើង៕


You may also like

កំសាន្ដ

«គោ​ចាស់ ប្រទះ​ស្មៅ​ខ្ចី» សំណើច​ខ្លីៗ

«គោ​ចាស់ ប្រទះ​ស្មៅ​ខ្ចី» ដោយ​សារ​តែ​ចង់​ក្លាយ​ជា​មនុស្ស​មាន​លុយ ទាំង​ក្មេង​វ័យ និង​យ៉ាង​ឆាប់​រហ័ស​នោះ ស្រី​ស្អាត​វ័យ​២៣​ឆ្នាំ​ម្នាក់ បាន​សម្រេច​ចិត្ត​រៀបការ ជា​មួយ​បុរស​មហា​សេដ្ឋី​មួយ​រូប ដែល​មាន​វ័យ​យ៉ាង​ចំណាស់ ​អាយុ​៧៣ឆ្នាំ (អាយុ​ខុស​គ្នា​៥០​ឆ្នាំ)។ នាង​បាន​រៀប​គម្រោង ថា​នឹង​រួម​រ័ក្ស​ជា​មួយបុរស​ចំណាស់ ...
វប្បធម៌ និងជីវិត

ហេតុអ្វី​«បេះដូង​ប្រេះស្រាំ»​ហើយ អាច​ប៉ះ​ភ្ជាប់​ឡើង​វិញ​បាន?

«បេះដូង​ប្រេះស្រាំ» ៖ ពាក្យស្នេហាពីរម៉ាត់នេះ ស្រួលសរសេរ ស្រួលអាន តែពិបាកយល់ន័យ។ អ្នកខ្លះ ស្រលាញ់គ្នា ហើយបែកគ្នា ហើយក៏ទៅរៀបការជាមួយអ្នកថ្មីទៀត ព្រោះសង្សារចាស់ គ្រាន់តែជាអតីត។ ទោះបីជាយ៉ាងណាក៏ដោយ ...
វប្បធម៌ និងជីវិត

ធ្វើ​យ៉ាងម៉េច​ទើប​នារី​ដែល​អ្នក​លួចបេតី ស្រលាញ់​អ្នកវិញ ?

ស្រលាញ់​អ្នកវិញ ៖ ធម្មតា ពេលអ្នកលួចស្រលាញ់នារី ណាម្នាក់ មិនមែននៅសុខៗ ក៏ទៅប្រាប់គេត្រង់ៗ ថាអ្នកស្រលាញ់នាងនោះទេ។ ពេលខ្លះ នាងមិនទាន់បានត្រៀមចិត្ត ឬពេលខ្លះ បើនាងបដិសេធភ្លាមៗ អ្នកក៏ខូចចិត្ត។ ...

Comments are closed.

គំនូរ ចម្លាក់

រកឃើញ​«ម្ឈូសបុរាណ​ធ្វើពី​សំណ» នៅក្រោមព្រះវិហារ​«Notre-Dame»

ជីវិតប្រចាំថ្ងៃ

បារាំង៖ ប្រតិទិន​​នៃវិស្សមកាល ក្នុងឆ្នាំសិក្សា ២០២១-២០២២

តារាង​«ប្រតិទិន​​នៃវិស្សមកាល» ខាងក្រោមនេះ នឹងជួយសម្រួល ដល់ឪពុកម្ដាយ ឬអាណាព្យាបាល​ទាំងឡាយ ជាពិសេសពលរដ្ឋ ខ្មែរ-បារាំង ដែលរស់នៅ ក្នុងប្រទេសបារាំង អាចពិគ្រោះបាន​ជាមុន នូវវិស្សមកាល​ទាំង៥ នៃឆ្នាំសិក្សា ២០២១-២០២២ ...
វប្បធម៌ និងជីវិត

បុរសកម្ពុជាជាប់ឈ្មោះថា មានលិង្គតូចជាងគេ បន្ទាប់ពីកូរ៉េ

បើ«មានលិង្គតូចជាងគេ» ចូរបុរសកម្ពុជាទាំងឡាយ​កុំតូចចិត្ត ព្រោះវាជាខ្នាត​គិតជាមធ្យម សិក្សាដោយ​បណ្ណាល័យ​វេជ្ជសាស្ត្រជាតិមួយ របស់សហរដ្ឋអាមេរិក មានឈ្មោះ​«National Library of Medicine» ដែលបានចាត់​ចំណាត់ថ្នាក់ ទៅលើបណ្ដាប្រដាប់ភេទ របស់បុរស​សឹងតែគ្រប់ប្រទេស នៅលើពិភពលោក។ ...