Selfie ៖ ក្រុមអ្នកស្រាវជ្រាវ មកពីសាកលវិទ្យាល័យកាលីហ្វ័រនីញ៉ា បានធ្វើការជាមួយ​សិស្សនិស្សិត​មហាវិទ្យាល័យ​មួយក្រុម ដើម្បីស្វែងយល់អំពីវិធីថតរូបប្រភេទផ្សេងៗគ្នា ពេញមួយថ្ងៃនៅលើ​ស្មាតហ្វូនរបស់ពួកគេ ដែលមាន​ឥទ្ធិពល ទៅលើអារម្មណ៍របស់ពួកគេ។

ក្នុងកំឡុងពេលនៃការសិក្សាស្រាវជ្រាវ និស្សិតត្រូវបានគេជ្រើសរើស យករូបថតមួយ ក្នុងចំណោម​បីប្រភេទខុសៗគ្នា ជារៀងរាល់ថ្ងៃ៖ រូបថតខ្លួនឯង (Selfie) ដោយបង្ហាញពីភាពញញឹម – រូបថតនៃអ្វីមួយ ដែលធ្វើឱ្យពួកគេ​សប្បាយចិត្ត និងរូបភាពនៃអ្វីដែលពួកគេគិតថា នឹងធ្វើឱ្យនរណាម្នាក់ផ្សេងទៀតសប្បាយរីករាយ នៅក្នុងជីវិតរបស់ពួកគេ។

ប្រភេទនៃរូបថតនីមួយ ៗ បានបង្កើតលទ្ធផលផលខុសគ្នា នៅចុងបញ្ចប់នៃការស្រាវជ្រាវ ដែលមានរយៈពេល​បីសប្តាហ៍។

  • មនុស្សមានអារម្មណ៍ឆ្លុះបញ្ចាំង និង ផ្ចង់ស្មារតីបានល្អ ពេលពួកគេថតរូប ដើម្បីធ្វើឱ្យពួកគេសប្បាយចិត្ត។
  • ហើយពួកគេមានអារម្មណ៍ កាន់តែជឿជាក់ និងស្រណុកចិត្តជាមួយខ្លួនឯង នៅពេលដែលពួកគេថតរូបស៊ែលហ្វ៊ី។
  • សំខាន់ជាងនេះទៅទៀត, នៅចុងបញ្ចប់នៃការសិក្សាស្រាវជ្រាវនេះ មនុស្សជាច្រើនបានកត់សម្គាល់ថា ពួកគេ​ទទួលបានផលវិជ្ជមាន អំពីការថតស៊ែលហ្វ៊ី នៅពេលដែល​ពួកគេ​មិនមានអារម្មណ៍ថា ពួកគេកំពុងក្លែងបន្លំ ឫបង្ខំខ្លួនឯ​ងឱ្យញញឹម និងថតរូបញញឹមដោយធម្មជាតិ កាន់តែងាយស្រួល។
  • ថតរូបដើម្បីសុភមង្គលរបស់អ្នកដទៃ ក៏មានប្រសិទ្ធិភាពខ្លាំងក្លា ធ្វើឱ្យមនុស្សមានអារម្មណ៍ធូរស្រាល នៅពេល​ពួកគេទទួលបានការឆ្លើយតប ពីអ្នកដែលមានអារម្មណ៍ ពីរូបថតរបស់ពួកគេ។ អារម្មណ៍ដែលផ្សារភ្ជាប់​ទៅនឹង​អ្នកដទៃ ក៏ជួយបន្ថយភាពតានតឹងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ការថតស៊ែលហ្វី ក៏មានអត្ថប្រយោជន៍ជាច្រើនទៀត ដូចជា៖

  • បង្ហាញនូវការស្រលាញ់ចំពោះខ្លួនឯង
  • កាត់បន្ថយភាពតានតឹង
  • បង្កើនភាពស្និទ្ធស្នាលជាមួយមនុស្សនៅក្បែរខ្លួន
  • មិនបាច់រំខានអ្នកដទៃឱ្យថតរូបឱ្យយើង
  • ដឹងពីការវិវត្តន៍នៃមុខរបស់យើង។


លំអិតបន្ថែមទៀត

កម្ពុជា

Covid-19៖ អ្នកស្រាវជ្រាវ​មួយក្រុម ថា​កម្ពុជាបានឆ្លង ជាង​១ពាន់​ករណី

«ជាង​១ពាន់​ករណី» ជាតួលេខផ្ដល់ដោយ អ្នកស្រាវជ្រាវមួយក្រុម ដែលគណនារកឃើញ តាំងពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ តែមិនមែនជាតួលេខ នៅថ្ងៃទី១១ ខែមេសានេះ ដែលរដ្ឋាភិបាលលោក ហ៊ុន សែន ...
រូបថតពីគំនូរនៃរាជធានី លង្វែក ដែលគូរដោយជនជាតិអ៊ឺរ៉ុប (ហូឡង់ ឬព័រទុយហ្គេ) ដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា នាសម័យនោះ។
របាយការណ៍

ការដួលរលំ​នៃបន្ទាយលង្វែក និង​ប្រាក់​ឌួង​សៀម

តើប្រវត្តិនៃ«ការដួលរលំ​នៃបន្ទាយលង្វែក» នៅចុងសតវត្សន៍​ទី១៦ (ក្នុងឆ្នាំ១៥៩៤) បានកើតឡើង ដោយសារ​ភាព​លោភ​លន់ និងកង្វះការពិចារណាវែងឆ្ងាយ របស់ប្រជាជនកម្ពុជាខ្លួនឯង រហូតបាន​កាប់ឆ្កា​រ កំពែង​​ព្រៃ​​ឬស្សី​ ជុំវិញរាជធានី ដើម្បីយកប្រាក់ឌួង និងដើម្បីបង្កភាពងាយស្រួល ឲ្យសៀមលើកទ័ព ...
វប្បធម៌ និងជីវិត

ហេតុអ្វី​ការប្រេះឆា​ស្នេហា​ដំបូង ធ្វើ​ឱ្យ​«ឈឺចាប់»​ខ្លាំង?

បើនិយាយពីសេចក្តីស្រលាញ់រវាងប្រុសនារី គឺមានភាគីតិចណាស់ ដែលពួកគេបានជួបគ្នា​ជាស្នេហាដំបូង រហូត​ដល់​បានរៀបការជាមួយគ្នា។ ទោះបីជាយ៉ាងណាក៏ដោយ ស្នេហាដំបូង មិនប្រាកដថាជោគជ័យគ្រប់គ្នានោះទេ ឬដូច​ពាក្យគេថា មនុស្សដំបូងមិនប្រាកដថាជាមនុស្សចុងក្រោយនោះឡើយ។ ប៉ុន្តែវាគឺជារឿង«ឈឺចាប់»បំផុត​សម្រាប់អ្នក​ដែលបានឆ្លងកាត់ ហើយក៏ជាអារម្មណ៍មួយដែលពិបាកទ្រាំ។ ហេតុអ្វីបានជាស្នេហាដំបូង ធ្វើឱ្យមនុស្សឈឺចាប់ខ្លាំង? ...

យល់ស៊ីជម្រៅផ្នែក ជីវិតប្រចាំថ្ងៃ

ជីវិតប្រចាំថ្ងៃ

បារាំង៖ ប្រតិទិន​​នៃវិស្សមកាល ក្នុងឆ្នាំសិក្សា ២០២១-២០២២

ជីវិតប្រចាំថ្ងៃ

បារាំង៖ ប្រតិទិន​​នៃវិស្សមកាល ក្នុងឆ្នាំសិក្សា ២០២០-២០២១

តារាង«ប្រតិទិន​​នៃវិស្សមកាល» ខាងក្រោមនេះ នឹងជួយសម្រួល ដល់ឪពុកម្ដាយ ឬអាណាព្យាបាល​ទាំងឡាយ ជាពិសេសពលរដ្ឋ ខ្មែរ-បារាំង ដែលរស់នៅក្នុងប្រទេសបារាំង អាចពិគ្រោះបាន​ជាមុន នូវវិស្សមកាល​ទាំង៥ នៃឆ្នាំសិក្សា ២០២០-២០២១ សម្រាប់ ...
ជីវិតប្រចាំថ្ងៃ

រងការពង្រត់តាំងពីនៅតូច ទើប​ជួបជុំ​ ជាមួយ​ឪពុកម្ដាយ​វិញ​ នៅ​៣២ឆ្នាំ​ក្រោយ

បុរសជនជាតិចិនម្នាក់ ទើប​ជួបជុំ​ ជាមួយឪពុកម្ដាយបង្កើតខ្លួនវិញ នៅថ្ងៃនេះ បន្ទាប់ពីបានបែក ពីអ្នកមានគុណ ដោយការចាប់ពង្រត់មួយ តាំងពី៣២ឆ្នាំមុន។ ការជួបជុំ ឪម៉ែ-កូន វិញនេះ ធ្វើឡើងដោយសារ របាយការណ៍មួយរបស់​អាជ្ញាធរ ...

Comments are closed.