អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។
ដំណឹង

តុល្យភាព​រវាង​ឥណ្ឌានិង​ប៉ាគីស្ដង់៖ យន្តហោះ​ត្រូវ​បាញ់ធ្លាក់​ទាំង​សងខាង

តុល្យភាពចុងក្រោយ នៃស្ថានភាពប្រឈមមុខដាក់គ្នា រវាងប្រទេសដៃគូសត្រូវទាំងពីរ បានឲ្យដឹងនៅល្ងាចថ្ងៃពុធនេះថា មាន«យន្តហោះ​ត្រូវ​បាញ់ធ្លាក់​ទាំង​សងខាង» យ៉ាងហោចណាស់ ក៏មួយគ្រឿងម្ខាងដែរ។ កងទ័ពជើងអាកាស របស់ប្រទេសប៉ាគីស្ដង់ អះអាងថាបានបាញ់ទម្លាក់យន្ដហោះពីរគ្រឿង របស់កងទ័ពឥណ្ឌា ក្នុងនោះមួយគ្រឿង បានធ្លាក់នៅក្នុងទឹកដីកាស្មៀរឥណ្ឌា ...
ដំណឹង

ប៉ាគីស្ដង់ បិទលំហអាកាស បន្ទាប់ពី​អះអាង​បានបាញ់​ទម្លាក់​យន្ដហោះ​ឥណ្ឌា

ប្រទេសប៉ាគីស្ដង់ បាន«បិទលំហអាកាស»របស់ខ្លួន រហូតដល់មានបទបញ្ជាថ្មី។ នេះ បើតាមការអះអាង របស់អាជ្ញាធរគ្រប់គ្រងដែនអាកាស របស់ប្រទេសប៉ាគីស្ដង់ បន្ទាប់ពីរដ្ឋាភិបាលនៃប្រទេសនេះ បានអះអាងមុននេះ ថាបានបាញ់ទម្លាក់យន្ដហោះពីរគ្រឿង របស់កងទ័ពអាកាសឥណ្ឌា។ នៅលើទំព័រទ្វីសធើររបស់ខ្លួន អាជ្ញាធរគ្រប់គ្រងដែនអាកាសប៉ាគីស្ដង់ ...
កម្ពុជា

GDP ៖ គឺ​ថ្ងៃ៧មករា និង​បំណុលចិន ដែល​ប៉ះពាល់​ដល់​អធិបតេយ្យជាតិ

សម្រាប់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន «GDP» ការទាមទាររបស់សហភាពអ៊ឺរ៉ុប តាមរយៈកិច្ចព្រមព្រៀងអ៊ឺរ៉ុប-កម្ពុជា នៃប្រព័ន្ធអនុគ្រោះពន្ធ «EBA» ក្នុងការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា មិនប៉ះពាលដល់អធិបតេយ្យភាពកម្ពុជា ជាដុំកំភួនទេ។ ផ្ទុយទៅវិញ គឺការដឹងគុណ និងសងគុណប្រទេសវៀតណាម ...
កម្ពុជា

ហ៊ុន សែន៖ លប់«កាំកុងត្រូល»​ដើម្បីវិនិយោគិន​ទទួល​ប្រយោជន៍​ច្រើន​ជាងមុន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងជាថ្មី នៅព្រឹកថ្ងៃសុក្រ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៩នេះថា ការលប់ស្ថាប័ន «កាំកុងត្រូល» មួយចោល នឹងអនុញ្ញាតឲ្យមានការសម្រួលពាណិជ្ជកម្ម និងពង្រឹងភាពប្រកួតប្រជែង ...
កម្ពុជា

«ឆ្នាំ១៩៧៨ អង់គ្លេស​បរិហារ​ការរំលោភ​សិទ្ធិមនុស្ស នៅកម្ពុជា»

«ឆ្នាំ១៩៧៨ អង់គ្លេសបរិហារការរំលោភសិទ្ធិមនុស្ស នៅកម្ពុជា» នេះជាសម្រង់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ យកមកបញ្ជាក់ឡើងវិញ ដោយលោក ឡៅ ម៉ុងហៃ អ្នកស្រាវជ្រាវ ផ្នែកនយោបាយនិងសង្គម។ លោក ឡៅ ម៉ុងហៃ ...
ដំណឹង

អាជ្ញាធរចិន​រឹបអូស​គ្រឿងចម្លាក់​មកពី​កម្ពុជា ដែល​សង្ស័យ​«ធ្វើពីភ្លុកដំរី»

អាជ្ញាធរគយខេត្តណានណីង (Nanning) ក្នុងភាគខាងត្បូងប្រទេសចិន បានរឹបអូសគ្រឿងចម្លាក់ចំនួនបួន ដែលសង្ស័យថា«ធ្វើពីភ្លុកដំរី»។ នេះ បើតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានផ្លូវការចិន «ស៊ីនហួរ» ដោយស្រង់ប្រភពពីមន្ត្រីគយ មកបញ្ជាក់។ គ្រឿងចម្លាក់ទាំង៤នោះ មានបីគ្រឿងជាសម្ភារៈតុបតែង ក្នុងព្រះពុទ្ធសាសនា ...

Posts navigation