«ទិវាអ្នកម្ដាយ» ឬ «Mother’s day» ឬ «Fête des mères» ជាពិធីបុណ្យទំនៀមទម្លាប់ ជាលក្ខណៈគ្រួសារ តាំងពីយូរលង់មួយ របស់បណ្ដាជននៅទ្វីបអ៊ឺរ៉ុប និងអាស៊ីខាងលិច។ ប៉ុន្តែសព្វថ្ងៃ ទិវានេះត្រូវបានមនុស្សនៅក្នុងពិភពលោក កាន់តែច្រើនឡើងៗ ចូលរួមប្រារព្ធ បើទោះជាពួកគេជាជនជាតិ ឬប្រកាន់សាសនាអ្វីក៏ដោយ។

ដូចឈ្មោះរបស់វា គឺពិធីបុណ្យមួយនេះ ធ្វើឡើងសម្រាប់ឧទ្ទិស ជាលក្ខណៈប្រចាំឆ្នាំ ទៅដល់អ្នកម្ដាយ ដែលបានផ្ដល់កំណើតដល់កូន តដល់ចៅ រហូតពូនផ្គុំបានជាគ្រួសារមួយឡើង។ នៅថ្ងៃប្រារព្ធពិធីបុណ្យនេះ បណ្ដាជនជាកូនៗ រាប់តាំងពីកុមារ រហូតដល់មនុស្សធំ តែងជូនជាអំណោយ ទោះជាមានតម្លៃខ្ពស់ ឬគ្រាន់ជានិមិត្តរូបក្ដី ទៅដល់អ្នកម្ដាយរបស់ពួកគេ។

តើគេប្រារព្ធទិវានេះ នៅថ្ងៃណា?

គ្មានថ្ងៃប្រាកដទេ! តែនៅតាមប្រទេសភាគច្រើន គេបានជ្រើសរើសយកថ្ងៃអាទិត្យមួយ (សប្ដាហ៍ណាក៏ដោយ) នៅក្នុងខែឧសភា ដើម្បីប្រារព្ធទិវានេះ។ ប្រទេសមួយភាគធំ ដូចយ៉ាងកាណាដា ប៊ែលហ្សិក អាល្លឺម៉ង់ ញូហ្សេឡេន ប្រេស៊ីល អូស្ត្រាលី ឬដូចយ៉ាងសហរដ្ឋអាមេរិកជាដើម «ទិវាអ្នកម្ដាយ» ប្រារព្ធនៅថ្ងៃអាទិត្យ​សប្ដាហ៍ទី២ នៃខែឧសភា (ដូចថ្ងៃអាទិត្យទី១២ ខែឧសភា ឆ្នាំ២០១៩នេះ ជាឧទាហរណ៍)។

នៅបារាំង បុណ្យនេះធ្វើនៅថ្ងៃអាទិត្យ​សប្ដាហ៍ចុងក្រោយ នៃខែឧសភា។ តែមានករណីលើកលែងមួយ គឺទិវានេះ នឹងត្រូវលើក ទៅថ្ងៃអាទិត្យសប្ដាហ៍​ដំបូង នៃខែមិថុនាវិញ ប្រសិនជាពិធីបុណ្យគ្រឹស្ដិ៍សាសនា «Pentecôte» ត្រូវធ្វើចំថ្ងៃអាទិត្យចុងក្រោយ នៃខែឧសភា។

សម្រាប់ចក្រភពអង់គ្លេស និងអៀរឡង់វិញ ពួកគេប្រារព្ធទិវាអ្នកម្ដាយ នៅ៣សប្ដាហ៍មុន បុណ្យគ្រឹស្ដិ៍សាសនា «Easter (បារាំងហៅ Pâques)»។ ខណៈបណ្ដាប្រទេស នៅតំបន់មជ្ឈឹមបូព៌ា ធ្វើទិវាខាងលើ នៅអំឡុងខែមិនា។

ប្រវត្តិ«ទិវាអ្នកម្ដាយ»

មានការលើកឡើងថា ទិវាខាងលើបង្កើតឡើង ដោយសហគ្រាសផលិតអំណោយ ឬក្រុមហ៊ុនលក់ផ្កា… ! មិនដូច្នេះទេ។ តាមការស្រាវជ្រាវ បានរកឃើញថា ទិវាគ្រួសារមួយនេះ មានប្រវត្តិរបស់វា ចំនួនបីខុសៗគ្នាដូចខាងក្រោម។

១) ព្រេងកថារបស់ក្រិច បាននិទានពីការប្រារព្ធពិធីនេះ ឧទ្ទិសជូនព្រះនាង «Rhéa» ឬព្រះនាង «Cybèle» ដែលជាព្រះមាតារបស់ព្រះអាទិទេព «Zeus» នៅក្នុងអំឡុងរដូវផ្ការីក (រវាងពីខែមេសា មកទល់នឹងខែមិថុនា)។

២) សាសនាគ្រឹស្ដិ៍ ទោះក្នុងនិកាយណាក៏ដោយ ក៏មានទម្រង់នៃពិធីបុណ្យនេះ ប្រហាក់ប្រហែលគ្នាដែរ។  តែបុណ្យនោះ គេហៅថា ជាការរំលឹកគុណ នៃការចាប់កំណើត ពីផ្ទៃម្ដាយ និងត្រូវធ្វើនៅថ្ងៃអាទិត្យទី៤ នៃប្រក្រតិទិនការ៉េម (Carême) ដែលប្រៀបនឹងប្រក្រតិទិនសព្វថ្ងៃ គឺចាប់ផ្ដើមពីថ្ងៃទី ៦ ខែមិនា មកទល់នឹងថ្ងៃទី១៨ ខែមេសា។

ពិធីបុណ្យ ដែលមានទម្រង់ប្រហាក់ប្រហែលនេះ ទំនងជាត្រូវបានប្រារព្ធធ្វើ ដោយក្រុមបុព្វជិតដំបូងគេ ដែលជាកូនសិស្ស នៃព្រះយ៉េស៊ូ ដើម្បីបំបួសព្រះនាង ម៉ារី (Vierge Marie) ដែលជាព្រះមាតាព្រហ្មចារីយ៍របស់ព្រះអង្គ។

នៅក្នុងការប្រារព្ធបន្តបន្ទាប់ក្រោយមក បណ្ដាជនអ្នកមានជំនឿ ក្នុងសាសនាគ្រឹស្ដិ៍ មិនបានធ្វើពិធីនេះ នៅក្នុងព្រះវិហារដែលនៅក្បែរផ្ទះពួកគេទេ។ តែពួកគេបានរួមគ្នា ទៅធ្វើពិធីនៅក្នុងព្រះវិហារ«មេ» (ឬព្រះវិហារដែលធំជាងគេ នៅក្នុងតំបន់ ក្រុង ឬខេត្ត)។ តាមរយៈពិធីបុណ្យនេះ បណ្ដាគ្រួសារជិតឆ្ងាយ នៃអ្នកកាន់សាសនាគ្រឹស្ដិ៍ បានមកជួបជុំគ្នាម្ដង ជារៀងរាល់ឆ្នាំ។

៣) ទម្រង់នៃការប្រារព្ធទិវាអ្នកមានគុណ បានមានរូបរាងច្បាស់លាស់ ចាប់ពីចុងសតវត្សទី១៩ នៅសហរដ្ឋអាមេរិក។ សកម្មនារីមូយរូប អ្នកស្រី «Julia Ward Howe» បានប្រកាសនៅឆ្នាំ១៨៧០ បង្កើតឲ្យមាន«ទិវាអ្នកម្ដាយ» ដោយធ្វើការអញ្ជើញបណ្ដាអ្នកម្ដាយទាំងអស់ នៅលើពិភពលោក ឲ្យជួបប្រជុំគ្នា ដើម្បីទាមទារ«សន្តិភាព»។

បន្ទាប់មក សកម្មនារីមួយរូបទៀត គឺអ្នកស្រី «Anna Jarvis» បានជំរុញឲ្យទិវានេះ កាន់តែមានលក្ខណៈជាអន្តរជាតិ រហូតមកដល់សព្វថ្ងៃ។ ជាពិសេសអ្នកស្រីបានបង្កើត ជាក្លឹបជាច្រើន សម្រាប់ឧទ្ទិសដល់អ្នកម្ដាយទាំងឡាយ ដើម្បីអនុញ្ញាតឲ្យពួកគាត់អាចជួបជុំគ្នា ក្នុងគោលដៅដដែល គឺដើម្បីទាមទារ«សន្តិភាព»។

អត្ថន័យពិត…

សង្គ្រាមលោកលើកទី១ និងទី២ ជាមូលហេតុដ៏សំខាន់មួយទៀត ដែលធ្វើឲ្យប្រទេសផ្សេងជាច្រើន បានប្រារព្ធជាផ្លូវការ នូវទិវានេះ តែរៀងៗខ្លួន និងនៅក្នុងគោលបំណង ឧទ្ទិសជាពិសេស ទៅដល់អ្នកម្ដាយលោកឪពុកទាំងឡាយ ដែលបានបាត់បង់កូនចៅរបស់ខ្លួន នៅក្នុងសង្គ្រាម។

មកដល់ថ្ងៃនេះ ទិវាបុណ្យអ្នកមានគុណ មិនគ្រាន់តែជាថ្ងៃដ៏សំខាន់ សម្រាប់គ្រួសារនីមួយ ដែលប្រារព្ធពិធីនេះទេ តែវាក៏ជាឱកាស«មាស» សម្រាប់អ្នករកស៊ីផងដែរ ជាពិសេសហាងលក់អំណោយ ឬផ្កាជាដើម។

យ៉ាងណា អ្វីដែលកូនចៅគួរធ្វើ ជូនអ្នកមានគុណរបស់ខ្លួននោះ មិនគប្បីជាអំណោយក្រៅខ្លួនឡើយ តែគួរជាការតបស្នង ដែលចេញពីបេះដូងរបស់ខ្លួន។ ទឹកចិត្តពិតរបស់ម្ដាយ គឺមិនចង់បានអ្វី ពីកូនខ្លួនទេ។ តែគាត់គ្រាន់តែចង់ឮ ពាក្យតបស្នងប៉ុន្មានម៉ាត់ ដូចយ៉ាង «កូនស្រឡាញ់ម៉ែ» វាជាការគ្រប់គ្រាន់ណាស់ហើយ៕ 



លំអិតបន្ថែមទៀត

ដំណឹង

ដូណាល់ ត្រាំ នឹង​ចូលគាល់​អធិរាជជប៉ុន ណារូហ៊ីតូ ដំបូងគេ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានមកដល់ប្រទេស​ជប៉ុន កាលពីថ្ងៃសៅ៍ ដើម្បីដំណើរទស្សនកិច្ចផ្លូវការ ដែលមានរយៈពេល៤ថ្ងៃ ក្នុងប្រទេសអាស៊ីខាងកើតមួយនេះ។​ ជាដំណើរលើកទីពីររបស់លោក ត្រាំ ...
របាយការណ៍

ម៉ារីលីន ម៉ុនរ៉ូ ៖ មរណភាព​ដែលពោរពេញ​ដោយអាថ៌កំបាំង

រយៈពេល៥០ឆ្នាំកន្លងទៅហើយ តែមរណភាពរបស់កំពូលតារាសម្ដែងហូលីវូដ នាង ម៉ារីលីន ម៉ុនរ៉ូ (Marilyn Monroe) នៅបន្តបង្កប់ដោយអាថ៌កំបាំងជាច្រើន ជាពិសេសនៅពេលដែលគេដឹង អំពីរឿងរ៉ាវទាំងឡាយ ដែលកើតឡើង នៅជុំវិញព្រឹត្តិការណ៍​ដ៏រន្ធត់មួយនេះ។ នាង ...
កម្ពុជា

ក្រុងភ្នំពេញថា EU បង្ខំកម្ពុជាឲ្យធ្លាក់ក្នុងសមរភូមិនៃ​«ភូមិសាស្ត្រនយោបាយ»

រដ្ឋាភិបាលក្រុងភ្នំពេញ បានប្រតិកម្មនៅរសៀលថ្ងៃអង្គារទី១២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ តបនឹងការសម្រេចបើកនីតិវិធីផ្លូវការ របស់សហភាពអ៊ឺរ៉ុប ដើម្បីឈានទៅព្យួរប្រទេស​កម្ពុជា ចេញកម្មវិធីអនុគ្រោះពន្ធ ហៅថា «អ្វីៗទាំងអស់​លើកលែង​​តែអាវុធ (EBA)» ដោយហៅការសម្រេចនោះ ថាមានហេតុផល«នយោបាយនៅពីក្រោយ» ដែលចង់បង្ខំកម្ពុជា ...

យល់ស៊ីជម្រៅផ្នែក របាយការណ៍

របាយការណ៍

ពេលដែលទូរទស្សន៍​របស់កូនស្រី​នាយករដ្ឋមន្ត្រី ផ្សាយតួលេខខុស …

របាយការណ៍

នេត សាវឿន និង​គ្រួសារ​«ទិញ​ផ្ទះ​នៅក្រៅ​ប្រទេស ថ្លៃជាង​១៥លាន​ដុល្លារ»

លោកនាយឧត្ដមសេនីយ នេត សាវឿន និងគ្រួសារ ដែលជាសាច់ឈាម ជិតដិតនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានស្រាវជ្រាវ​រកឃើញថា បានដើរ«ទិញ​ផ្ទះ​នៅក្រៅ​ប្រទេស ដោយប្រើទឹកប្រាក់ ប្រមាណជាង ១៥លានដុល្លារ​អាមេរិក»។ ...
របាយការណ៍

កូនប្រុស ឈុត វុទ្ធី សង្ស័យ​មន្ត្រីរដ្ឋាភិបាល នៅក្រោយឃាតកម្ម​លើឪពុក

លោក ឆឺយ ឧត្ដមរស្មី ដែលជា«កូនប្រុស»លោក ឈុត វុទ្ធី បានសំដែងការសង្ស័យ ដោយត្រង់ៗថា គឺមន្ត្រីរដ្ឋាភិបាលកម្ពុជាតែម្ដង ដែលនៅពីក្រោយឃាតកម្ម បាញ់សម្លាប់លោក ឈុត វុទ្ធី ...

Comments are closed.