របាយការណ៍ឯកសារលំអិត

នរណាខ្លះ​គាំទ្រ​ប្រធានាធិបតី​ទាំងពីរ​នៅ វេណេស៊ុយអេឡា

(ចុចលើទំព័រមុន ដើម្បីអានរបាយការណ៍នេះ ពីដំបូងមកវិញ)

រ៉ន់ ហ្គេឌូ ប្រធានាធិបតីស្ដីទី

– រដ្ឋសភាជាតិ

រដ្ឋសភាជាតិ ដែលមានសមាជិកសភាភាគច្រើន ចេញពីគណបក្សប្រឆាំង មាននីតិកាលថ្មី ក្នុងឆ្នាំ២០១៥ និងបានជ្រើសតាំងលោក រ៉ន់ ហ្គេឌូ ឲ្យធ្វើជាប្រធានរដ្ឋសភា ក្នុងថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩ថ្មីៗនេះ។ បន្ទាប់មក លោក ហ្គេឌូ បានអំពាវនាវ​ឲ្យបង្កើត​រដ្ឋាភិបាលអន្តរកាល​មួយ និងស្នើឲ្យមានការលើកលែងទោស ទៅដល់យោធា ដើម្បីបំបែកភក្ដីភាពរវាងកងទ័ព និងលោក នីកូឡា ម៉ាឌូរ៉ូ។

ក្នុងឋានៈលោក ជាប្រធានរដ្ឋសភា លោក ហ្គេឌូ បានចាត់ទុកលោក ម៉ាឌូរ៉ូ ថាជា«ចោរប្លន់អំណាច» ដែលប្រើអំណាចខ្លួន គ្រប់សង្កត់ទៅលើការសម្រេច របស់តុលាការកំពូល។

– ប្រព័ន្ធយុត្តិធម៌នៅក្រៅប្រទេស

តុលាការកំពូលមួយផ្សេងទៀត ត្រូវបានជ្រើសតាំងឡើង ដោយរដ្ឋសភាជាតិបច្ចុប្បន្ន តែមានទីតាំងនៅក្រៅប្រទេស។ ប្រព័ន្ធយុត្តិធម៌មួយនេះ បានប្រកាសគាំទ្រលោក រ៉ន់ ហ្គេឌូ កាលពីពុធ សប្ដាហ៍មុនភ្លាមៗ ក្រោយមេបក្សប្រឆាំងរូបនេះ បានប្រកាសខ្លួន ធ្វើជាប្រធានាធិបតីស្ដីទី។

អតីតអគ្គរដ្ឋអាជ្ញាជាតិ លោក «Luisa Ortega» ដែលធ្លាប់ជាមនុស្សជំនិត របស់អតីតប្រធានាធិបតី លោក ហ៊ុយហ្គោ ឆាវេស និងដែលបានងាក​មកប្រឆាំង នឹងរបបដឹកនាំលោក នីកូឡា ម៉ាឌូរ៉ូ ក៏បានប្រកាសគាំទ្រលោក រ៉ន់ ហ្គេឌូ ពីក្រៅប្រទេសដែរ៕



លំអិតបន្ថែមទៀត

ដំណឹង

រ៉ន់ ហ្គេដូ ត្រឡប់ចូលប្រទេសវិញ ហើយប្រកាសឲ្យបន្តធ្វើបាតុកម្ម

មេដឹកនាំប្រឆាំងវេណេស៊ុយអេឡា លោក រ៉ន់ ហ្គេដូ (Juan Guaido) បានវិល ត្រឡប់ចូលប្រទេសវិញ និងទៅដល់រដ្ឋធានី ការ៉ាកាស វិញហើយ នៅមុននេះបន្តិច ក្រោមការស្វាគមន៍ដ៏ខ្លាំងក្លា ...
ដំណឹង

EU តម្លើងសំលេងខ្លាំងៗដាក់ នីកូឡា ម៉ាឌូរ៉ូ បើហ៊ានចាប់ខ្លួន រ៉ន់ ហ្គេដូ

សហភាពអ៊ឺរ៉ុបបានព្រមានរដ្ឋាភិបាលរបស់លោក នីកូឡា ម៉ាឌូរ៉ូ (Nicolas Maduro) នៅថ្ងៃសៅរ៍ទី២ ខែមិនា ឆ្នាំ២០១៩ម្សិលម៉ិញថា បើមានការចាប់ខ្លួនលោក រ៉ន់ ហ្គេដូ (Juan Guaido) ...
របាយការណ៍

ប្រ៊ែដ អាដាម៖ ភាព​ទន់ភ្លន់​របស់​អ៊ឺរ៉ុប​ចំពោះ ហ៊ុន សែន ជា​ពេលខ្ជះខ្ជាយ

នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្ស ទទួលបន្ទុកតំបន់អាស៊ី លោក ប្រ៊ែដ អាដាម (Brad Adams) បានអះអាង​ថា ការប្រើប្រាស់​វិធីសាស្ត្រ​ការទូត តាមបែបទន់ភ្លន់ ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ...

យល់ស៊ីជម្រៅផ្នែក របាយការណ៍

របាយការណ៍

ម៉ារីលីន ម៉ុនរ៉ូ ៖ មរណភាព​ដែលពោរពេញ​ដោយអាថ៌កំបាំង

របាយការណ៍

ពេលដែលទូរទស្សន៍​របស់កូនស្រី​នាយករដ្ឋមន្ត្រី ផ្សាយតួលេខខុស …

ដំរីជើងបួន… សម្រាប់ទូរទស្សន៍បាយ័ន្ដ «BTV» របស់អ្នកស្រី ហ៊ុន ម៉ាណា កូនស្រីនាយករដ្ឋមន្ត្រី ដែលបាន​«ផ្សាយតួលេខខុស» ជុំវិញការឆ្លងរាតត្បាត នៃជំងឺកូវីដ-១៩ (Covid-19) នៅក្នុងជួរកងទ័ព ដែលជាការស្រង់​សំដី​លោក ...
របាយការណ៍

នេត សាវឿន និង​គ្រួសារ​«ទិញ​ផ្ទះ​នៅក្រៅ​ប្រទេស ថ្លៃជាង​១៥លាន​ដុល្លារ»

លោកនាយឧត្ដមសេនីយ នេត សាវឿន និងគ្រួសារ ដែលជាសាច់ឈាម ជិតដិតនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានស្រាវជ្រាវ​រកឃើញថា បានដើរ«ទិញ​ផ្ទះ​នៅក្រៅ​ប្រទេស ដោយប្រើទឹកប្រាក់ ប្រមាណជាង ១៥លានដុល្លារ​អាមេរិក»។ ...

Comments are closed.