អ្វី​ដែលកំពុងកើតមាន នៅក្នុងក្រុងព្រះសីហនុ គឺវាពិតជាការចង់បាន​របស់បុរសខ្លាំងកម្ពុជា ដែលកាន់អំណាច តាំងពី៣៣ឆ្នាំកន្លងមក ហើយ​ដែលគាំទ្រ​ដោយប្រទេសចិន។ នេះ​ជាអ្វី ដែលសារព័ត៌មានអាមេរិក «The Washington Post» បានចេញផ្សាយកាលពីម្សិលម៉ិញ នៅក្នុងអត្ថបទ​យកការណ៍​ដ៏វែងអន្លាយមួយ ដែលមានចំណងជើងថា «ក្រុងខ្មែរមួយនេះ កំពុងក្លាយជា​ឧបទ្វីបចិន ហើយមនុស្សទាំងអស់ មិនមែនសុទ្ធតែពេញចិត្តនោះទេ»។

ឆ្នេរសមុទ្រ ដែលមិនសូវមានទេសចរណ៍មកលេង ជីវភាពរបស់ប្រជាជនតូចតាច ដែលកាន់តែ មានភាពខ្សត់ខ្សោយទៅៗ… ផ្ទុយទៅវិញ គេបែរជាឃើញអាគារធំៗ ជាច្រើនបានរីកស្គុសស្គាយ ជាមួយនឹងជនជាតិចិន ដែលចូលមករស់នៅច្រើនឡើងៗ នៅក្នុងក្រុងព្រះសីហនុ ភាគនារតី នៃព្រះរាជាណាចក្រមួយ ដែលកំពុងងាកចេញ ពីមាគ៌ាប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។

សារព័ត៌មានអាមេរិកដ៏ធំ ឈ្មោះ «ឌឺវ៉ាស៊ីនតោនប៉ុស្ដិ៍ (The Washington Post)» បានចេញផ្សាយ​អត្ថបទយកការណ៍ ដ៏វែងអន្លាយមួយ ដែលអះអាងថា ក្រុងព្រះសីហនុ កំពុងប្រែខ្លួន ទៅជាផ្នែកមួយ នៃប្រទេសចិន។

អត្ថបទ«ក្រុង​ព្រះសីហនុ កំពុងក្លាយជា​ឧបទ្វីបចិន»​បានសរសេរថា ខណៈអាជីវករតូចតាច កំពុងព្រួយបារម្ភ ពីការរកទទួលទាន​មិនបាន​របស់ផងខ្លួន ព្រោះគ្មានភ្ញៀវទេសចរណ៍ មកលេងឆ្នេរសមុទ្រខ្មែរ ដូចកាលពីច្រើនឆ្នាំមុននោះ នៅផ្នែកម្ខាងទៀត​ឯណោះ បនល្បែងជាច្រើន ដូចយ៉ាងបនល្បែង «New Macau» ឬ «New MGM» ជាដើម កំពុងតែរកចំណូលបាន​យ៉ាងកាក់កប ដោយសម្បូរ​ដោយជនជាតិចិន ចូលទៅលេង។

ម្ចាស់អត្ថបទ អ្នកស្រី «Anna Fifield» បានសរសេរបន្តថា៖

«ប្រទេសចិនកំពុងព្យាយាម ពង្រីកឥទ្ធិពលនយោបាយ និងសេដ្ឋកិច្ចរបស់ខ្លួន នៅទូទាំងតំបន់ ជាពិសេស តាមរយៈគម្រោងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ ដែលមានឈ្មោះថា “ផ្លូវមួយខ្សែក្រវ៉ាត់មួយ”។ រីឯប្រទេសកម្ពុជាឯណេះ​វិញ ព្យាយាមអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខ្លួន ដោយមិនខ្ចីខ្វល់ ពីតម្រូវការផ្នែកសិទ្ធិមនុស្ស ដែលត្រូវបានទទូចឡើង ជារឿយៗ ដោយរដ្ឋាភិបាលអាមេរិក និងសហភាពអឺរ៉ុបនោះឡើយ។»។

«ហើយផលប្រយោជន៍ទាំងពីរនេះ កំពុងមានរូបរាងដោយផ្ទាល់នៅក្រុងព្រះសីហនុ»។ អត្ថបទបានស្រង់សំដី​របស់លោក «Carl Thayer» អ្នកជំនាញខាងកិច្ចការ​អាស៊ីអាគ្នេយ៍ មកបញ្ជាក់ថា៖

«ក្រុងព្រះសីហនុ ជារូបភាពតាំងបង្ហាញមួយ សម្រាប់គម្រោងអភិវឌ្ឍន៍ របស់ប្រទេសចិន។ ចិនជាប់ចំណាត់ថ្នាក់លេខមួយ ទៅលើគ្រប់វិធានការ ផ្នែកសេដ្ឋកិច្ច។ ហើយចិន កំពុងព្យាយាម យកចំណាត់ថ្នាក់នេះទាំងស្រុង ពីសហរដ្ឋអាមេរិក។»

សម្រាប់លោក ហ៊ុន សែន ដែលនៅកាន់អំណាច តាំងពី៣៣ឆ្នាំមក និងដែល​កំពុងធ្វើគ្រប់វិធី ដើម្បីបានបន្តអំណាច ក្នុងការបោះឆ្នោតខាងមុខនោះ ការវិនិយោគទុន ពីប្រទេសចិន នឹងអនុញ្ញាតឲ្យបុរសខ្លាំងរូបនេះ អាច«អួតអាង ពីកំណើនសេដ្ឋកិច្ច ខណៈលទ្ធិប្រជាធិបតេយ្យ កំពុងដើរថយក្រោយ »។

ហើយនេះ ជាអ្វីដែលកំពុងអភិវឌ្ឍន៍ នៅកម្ពុជា ដោយមានការបើកភ្លើងខៀវ ពីរដ្ឋាភិបាលលោក ហ៊ុន សែន៖

«បនល្បែងចំនួន៣០ ត្រូវបានសាងសង់រួច ខណៈបនល្បែង ចំនួន៧០ផ្សេងទៀត កំពុងស្ថិតក្នុង​ការសាងសង់»។

តួលេខនេះ ត្រូវបន្ថែមដោយគម្រោងសាងសង់ អាគារបនល្បែង​និងខុនដូ​«Blue Bay» ដ៏ធំសម្បើមមួយទៀត ដែលនឹងត្រូវដាក់លក់ ក្នុងតម្លៃថោក​បំផុត ១៤៣ ០០០ដុល្លារ និងថ្លៃបំផុត ៥០០ ០០០ដុល្លារ រួមនឹងតំបន់សេដ្ឋកិច្ចពិសេស​ក្រុងព្រះសីហនុដ៏ធំមួយ (សួនឧស្សាហកម្ម ទំហំ ៤,៤ គីឡូម៉ែត្រការ៉េ) ដែលមានក្រុមហ៊ុនចិន​ចំនួន ១០៤ ពីក្នុងចំណោមក្រុមហ៊ុន​ចំនួន១២១ នៅទីនោះ។

ពលរដ្ឋខ្មែរច្រើនឡើងៗ បានសំដែងការព្រួយបារម្ភ របស់ពួកគេ ពីឧក្រិដ្ឋកម្ម ដែលមានលក្ខណៈ កាន់តែហិង្សា​ខ្លាំងឡើង ដោយសារការកកើត នូវបនល្បែងយ៉ាងពោរពាសទាំងនោះ។ អត្ថបទខាងលើ បានស្រង់យកចំណុចមួយ ក្នុងរបាយការណ៍ ស្ដីពីគុណសម្បត្តិ និងគុណវិបត្តិ នៃការវិនិយោគទុន របស់ប្រទេសចិន មកបញ្ជាក់ដូច្នេះ៖

«ឯកអគ្គរដ្ឋទូតចិន បានទទួលស្គាល់ ថាជនជាតិចិនមួយចំនួន ដែលគ្មានការអប់រំត្រឹមត្រូវ បានរំលោភច្បាប់កម្ពុជា»។

អាជីវករខ្មែរតូចតាច ដែលកំពុងរងផលប៉ះពាល់ ពីគម្រោងអស់ទាំងនេះ បានរអ៊ូប្រាប់សារព័ត៌មានអាមេរិកថា ទេសចរណ៍ចិន ឬជនអន្តោប្រវេសន៍ចិន ដ៏សន្ធឹកសន្ធាប់ ដែលចូលមកលេង និងមករស់នៅទីនោះ មានចរិកអាក្រក់ ចូលចិត្តតថ្លៃ និងនិយាយស្ដីស្រែកខ្លាំងៗ។ លោក ជីម ភិន ម្ចាស់ភោជនីយដ្ឋានមួយ បានថ្លែងឡើងថា៖

«កាលមុន យើងមានទេសចរណ៍ ពីបស្ចឹមលោកច្រើនណាស់ ដែលចូលចិត្ត ញ៉ាំអាហាររបស់យើង តែទេសចរណ៍ចិន មិនចង់ញ៉ាំអាហារខ្មែរ ឬចង់ដឹងចង់ឃើញ ពីប្រពៃណីវប្បធម៌យើងទេ។ ពួកទេសចរណ៍ចិនទាំងនោះ ចូលចិត្តអាហារផ្ទាល់ របស់ពួកគេ និងចង់នៅ តែជាមួយចិនគ្នាគេប៉ុណ្ណោះ។»៕



លំអិតបន្ថែមទៀត

កម្ពុជា

សម រង្ស៊ី ថា​«ស្ដេចកោះកុង»​លក់​គ្រឿង​ញៀន ផ្ទេរ​លុយ​កខ្វក់​ទៅ​អូស្ត្រាលី

មេដឹកនាំប្រឆាំង បានចង្អុលដោយចំឈ្មោះ ថាលោក លី យ៉ុងផាត់ មនុស្សជំនិត​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមានរហស្សនាម «ស្ដេចកោះកុង» គឺជាឈ្មួញ​ជួញដូរ​គ្រឿងញៀន​ដ៏ធំម្នាក់ ដែលបានផ្ទេរលុយកខ្វក់ ដែលបានមកពីការជួញដូរនេះ ...
កម្ពុជា

ហ៊ុន សែន អះអាង​ទទួលបាន Licence ពី​សហព័ន្ធ​កីឡា​កូនគោល​បារាំង

ពិតជាមិនធម្មតា បើសិនជាគេឃើញថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលបាន «Licence» មួយ ពីសហព័ន្ធកីឡាកូនគោលបារាំង ហៅកាត់តាមភាសាបារាំង «FFGOLF»។ កាន់តែមិនធម្មតាទៀត បើសិនជាគេឃើញលោក ...
កម្ពុជា

អ៊ូ វីរៈ៖ ព្រឹទ្ធសមាជិក​ប្រចាំរដ្ឋ មិនមែន​ជា​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ទេ

អ្នកវិភាគបញ្ហានយោបាយ និងសង្គម លោក អ៊ូ វីរៈ បានថ្លែងអះអាងថា ព្រឹទ្ធសមាជិក​ប្រចាំរដ្ឋ នៅសហរដ្ឋអាមេរិក មិនមែនជាសមាជិកព្រឹទ្ធសភា នៃសហរដ្ឋអាមេរិកនោះទេ។ ការលើកឡើងរបស់អ្នកវិភាគ ធ្វើឡើងបន្ទាប់ពីប្រព័ន្ធបំពងសម្លេង របស់របបក្រុងភ្នំពេញ ...

យល់ស៊ីជម្រៅផ្នែក របាយការណ៍

របាយការណ៍

ម៉ារីលីន ម៉ុនរ៉ូ ៖ មរណភាព​ដែលពោរពេញ​ដោយអាថ៌កំបាំង

របាយការណ៍

ពេលដែលទូរទស្សន៍​របស់កូនស្រី​នាយករដ្ឋមន្ត្រី ផ្សាយតួលេខខុស …

ដំរីជើងបួន… សម្រាប់ទូរទស្សន៍បាយ័ន្ដ «BTV» របស់អ្នកស្រី ហ៊ុន ម៉ាណា កូនស្រីនាយករដ្ឋមន្ត្រី ដែលបាន​«ផ្សាយតួលេខខុស» ជុំវិញការឆ្លងរាតត្បាត នៃជំងឺកូវីដ-១៩ (Covid-19) នៅក្នុងជួរកងទ័ព ដែលជាការស្រង់​សំដី​លោក ...
របាយការណ៍

នេត សាវឿន និង​គ្រួសារ​«ទិញ​ផ្ទះ​នៅក្រៅ​ប្រទេស ថ្លៃជាង​១៥លាន​ដុល្លារ»

លោកនាយឧត្ដមសេនីយ នេត សាវឿន និងគ្រួសារ ដែលជាសាច់ឈាម ជិតដិតនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានស្រាវជ្រាវ​រកឃើញថា បានដើរ«ទិញ​ផ្ទះ​នៅក្រៅ​ប្រទេស ដោយប្រើទឹកប្រាក់ ប្រមាណជាង ១៥លានដុល្លារ​អាមេរិក»។ ...

Comments are closed.