• ខ្លីៗពីបារាំង៖ កម្ពុជា​ប្រមូល​ពន្ធដារ​បាន ១៦%​តិចជាង​ឆ្នាំមុន

    សម្រាប់ឆ្នាំ២០២០នេះ ការប្រមូលពន្ធដាររបស់ប្រទេសកម្ពុជា បានថយចុះ ១៦%​តិចជាង​ឆ្នាំមុន ក្នុងរយៈពេលដូចគ្នា។ នេះ បើតាម​របាយការណ៍​ខ្លីៗ ប្រចាំសប្ដាហ៍​ទី៣០ របស់​ក្រសួង​​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុបារាំង ដែលទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ បានចូល​ទៅ​ពិគ្រោះ។ របាយការណ៍ខ្លីៗនោះ បានអះអាងថា ស្ថាប័នគយកម្ពុជាបានប្រមូលពន្ធដារ បានជិត ១,៣ពាន់លានដុល្លារ នៅក្នុងឆរមាសទី១ ប្រចាំឆ្នាំ២០២០។ ប៉ុន្តែចំនួននេះ បានថយចុះ​ប្រមាណជា ១៦%​តិចជាង​ឆ្នាំមុន ក្នុងរយៈពេលដូចគ្នា។ វិមានប៊ែរស៊ី (Bercy – គឺក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ​បារាំង) បានបញ្ជាក់ទៀតថា ការថយចុះ នៃការប្រមូលពន្ធ មានមូលហេតុមកពីការថយចុះ នៃនាំចូលរថយន្ដ និងសម្ភារៈសំណង់ ដែលនាំចូលក្នុងប្រទេស ...
  • ធនាគារ​ជាតិ​បារាំង​បញ្ជាក់ថា ជំងឺ​«Covid-19»​កម្រឆ្លង​តាមលុយ

    ធនាគារ​ជាតិ​បារាំង​បញ្ជាក់ថា ខ្លួនរកមិនឃើញហនិភ័យ គួរឲ្យកត់សម្គាល់ណាមួយ អំពី​ការឆ្លងជំងឺ «Covid-19» តាមរយៈចរាចរណ៍ នៃរូបិយប័ណ្ណនានានោះឡើយ។ ការអះអាង​​របស់ស្ថាប័នកំពូល របស់ប្រទេសបារាំង ធ្វើឡើង ដើម្បីឆ្លើយតប ទៅនឹង​ការបារម្ភ​ទាំងឡាយ ជុំវិញការកាន់ក្រដាសប្រាក់ នៅក្នុងការទូទាត់ នៅគ្រប់ទីកន្លែង។ តែការបារម្ភទាំងនោះ ត្រូវបានច្រានចោល ដោយក្រុមអ្នកវិទ្យាសាស្ត្រ ដែលបានប្រើពេល ជាច្រើនខែ នៅក្នុងការស្រាវជ្រាវ ដើម្បីអះអាងថា មេរោគ«Covid-19» មិនអាច មាន ជីវិតយូរ នៅលើក្រដាសប្រាក់​បានទេ។ ក្រុមអ្នកវិទ្យាសាស្ត្រ បានរកឃើញថា មេរោគអាចមានជីវិត នៅលើដែកអ៊ីណុក (Inox) បាន​យូរប្រមាណជា ១០ ទៅ១០០ដង ...
  • កូនស្រី​ប្រធានាធិបតី​អាមេរិក​ ឡើងធ្វើ​ប្រធាន​ធនាគារពិភពលោក?

    បន្ទាប់ពីការលាលែង​របស់លោក ជីម យ៉ុងគីម (Jim Yong Kim) ពីចេញពីតំណែង ជាប្រធានធនាគារពិភពលោក ឈ្មោះឥស្សវជនជាច្រើន ត្រូវបានពន្លេចឲ្យដឹង ដើម្បីអាចទៅជំនួសលោក ជីម យ៉ុងគីម នៅក្នុងពេលខាងមុខ។ ពីក្នុងចំណោមនោះ មានអ្នកស្រី អាយវេនកា ត្រាំ (Ivanka Trump) កូនស្រីប្រធានាធិបតីអាមេរិក មួយរូបផង។ ដំណឹងនេះ ត្រូវបានទស្សនាវដ្ដី «Financial Times» របសអង់គ្លេស ផ្សាយចេញឲ្យដឹង ក្នុងថ្ងៃសុក្រកន្លងមក។ ក្រៅពីឈ្មោះអ្នកស្រី អាយវេនកា ត្រាំ ទស្សនាវដ្ដីបានបង្ហើបឲ្យដឹងដែរ ពីឥស្សវជនអាមេរិកផ្សេងទៀត ដូចយ៉ាង ...